ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ជាង​៨​ម៉ឺន​នាក់ ខណៈ​អ្នកជំងឺ​កូ​វី​ដ​ឡើង​ជិត​មួយ​លាន​កន្លះ​ក្នុង​ពិភពលោក

4 ឆ្នាំ មុន

ចំនួន​អ្នក​ស្លាប់​ក្នុង​ពិភពលោក​ដោយសារ​កូ​វី​ដ​១៩ បាន​ឡើង​ដល់​ជាង​៨​ម៉ឺន​នាក់ ខណៈ​អ្នក​ឆ្លង​ជំងឺ​នេះ​បាន​ឡើង​ដល់​ជិត​មួយ​លាន​កន្លះ​ហើយ ។ ទូរទស្សន៍​រុ​ស្ស៊ី បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​ថា អ្នកជំងឺ​កូ​វី​ដ​១៩ បាន​មាន​ចំនួន​ជាង ១៤៣០ ០០០…

ចំនួន​អ្នក​ស្លាប់​ក្នុង​ពិភពលោក​ដោយសារ​កូ​វី​ដ​១៩ បាន​ឡើង​ដល់​ជាង​៨​ម៉ឺន​នាក់ ខណៈ​អ្នក​ឆ្លង​ជំងឺ​នេះ​បាន​ឡើង​ដល់​ជិត​មួយ​លាន​កន្លះ​ហើយ ។

ទូរទស្សន៍​រុ​ស្ស៊ី បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​ថា អ្នកជំងឺ​កូ​វី​ដ​១៩ បាន​មាន​ចំនួន​ជាង ១៤៣០ ០០០ នាក់ ចំណែក​អ្នក​ស្លាប់​វិញ គឺ​មាន​ចំនួន ៨២១០០​នាក់ ។

អា​មេ​រិ​ក​មាន​អ្នក​ស្លាប់​ចំនួន​ជិត​១៨០០​នាក់ ក្នុង​រយៈពេល​២៤​ម៉ោង ដោយ​ធ្វើ​អោយ​ចំនួន​អ្នក​ស្លាប់​បាន​ឡើង​ដល់​ជាង​១២៨០០​នាក់ ។

តួលេខ​២៤​ម៉ោង​នេះ បាន​ធ្វើ​អោយ​អា​មេ​រិ​ក​ក្លាយជា​ប្រទេស​មាន​អ្នក​ស្លាប់​ច្រើន​ជាងគេ​បំផុត​ក្នុង​ពិភពលោក ។

សូម​ប្រជាជន​កម្ពុជា​ទាំងអស់​ប្រយ័ត្នប្រយែង​ទាំងអស់​គ្នា ដើម្បី​ចៀសវាង​ការ​មាន​ជំងឺ​កូ​វី​ដ​១៩ និង​ការ​ស្លាប់​ដោយសារ​ជំងឺ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ