ច្រានចោលព័ត៌មាន​ថា៖ សំណុំរឿង​នេះ បាន​​បញ្ចប់​​ក្រៅ​​​ប្រព័ន្ធ​​​តុលា​​​ការ​​​


រាជធានី​ភ្នំពេញ​ ៖​ រឿងរ៉ាវ​ដែលបុរស​ចាប់​ស្ត្រី​មាន​ផ្ទៃពោះ​៤​ខែ​ម្នាក់​ចង​ជាប់​ទ្វារ​​ ក្នុង​រឿង​ទំនាស់​ឈប់​ជួល​ផ្ទះ ​គិត​ដល់​រសៀល​ថ្ងៃ​ទី០៨ ​មេសា នេះ គឺនៅមិនទាន់​សម្រួល​ត្រូវ​គ្នា​នោះ​ឡើយ ហើយ​ត្រូវ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​កសាង​សំណុំរឿង​រួចរាល់​ និង​ត្រៀម​បញ្ជូន​ជន​នេះ ​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ចាត់ការ​តាម​ច្បាប់​​។ សូមរំលឹកថា៖ ការ​ចូល​បំភ្លឺ​របស់​ជន​ចាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចង​ដៃ​នឹង​​កន្សែង តើ​គាត់​និយាយ​អ្វីខ្លះ?

ការដែលនៅ​មិន​ទាន់​​បាន​បញ្ចប់ គឺដោយនៅ​ក្នុង​ពាក្យបណ្ដឹង​នាងរង​គ្រោះ​ បាន​ទាមទារ​សំណង​ចំនួន​៥,០០០​ដុល្លារ​(​ប្រាំ​ពាន់​ដុល្លារ​)​ ។ ​ប៉ុន្តែ​ក្រោយមក​ នៅ​ពេល​ដែល​ជន​ដៃ​ដល់​ចូល​សារភាព​ហើយ ​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​ស្ត្រី​នេះ​ បានប្រែចិត្ត​ទាមទារ​ត្រឹមតែ​៣,០០០​ដុល្លារ​(​បី​ពាន់​ដុល្លារ​)​វិញ ប៉ុន្តែ​ខាង​ជន​ដៃដល់​បាន​​ត្រឹមតែ​១,០០០​ដុល្លារ​(​មួយ​ពាន់​ដុល្លារ​)​ប៉ុណ្ណោះ​។

សូមបញ្ជាក់ថា បុរស​ខាងលើ ឈ្មោះ​អ៊ូ ប៊ុ​ន​ធី អាយុ​៤១​ឆ្នាំ មុខរបរ​ជា​មន្ត្រី​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន ​ព្រមទាំង​បា​​អះអាង​ថា ​គាត់​គឺជា​ជា​គ្រូបង្រៀន​ម្នាក់​នៅ​សកល​វិទ្យាល័យ​អង្គរ​ខេមរា​ ក្នុង​ខេត្តកំពង់​ស្ពឺ ។ ចំណែក​ម្ដាយ​ដែល​ជាប់ចោទ​ថា​ បាន​រួម​ដៃ​ហុច​ក្រមា​ឲ្យ​កូនប្រុស​ចងដៃ​ស្ត្រី​មាន​ផ្ទៃពោះ​នោះ ​ឈ្មោះ​ស្រេង ឆេ​ង​លី​ន អាយុ​៨១​ឆ្នាំ អ្នក​ទាំ​២​នាក់​ស្នាក់​នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ​។ ​ដោយឡែក​ស្ត្រី​រង​គ្រោះ​ដោយ​ការ​ចាប់​ចងដៃ​និង​ក្រមា​នោះ​ ឈ្មោះ​អឿ​ន នៀក អាយុ​៣៣​ឆ្នាំ នាង​មានផ្ទះ​ពោះ​៤​ខែ រី​បង​ស្ត្រី​នាង​ឈ្មោះ​អឿ​ន ស្រី​ម៉ៅ អាយុ​៣៧​ឆ្នាំ អ្នក​ទាំង២​ស្នាក់​នៅផ្ទះ​ជួល​២​ផ្សេង​គ្នា ។

​លោក ជា សុវណ្ណ អធិការរង​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យបាន​ប្រាប់​ឲ្យ​ដឹង​ថា សំណុំរឿង​មន្ត្រី​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​ ចាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចងដៃ​ជាប់​ទ្វារផ្ទះ​នោះ មិន​ត្រូវ​បាន​បិទ​បញ្ចប់​ក្រៅ​ប្រព័ន្ធ​តុលាការ​នោះ​ទេ ហើយ​ក៏​មិន​មានការ​សម្រួល​ត្រូវ​រ៉ូវគ្នា​​ដែរ​។​ លោក​ថែម​ទាំង​
បដិ​សេធរាល់​ព័ត៌មាន​ ដែល​បណ្ដាញ​ព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ផ្សាយ​ថា​ ភាគី​ទាំង​២​បាន​សម្រួល​គ្នា​ហើយ​ដោយភាគី​ស្ត្រី​រង​គ្រោះ ​ព្រម​ទទួលយក​សំណង​៣​ពាន់​ដុល្លារ​បញ្ចប់រឿង ​និង​យល់ព្រម​ដក​ពាក្យបណ្ដឹង​អស់ ​តែ​នគរបាល​មិន​ព្រម​នៅ​តែ​បញ្ជូន​សំណុំរឿង​ និង​ជន​ដៃដល់​ទៅ​តុលាការ​ទៀត​នេះ ​គឺជា​ព័ត៌មាន​មិន​ពិត និង​គ្មាន​ប្រភព​ច្បាស់លាស់ ។

លោក​បញ្ជាក់​ថា នៅ​ក្នុង​ពាក្យបណ្ដឹង​នាងរង​គ្រោះ​ បាន​ទាមទារ​សំណង​ចំនួន​៥,០០០​ដុល្លារ​(​ប្រាំ​ពាន់​ដុល្លារ​)​។ ​ប៉ុន្តែ​ក្រោយ​ពេល​ដែល​ជន​ដៃដល់​ចូល​សារភាព​ និង​ត្រូវ​នគរបាល​ចាប់ខ្លួន​ស្ត្រី​នេះ​បាន​ប្រែចិត្ត​ទាមទារ​ត្រឹមតែ​៣,០០០​ដុល្លារ​(​បី​ពាន់​ដុល្លារ​)​វិញ ប៉ុន្តែ​ខាង​ជន ដៃដល់​បាន​ឲ្យ​ត្រឹមតែ​១,០០០​ដុល្លារ​(​មួយ​ពាន់​ដុល្លារ​)​ប៉ុណ្ណោះ ដូច្នេះ​ គ្មាន​ការ​សម្រួល​ត្រូវ​គ្នា​នោះ​ឡើយ ។

​​តាម​ពិត​ជន​ដៃដល់​ខាងលើ​ កំពុង​ត្រូវ​បាន​ឃុំខ្លួនបណ្ដោះអាសន្ន​នៅ​ក្នុង​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​ត្រៀម​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ។​ ព្រោះ​បាន​កសាង​សំណុំរឿង​រួចរាល់​ហើយ គ្រាន់តែ​មិន​ទាន់​បាន​ចុះហត្ថលេខា​តាម​ឋានានុក្រម​រួច​ប៉ុណ្ណោះ ប្រសិនបើ​ចុះ​ហត្ថលេខា​រួច​នៅ​ថ្ងៃ​ទី​៨ ខែមេសា នេះ​និង​ត្រូវ​បញជូន​ទៅ​ថ្ងៃនេះ​ភ្លាម ប៉ុន្តែ​បើ​មិន​ទាន់​ទេ​និង​ត្រូវ​បញ្ជូន​ទៅ​ថ្ងៃ​បន្ទាប់​គឺ​ថ្ងៃ​ទី​៩ ខែមេសា​ហើយ​។ សូមរំលឹកថា៖ ចូលបំភ្លឺហើយ ​​ជនចាប់នារី​មាន​ផ្ទៃ​ពោះ​ចង​​ដៃ​នឹង​កន្សែង ផ្ទុះលើបណ្តាញសង្គម

បាន​បង្ហោះ​ដោយ Pheng Vannak News នៅ អាទិត្យ 5 មេសា 2020

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ