ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឃុំខ្លួន​​​ជនទាំង៨​នាក់ ​ក្រោយ​បង្ករឿង​ក្នុងខ្យូសផឹកស៊ី​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖ លោក អាត ច​ន្ទ័​ដា​រា ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២០ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ក្រុម​ជន​ស​ង្ស័យ​ចំនួន​៨​នាក់…

ខេត្ត​កណ្តាល​ ៖ លោក អាត ច​ន្ទ័​ដា​រា ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២០ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ក្រុម​ជន​ស​ង្ស័យ​ចំនួន​៨​នាក់ ពាក់​ព​ន្ធ័​ករណី​ផឹកស៊ី​បង្កហិង្សា និង​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដ​ទៃ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«ហិង្សា​ដោយ​ចេតនា និង​ធ្វើ​អោយ​ខូចខាត​ដោ​ចេតនា​» តាម​មាត្រា​២១៧ និង​មាត្រា​៤១០ នៃ​ក្រមព្រហ្មទណ្ឌ​ ដែលបាន​ប្រព្រឹត្តិ​នៅ​ភូមិ​ជើងព្រៃ​ទី​៣ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល កាលពី​វេលាម៉ោង​៨​និង​៤០នាទីយប់​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២០ ​។​

ជន​ត្រូវ​ចោទ​ទាំង​៨​នាក់​​ខាងលើ​រួម​មាន ១-​ឈ្មោះ អុ​ន វ​ណ្ណា​រិ​ទ្ធ ហៅ អយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​និស្សិត មាន​ទីលំនៅ​ភូមិ​ទឹក​នឹម ឃុំ​ក​ណ្តោ​ក ស្រុក​ណ្តា​ល​ស្ទឹង ខេត្តកណ្ដាល ២-​ឈ្មោះ ណា​ន វ​ណ្ណា ហៅ​យុទ្ធ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរកម្មករ​ព្រ​លាន​យន្តហោះ​ថ្មី មាន​ទីលំនៅ​ភូមិ​តា​ដោល ឃុំ អំពៅព្រៃ ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្ដាល ៣-​ឈ្មោះ ម៉ៅ សុខ​ជ​យ័ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​និស្សិត ​មាន​ទីលំនៅ​ភូមិ​ជេ​ី​ង​ព្រៃ​ទី​៣ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ​។

៤-​ឈ្មោះ លឹ​ម សុខ​គង់ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​ ជា​និស្សិត មាន​ទីលំនៅ​ភូមិ អំពៅព្រៃ​ទី​២ ស្រុក​កណ្តាលស្ទឹង ៥-​ឈ្មោះ ជា សុខ​ហេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​បឹង​ខ្យា​ង ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ​៦-​ឈ្មោះ ខែ​ម ជៀប​ឡាយ ភេទប្រុស អាយុ​២០​ឆ្នាំ​ ជា​និស្សិត​មាន​ទីលំនៅ​ភូមិ បឹង​ខ្យា​ង ឃុំ បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ៧-​ឈ្មោះ អាត់ សំ​អឿ​ន ភេទប្រុស អាយុ​២០​ឆ្នាំ ជា​និស្សិត មាន​ទីលំនៅ​ភូមិ កំពង់​តាឡុ​ង ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង និង​៨-​ឈ្មោះ ច​ន ចិ​ត្រា ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ ជា​និស្សិត​ មាន​ទីលំនៅ​ភូមិ បឹង​ខ្យា​ង ឃុំ​បឹង​ខ្យា​ង​ ស្រុក​កណ្តាលស្ទឹង​។

ជន​រង​គ្រោះ​ឈ្មោះ សុ​ផុ​ន ភារ​: ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ដោល​ទី​២ ឃុំ អំពៅព្រៃ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ​លក់ដូរ ​(ជា​​ម្ចាស់​ខ្យូស​​)​។

នគរបាល​ស្រុក​កណ្តាលស្ទឹង​បាន​ប្រាប់​អោយ​ដឹង​ថា​ មុនពេលកើតហេតុ ជនសង្ស័យ​​២​ក្រុម​បាននាំគ្នា​​មក​ផឹក​សុ​ី​នៅ​ក្នុងខ្យូសមួយកន្លែង ស្ថិត​ក្នុង​ក្នុងភូមិ​ឃុំ​កេ​ី​ត​ហេតុ​ខាង​លេ​ី បន្ទាប់​មក​ជនសង្ស័យ​ទាំង​២​ក្រុម បាន​ទាស់​ពាក្យ​សម្ដី​គ្នា ហេ​ី​យ​បាន​យក​ចាន​ និង​ដប​ស្រា​គប់​លេ​ី​គ្នា​ទៅ​វិញ​ បណ្តាល​ឲ្យ​រ​របួស​ទាំង​សងខាង និង​បែក​ចាន​អស់​ចំនួន​៥០​ចាន​​ ព្រមទាំង​​ខូចខាត​ខាត​ម៉ូតូ​១​គ្រឿង ។

តាមប្រភពដដែលបានបន្ត​ថា ពេល​ឃេ​ី​ញ​​ដូច្នេះ ជន​រង​គ្រោះ​ជាម្ចាស់ខ្យូស​​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អំពៅព្រៃ​ឱ្យ​ចុះ​​មក​​ដល់​កន្លែង​កេ​ី​ត​ហេតុ​ ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​ក្រុម​បញ្ជូន​មក​កាន់​អធិការដ្ឋាន​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ