រក​ឃើញ​អាកុល​ក្លែងក្លាយ​លាយ​មេតា​ណុ​ល​ពុល​នៅ​ជុំវិញ​ផ្សារ​ចំការ​គោ​(វីដេអូ)


ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មន្ត្រី​ចម្រុះ បាន​ចុះ​ពិនិត្យ​ឱសថ​ស្ថាន​៧​កន្លែង និង​ស្តង់​លក់​៣​កន្លែង តែ​មាន​តែ​១​កន្លែង​ប៉ុណ្ណោះ​បាន​រក​ឃើញ និង​ដកហូត​អាកុល​​ក្លែងក្លាយ​ដែល​មាន​លាយ​មេតា​ណុ​ល​ពុល នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព ។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២០ នៅ​ផ្សារ​ចំការ​គោ ឬ​ផ្សារ​ថ្មី ស្ថិត​ក្នុងភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។

បើ​តាម​លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត ប្រាប់​ថា ជា​ការ​ណែនាំ​ពី​ក្រសួង​ពាណិជ្ជកម្ម និង​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដើម្បី​ពិនិត្យ​ចែ​ល​លាងដៃ និង​តម្លៃ​ម៉ាស់​នៅ​តាម​ឱសថស្ថាន និង​តាម​ទីផ្សារ​ក្នុង​ខេត្ត​។ ហើយ​មន្ត្រី​សាខា​កាំកុងត្រូល និង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ក៏​បាន​ចុះ​ពិនិត្យ​រក​អាកុល​ក្លែងក្លាយ និង​តម្លៃ​ម៉ាស់​នៅ​ជុំវិញ​ផ្សារ​ចំការ​គោរ ឬ​ផ្សារ​ថ្មី ក្រុង​សិរី​សោភ័ណ​។

លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត ប្រាប់​បន្ត​ថា ហើយ​ការ​ពិនិត្យ​ឱសថស្ថាន​ចំនួន​៧​កន្លែង និង​ស្តង់​លក់​សម្ភារៈ​ចំនួន​៣​កន្លែង គឺ​មាន​១​កន្លែង​មាន​លក់​អាកុល​ក្លែងក្លាយ ហើយ​ត្រូវ​ដកហូត​បាន​ចំនួន​២៤​ដប​ទឹក​សុទ្ធ ស្មើ​ចំណុះ​១២​លី​ត្រ​។ ហើយ​អាកុល​ក្លែងក្លាយ​នេះ គឺ​បាន​យក​មេតា​ណុ​លលា​យ​ជា​អាកុល​ពុល ដែល​វា​អាច​នាំ​ឱ្យ​ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់ ។ ក្រោយ​ពេល​ដក មន្ត្រី​សាខា​កាំកុងត្រូល និង​មន្ត្រី​មន្ទី​ពាណិជ្ជកម្ម​ខេត្ត បាន​ណែនាំ​ម្ចាស់​លក់​អាកុល​ក្លែងក្លាយឱ្យ​​ធ្វើ​កិច្ចសន្យា​​ឈប់​លក់​តទៅ​ទៀត ។

ប្រភព​ដដែល​បន្ត​ថា ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​តែ​ស្រាវជ្រាវ​រក​ទីតាំង​ផលិត ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​ហើយ ។ (កែ​សម្រួលដោយ ៖ បុប្ផា)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ