កូរ៉ូណាប្រហារជីវភាពព្រះសង្ឃហើយ
គួរឱ្យអនិច្ចាណាស់ព្រះអើយ មានព្រះសង្ឃច្រើនណាស់ដែលប៉ះពាល់ជីវភាពរស់នៅស្ទើរតែដាច់ចង្ហាន់ទៅហើយ ជាមួយគ្នានេះព្រះសង្ឃវត្តខ្លះបានធ្វើការអំពាវនាវរកសប្បុរជនឱ្យជួយឧបត្ថម្ភក្នុងគ្រាដ៏គ្រោះថ្នានេះ ដែលបញ្ហាទាំងអស់នេះគឺផ្តើមចេញពីការចម្លងយ៉ាងកាចសាហាវនៃវីរុសកូរ៉ូណាហ្នឹងឯង ។ ព្រះសង្ឃរស់បានគឺអាស្រ័យលើបរិស័ទទាយកទាយិកាជាអ្នកឧបត្ថម្ភទំនុកបម្រុងចង្ហាន់ ឬហៅថាបច្ច័យ៤ ទើបញុំាងឧត្តមភេទឱ្យប្រព្រឹត្តទៅបាន តែពេលនេះអ្នកស្រុកក៏ជួបការលំបាកដែរ ខ្លះក៏ជួបការលំបាកសព្វបែបយ៉ាង…
ចែករំលែកព័តមាននេះ