ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាពាហ៍ពិពាហ៍​ដ៏​ផ្អែម​ល្អែ​ម​ជាង ៥ ទស្ស​វត្ស​ត្រូវ​ចប់​ព្រោះ​សត្រូវ​លាក់​មុខ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ ៖ ខណៈ​អ្នក​ទាំង​ពីរ​មើលទៅ​មាន​សុខ​ភាពរឹងមាំ​ល្អ ដូច​ចំណងអាពាហ៍ពិពាហ៍​រយៈពេល ៥១ ឆ្នាំ​ដែល​រឹង​មាំ​គ្មាន​នរណា​អាច​បំបែក​បាន តែ​នៅ​ទីបំផុត​រឿង​នឹក​ស្មាន​មិន​ដល់​បាន​កើតឡើង ដោយសារ​តែ​ជំងឺ​រលាក​សួត​ថ្មី​បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ ១៩ បាន​ឆក់​យក​ជីវិត​គូស្នេហ៍​មួយគូ​នេះ​ក្នុង​ថ្ងៃ​តែ​មួយ…

សហរដ្ឋអាមេរិក​ ៖ ខណៈ​អ្នក​ទាំង​ពីរ​មើលទៅ​មាន​សុខ​ភាពរឹងមាំ​ល្អ ដូច​ចំណងអាពាហ៍ពិពាហ៍​រយៈពេល ៥១ ឆ្នាំ​ដែល​រឹង​មាំ​គ្មាន​នរណា​អាច​បំបែក​បាន តែ​នៅ​ទីបំផុត​រឿង​នឹក​ស្មាន​មិន​ដល់​បាន​កើតឡើង ដោយសារ​តែ​ជំងឺ​រលាក​សួត​ថ្មី​បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ ១៩ បាន​ឆក់​យក​ជីវិត​គូស្នេហ៍​មួយគូ​នេះ​ក្នុង​ថ្ងៃ​តែ​មួយ ។

លោក Stuart Baker អាយុ ៧៤ ឆ្នាំ និង​ភរិយា​របស់​លោក​នាង Adrian Baker វ័យ ៧២ ឆ្នាំ បាន​រៀប​ការ​និង​រស់នៅ​ជាមួយ​គ្នា​ជាង ៥ ទស្ស​វត្ស នៅ​ទីក្រុង Boynton Beach, រដ្ឋ Florida, ទីកន្លែង​ដែល​ពួក​គេ​រស់នៅ​យ៉ាង​ផ្អែម​ល្អែ​ម​ក្នុង​នាម​ជា​និវត្តន៍​ជន ។

អ្នក​ទាំង​ពីរ​មាន​សុខភាព​ល្អ​ប្រសើរ ក៏​ប៉ុន្តែ​សុខ​ៗ​ស្រាប់តែ​នៅ​ពាក់​កណ្តាលខែ មីនា អ្នក​ទាំង​ពីរ​បាន​ធ្លាក់ខ្លួន​ឈឺ​ភ្លាម​ៗ ។ ចាត់ទុកជា​និស្ស័យ​ទោះ​មិន​បាន​កើត​ថ្ងៃ​តែ​មួយ តែ​អ្នក​ទាំង​ពីរ​បាន​ស្លាប់​ដោយសារ​តែ​វីរុស​កូ​វី​ដ​ខុស​គ្នា ត្រឹមតែ ៦ នាទី ។ នេះ​បើ​យោង​តាម​លោក​Buddy Baker កូនប្រុស​របស់​អ្នក​ទាំង​ពីរ​ដែល​បាន​ប្រាប់​សារព័ត៌មាន CNN ។

លោក Buddy Baker, បម្រើ​ការ​នៅ​ស្ថាប័ន​កីឡា​ធំ​មួយ​បាន​និយាយ​ជា​សាធារណៈ​អំពី​ការ​បាត់បង់​ឪពុក​ម្តាយ​របស់​គាត់ ដោយ​ប្រើ​សោកនាដកម្ម​របស់​ក្រុម​គ្រួសារ​របស់​គាត់​ដើម្បី​បញ្ជាក់​ជា​ថ្មី​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​រាតត្បាត​ប្រភេទ​នេះ​។ នៅ​ក្នុង​វី​ដេ​អូ​ដែល​ត្រូវ​បាន​ចែកចាយ​យ៉ាង​ទូលំទូលាយ​នៅ​លើ​បណ្តាញ​សង្គម Twitter លោក «​បាន​ជំរុញ​ឱ្យ​ប្រជាជន​យកចិត្តទុកដាក់​ចំពោះ​ការ​រក្សា​គម្លាត​សង្គម​និង​គួរ​ស្នាក់​នៅផ្ទះ​ដែល​ណែនាំ​ដោយ​មន្ត្រី​សុខភាព​សាធារណៈ​» ។

លោក Baker បាន​និយាយ​ប្រាប់ CNN ថា «​ទាល់តែ​វា​កើត​លើ​អ្នក ឬ​ប៉ះ​លើ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ឬ អ្នក​បានលឺ​រឿង​ណាមួយ​អំពី​វីរុស​នេះ នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ត្រូវ​ការពារ​ខ្លួន​ចេញ​ឲ្យ​ឆ្ងាយ​ពី​វា​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ