ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​​ចង់ឱ្យ​សមត្ថកិច្ច​ចាប់​អតីត​ប្រពន្ធ គាត់​ហ៊ាន​ធ្វើ​ដល់​ថ្នាក់​នេះ

3 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប​ ៖ ​បុរសម្នាក់​ដែលបង្ហោះសារគំរាមថ្នាក់ដឹកនាំនិងជេរប្រមាថព្រះមហា​ក្សត្រ បន្ទាប់ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​នាំមកសាកសួរ ជននេះ​បានឆ្លើយ​សារភាព​ថា«ខ្លួន​ពិតជា​បានបង្ហោះ​ ដោយ​ប្រើប្រាស់​គណនី៣ ​ទី១-ឈ្មោះ (ត្រាំងសិលា អង្គរធំភូមិប្រសាទ) ទី២-ឈ្មោះ(សិលាសៀមរាប…

​ខេត្តសៀមរាប​ ៖ ​បុរសម្នាក់​ដែលបង្ហោះសារគំរាមថ្នាក់ដឹកនាំនិងជេរប្រមាថព្រះមហា​ក្សត្រ បន្ទាប់ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​នាំមកសាកសួរ ជននេះ​បានឆ្លើយ​សារភាព​ថា«ខ្លួន​ពិតជា​បានបង្ហោះ​ ដោយ​ប្រើប្រាស់​គណនី៣ ​ទី១-ឈ្មោះ (ត្រាំងសិលា អង្គរធំភូមិប្រសាទ) ទី២-ឈ្មោះ(សិលាសៀមរាប ឬសិ​លាប្រាសាទ) និងទី៣-គណនី Tik​tok ឈ្មោះ​សិលា សៀមរាប ពិតប្រាកដ​មែន ដោយ​ប្រើ​ឈ្មោះ​និង​រូបថត​អតីត​ប្រពន្ធ​របស់​ខ្លួន ។

ជននេះបន្តថា ការប្រើឈ្មោះនិងរូបថតនេះ គឺដើម្បី​ចង់ឱ្យសមត្ថកិច្ច​ចាប់​អតីត​ប្រ​ព​ន្ធ​​ខ្លួនដាក់គុក ​ព្រោះ​​ខឹង​​​នាង​មិនព្រម​​រស់នៅ​ជាមួយ​ខ្លួនវិញ​ ។ បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ នៅថ្ងៃទី០៨ មេសានេះ ។ ជនសង្ស័យ​រូបនេះ ឈ្មោះអាត់ អេ​ង ឬ សេន អាត អាយុ​៣៦​ឆ្នាំ មុខរបរ​ជាងភ្លើង និង​ម៉ា​ស៊ីន​ត្រជាក់ មាន​ទីលំនៅ​ភូមិ​ទួល ឃុំ​ទឹកល្អក់ ស្រុក​ព្រៃ​លប់ ខេត្ត​ព្រះ​សីហ​នុ​ ។

ការឃាត់ខ្លួនធ្វើឡើង​​ក្រោម​ការ​ចង្អុលបង្ហាញ​ពីលោក​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត​ សា​វឿ​ន អគ្គ ស្នងការ​នគរបាល​ជាតិ​, នាយកដ្ឋាន​ជំនាញ ​សហការ​ជាមួយ​ផែន​ការងារ​សន្តិសុខនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​ផែន​ការងារ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដែល​មាន​ការិយាល័យ​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ជា​អ្នក​អនុវត្ត​នីតិវិធី ហើយ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​ ។

អត្ថបទសរសេរ ដោយ