ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​វីរុស​កូ​វី​ដ​១៩ កែប្រែ​ក្រុម​ក្មេង​ទំនើង​នៅ​អាហ្វ្រិក​ខាងត្បូង​តាម​របៀប​ណា ?

4 ឆ្នាំ មុន

អាហ្វ្រិក​ខាងត្បូង​៖ បើ​ទោះបីជា​វីរុស​កូ​វី​ដ​១៩ កំពុង​តែ​កូរ​ពិភពលោក​ឲ្យ​វ៉​ល់ ដោយសារ​តែ​វា​បាន​ឆក់​យក​ជីវិត​មនុស្ស​ជា​ច្រើន ធ្វើ​ឲ្យ​គូរ​ស្នេហ៍​ត្រូវ​ព្រាត់ប្រាស់​គ្នា សេដ្ឋកិច្ច​ពិភពលោក​ដាំ​ក្បាល​ចុះ មនុស្ស​រាប់​លាន​នាក់​ត្រូវ​ដាក់​ដាច់​ដោយឡែក និង​ខ្លះ​ទៀត​ត្រូវ​ធ្វើការ​ពី​ផ្ទះ និង​បញ្ឈប់​ការ​ជួបជុំ​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​និង​អន្តរជាតិ ក៏​ដូច​ជា​ពិ​ធិ​បុណ្យ​សាសនា​សំខាន់​ៗ…

អាហ្វ្រិក​ខាងត្បូង​៖ បើ​ទោះបីជា​វីរុស​កូ​វី​ដ​១៩ កំពុង​តែ​កូរ​ពិភពលោក​ឲ្យ​វ៉​ល់ ដោយសារ​តែ​វា​បាន​ឆក់​យក​ជីវិត​មនុស្ស​ជា​ច្រើន ធ្វើ​ឲ្យ​គូរ​ស្នេហ៍​ត្រូវ​ព្រាត់ប្រាស់​គ្នា សេដ្ឋកិច្ច​ពិភពលោក​ដាំ​ក្បាល​ចុះ មនុស្ស​រាប់​លាន​នាក់​ត្រូវ​ដាក់​ដាច់​ដោយឡែក និង​ខ្លះ​ទៀត​ត្រូវ​ធ្វើការ​ពី​ផ្ទះ និង​បញ្ឈប់​ការ​ជួបជុំ​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​និង​អន្តរជាតិ ក៏​ដូច​ជា​ពិ​ធិ​បុណ្យ​សាសនា​សំខាន់​ៗ តែ​វីរុស​ឆ្លង​មួយ​នេះ ក៏​បង្កើត​ឲ្យ​មាននូវ​កិច្ច​ឈប់​បាញ់​គ្នា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មករ​វាង​ក្រុម​ក្មេង​ទំនើង​ដែល​តែងតែ​អុកឡុក​ទីក្រុង​មួយ​នេះ មិន​ឲ្យ​ប្រជាជន​រស់នៅ​បាន​សុខ​នោះ ។

ទីក្រុង Cape គឺជា​ទីក្រុង​កំពង់​ផែ​មួយ​នៅ​ឆ្នេរសមុទ្រ​ភាគ​និរតី​របស់​អាហ្វ្រិក​ខាងត្បូង ដែល​ទីក្រុង​នេះ​កន្លង​មក​កើត​មាននូវ​អំពើ​ហឹ​ង្សា​របស់​ក្រុម​ក្មេង​ទំនើង​ជា​ញឹកញាប់ ដែល​អាជ្ញាធរ​ប្រឈម​មុខជា​ខ្លាំង​ក្នុង​ការ​បង្ក្រាប​នូវ​អំពើ​ហឹ​ង្សា​រវាង​ក្រុម​ក្មេង​ទំនើង​ជា​ច្រើន​ក្រុម​នោះ តែ​ពេល​នេះ​សន្តិភាព​រវាង​ក្មេង​ទំនើង​នៃ​ទីក្រុង​មួយ​នេះ​បាន​កើត​មាន​ឡើង ដែល​គ្មាន​នរណា​ម្នាក់​នឹកគិត​ដល់​នោះ​ទេ ។

ដោយ​មាន​ករណី​ឆ្លង​វីរុស​កូ​វី​ដ ១៩ មាន​ចំនួន ១៦៥៥ ករណី​នៅ​អាហ្វ្រិក​ខាងត្បូង ដូច្នេះ​ទីក្រុង​មួយ​ចំនួន​ធំ រួម​ទាំង​ទីក្រុង Cape ត្រូវ​អាជ្ញាធរ​សម្រេច​បិទ​ទីក្រុង​ទាំងមូល​និង​តម្រូវ​ឲ្យ​ប្រជាជន​ត្រូវ​នៅ​ក្នុងផ្ទះ ដើម្បី​ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺ​រាតត្បាត​កូ​វី​ដ ១៩ នេះ កាលពីដើម​ខែមេសា​នេះ ។

ក្រោយ​ការ​បិទ​ទីក្រុង​បាន​ប៉ុន្មាន​ថ្ងៃ លោក Andie Steel-smith ដែល​ជា​មេដឹកនាំ​សាសនា​គ្រឹ​ស្ត​ក្នុង​ទីក្រុង​នេះ​បាន​ទទួល​ទូរស័ព្ទ​ពី​មេជើង​កាង ២ រូប​ដែល​ស្នើ​សុំ​លោក​ឲ្យ​ជួយ ដោយសារ​តែ​ពួក​គេ​បាន​ដាច់​ស្បៀង និង​រស់នៅ​ជាមួយ​ភាព​អត់ឃ្លាន ដោយសារ​តែ​ការ​បិទ​ទីក្រុង ។

ដោយសារ​តែ​ក្តី​អាណិតអាសូរ​និង​ការ​ជួយ​របស់​លោក Andie មេដឹកនាំ​ក្រុម​ជើងកាង​ធំ​ៗ​ជា​ច្រើន​បាន​ចូលរួម​ជាមួយ​លោក Andie ដោយ​បញ្ចប់​នូវ​ទំនាស់​និង​ប្រកួតប្រជែង​ជាមួយ​គ្នា​ក្នុង​បេស​កម្ម​ចុះ​ជួយ​យក​សម្ភារៈ​និង​ម្ហូបអាហារ​ដល់​ផ្ទះ​ប្រជាជន​ដែល​រង​គ្រោះ​ដោយសារ​តែ​ការ​បិទ​ទីក្រុង​ហើយ​ពុំ​មាន​អាហារ​គ្រប់គ្រាន់​ដើម្បី​ទទួលទាន​នោះ ។

អាជ្ញាធរ​ទីក្រុង Cape បាន​និយាយ​ថា​គេ​មិន​នឹក​ស្មានថា​ក្រុម​ក្មេង​ទំនើង​និង​មេដឹកនាំ​របស់​ពួក​គេ​បាន​កែប្រែ​ខ្លួន​ពី​ក្រុម​ដែល​ជាប់​ពាក់ព័ន្ធ​អំពើ​ហឹ​ង្សា​និង​ការ​ធ្វើ​ទារុណកម្ម​បាន​កែប្រែ​មក​ធ្វើអំពើ​ល្អ​នា​ពេល​នេះ ។

ជាមួយនឹង​អាហ្វ្រិក​ខាងត្បូង​បច្ចុប្បន្ន​ស្ថិត​នៅ​កណ្តាល​នៃ​ការ​ជាប់​គាំង​ដើម្បី​ព្យាយាម​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​វីរុស​នេះ​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​សហគមន៍​ក្រីក្រ​កំពុង​តស៊ូ​ក្នុង​ការ​ទិញ​ទំនិញ​ដែល​ពួក​គេ​ត្រូវការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ