ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែក​ធ្លាយ​គ្រូបង្វឹក​ និង​កីឡាករ​​ហ្វឹកហាត់​ខាងក្រៅ ក្រោយ​ច្បាប់​​​ហាមចេញពី​​ផ្ទះ​​ (មានវីដេអូ​)

4 ឆ្នាំ មុន

លោក Jose Mourinho និង​កីឡាករ​មួយ​ចំនួន​ក្នុង​ក្រុម Tottenham របស់​លោក​ត្រូវ​បាន​គេ​ថត​បាន​ពួក​គេ​នៅ​លើ​ផ្លូវ Hadley Common ភាគ​ខាងជើង​ទីក្រុង​ឡុ​ង​ដ៍ កំពុង​ធ្វើ​សកម្មភាព​ហ្វឹកហាត់​នៅ​ខាងក្រៅ…

លោក Jose Mourinho និង​កីឡាករ​មួយ​ចំនួន​ក្នុង​ក្រុម Tottenham របស់​លោក​ត្រូវ​បាន​គេ​ថត​បាន​ពួក​គេ​នៅ​លើ​ផ្លូវ Hadley Common ភាគ​ខាងជើង​ទីក្រុង​ឡុ​ង​ដ៍ កំពុង​ធ្វើ​សកម្មភាព​ហ្វឹកហាត់​នៅ​ខាងក្រៅ ដោយ​មិន​អើពើ​នឹង​ច្បាប់​របស់​រដ្ឋាភិបាល​អង់គ្លេស ដែល​ឱ្យ​នៅ​ក្នុងផ្ទះ​ដើម្បី​ការពារ​ការ​ឆ្លង​វីរុស COVID-19 ។

ក្របខ័ណ្ឌ Premier League ត្រូវ​បាន​ផ្អាក​ចាប់តាំងពី​ពាក់កណ្តាល​ខែមីនា​មក​ម្ល៉េះ ដោយសារ​តែ​ការ​រាតត្បាត​នៃ​វីរុស COVID-19 ខណៈ​រដ្ឋាភិបាល​អង់គ្លេស​បាន​ប្រកាស​មិន​អនុញ្ញាត​ឱ្យ​ប្រជាជន​ខ្លួន​ទាំងអស់ ចេញ​ក្រៅ​ផ្ទះ​ប្រសិនបើ​គ្មាន​ភារកិច្ច​ចាំបាច់​បំផុត ។

វី​ដេ​អូ​ឃ្លី​ប​ត្រូវ​បាន​ចែកចាយ​លើ​បណ្តា​ញ​​ទំនាក់ទំនង​សង្គម ដោយ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​គ្រូបង្វឹក​ជនជាតិ​ព័រ​ទុ​យ​ហ្កា​ល់​ខាងលើ បាន​ធ្វើការ​ហ្វឹកហាត់​ជាមួយ​កីឡាករ Ndombele ។ ខណៈ​ដែល Davinson Sanchez និង Ryan Sessegnon បាន​ធ្វើ​លំ​ហាត់ប្រាណ​ផ្ទាល់ខ្លួន ហើយ​ត្រូវ​បាន​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថត​បាន​នៅ​ជុំវិញ​ឧទ្យាន​មួយ ក្នុង​តំបន់ Barnet ភាគ​ខាងជើង​ទីក្រុង​ឡុ​ង​ដ៍ ៕ (ដកស្រង់​ចេញពី theguardian)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ