ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​លេង​​បោះ​អង្គញ់​មែន​ទេ ដឹង​ទេថា ​​ដើម​អង្គញ់​មាន​រូប​រាង​បែប​ណា

3 ឆ្នាំ មុន
  • ភ្នំពេញ

ល្បែង​ប្រជាប្រិយ​ខ្មែរ​មួយ​ប្រភេទ ឈ្មោះ​ថា ល្បែង​បោះអង្គញ់ ជា​ល្បែង​ប្រជាប្រិយ​មួយ​ប្រភេទ​ដែល​ខ្មែរ​យើង​និយម​លេង​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ។ ជា​ទូទៅ​ស្គាល់​គ្រាប់​អ​ង្គុ​ញ​ដែល​ធ្លាប់​លេង​នេះ តែ​កម្រ​មាន​អ្នក​ធ្លាប់​បានឃើញ​ដើម​អង្គញ់​ណាស់ ។ បានជា​គេ​ហៅ​ថា​អង្គញ់ ពីព្រោះ​វា​មាន​លក្ខណៈ​សណ្ឋាន​ដូច​ទៅ​នឹង​អង្គញ់​នៅ​ផ្នែក​ក្បាលជង្គង់​របស់​យើង…

ល្បែង​ប្រជាប្រិយ​ខ្មែរ​មួយ​ប្រភេទ ឈ្មោះ​ថា ល្បែង​បោះអង្គញ់ ជា​ល្បែង​ប្រជាប្រិយ​មួយ​ប្រភេទ​ដែល​ខ្មែរ​យើង​និយម​លេង​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ។ ជា​ទូទៅ​ស្គាល់​គ្រាប់​អ​ង្គុ​ញ​ដែល​ធ្លាប់​លេង​នេះ តែ​កម្រ​មាន​អ្នក​ធ្លាប់​បានឃើញ​ដើម​អង្គញ់​ណាស់ ។

បានជា​គេ​ហៅ​ថា​អង្គញ់ ពីព្រោះ​វា​មាន​លក្ខណៈ​សណ្ឋាន​ដូច​ទៅ​នឹង​អង្គញ់​នៅ​ផ្នែក​ក្បាលជង្គង់​របស់​យើង ដូច្នេះ​ហើយ​បានជា​ចាស់​ៗ​និយម​ហៅ​ឈ្មោះ​វា​ថា​«​អ​ង្គុ​ញ់​» ។ អ​ង្គុ​ញ​មានឈ្មោះ​វិទ្យាសាស្ត្រ​ហៅ​ថា Entada Rheedii ស្ថិត​ក្នុង​ក្រុម​រុក្ខជាតិ Fabaceae ជា​ទូទៅ​វា​ជា​រុក្ខជាតិ​វល្លិ​ដែល​មាន​ដើម​ធំ អាច​លូត​ដល់​ប្រវែង​១២០​ម៉ែត្រ និង​ទំហំ​ដើម​អាច​មាន​ប្រវែង​ដល់​៤០​សង្ទីម៉ែត្រ​នៅ​ផ្នែក​គល់ !

ភាគច្រើន​ដើម​របស់​វា​ដុះ​រមូល​ភ្ជាប់​ទៅ​នឹង​រុក្ខជាតិ​ដទៃ ពិសេស​គឺ​ដើមឈើ ធំ​ៗ ដើម្បី​អាច​ឱ្យ​ដើម​របស់​វា​មាន​ភាពរឹងមាំ​មិន​ធ្លាក់​មក​ដី ដើម​អង្គញ់​មាន​ផ្លែ​ធំ​ណាស់ ដែល​មាន​ប្រវែង​រហូត​ដល់​២​ម៉ែត្រ និង​ទំហំ​១៥​សង្ទីម៉ែត្រ ។ ផ្លែ​របស់​វា​ភាគច្រើន​ត្រូវ​បាន​គេ​យក​មក​ធ្វើ​អាហារ​,​ឱសថ​បុរាណ និង​ជា​គ្រឿងផ្សំ ផ្សេង​ៗ​ទៀត ។

ដើម​អង្គញ់​មាន​ផ្ទុក​សារជាតិ​ពុល​ម្យ៉ាង ហៅ​ថា Saponins នៅ​ផ្នែក​សំបក​,​ឫស និង​គ្រាប់​របស់​វា សំបក​របស់​វា ភាគច្រើន​ត្រូវ​បាន​គេ​យក​ទៅ​បំពុល​ត្រី​យក​ធ្វើ​ជា​អាហារ ! អង្គញ់​មាន​ដុះ​នៅ​ច្រើន​ប្រទេស​ណាស់ ដូច​ជា ប្រទេស​សេ​ណេ​ហ្គា​ល់ ,​អាហ្វ្រិក ,​អ៊ូ​ហ្គ​ង់​ដា ,​កេ​ន​យ៉ា​,​ហ្សុ​ី​ម​បា​វេ ,​អា​សុ​ី​ខាងត្បូង​,​ឥណ្ឌា និង​អូស្ត្រាលី ជាដើម ។ អ​ង្គុ​ញ​ច្រើន​មាន​ដុះ​នៅ​តំបន់​ព្រៃ​ស្តើង ក្នុង​រយៈកម្ពស់​ចាប់ពី​៤០០​ម៉ែត្រ​ដល់​៩០០​ម៉ែត្រ​។ នៅ​ប្រទេស​យើង​អង្គញ់​ក៏​មានការ​ជួញដូរ​នៅ​លើ​ទីផ្សា​ផង​ដែរ ប៉ុន្តែ​វា​ពុំ​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ ព្រោះ​ពួក​គេ​ប្រមូល​ផល​តែ​គ្រាប់​ប៉ុណ្ណោះ ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ