វិបត្តិ​កូ​វី​ដ​១៩ ជា​ឱកាសល្អ​យក​លុយ​វិនិយោគ​លើ​វិស័យ​អចល​ទ្រព្យ​រយៈពេល​វែង


រាជធានី​ភ្នំពេញ ៖ គ្រប់​បញ្ហា​មិនមែន​សុទ្ធតែ​បង្កើត​នូវ​រឿងរ៉ាវ​អវិជ្ជមាន​ទាំង​អស់នោះ​ទេ តួយ៉ាង​វត្តមាន​វីរុស​កូ​វី​ដ​១៩ ដែល​កំពុង​តែ​ក្រឡុក​សេដ្ឋកិច្ច​ពិភពលោក​ឲ្យ​ងងឹតមុខ​ឈឹង និង​បាន​បណ្តាល​ឲ្យ​អាជីវកម្ម​ខ្លះ​ឈរជើង​លែង​ជាប់​ដូច​នៅ​កម្ពុជា វីរុស​មួយ​នេះ​បាន​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍ និង​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​រង​គ្រោះ​ធ្ងន់ធ្ងរ​ឈាន​ដល់​ការ​បិទ​សណ្ឋាគារ និង​រោងចក្រ​មួយ​ចំនួន​ធំ តែ​កូ​វី​ដ​១៩ តែ​វា​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម និង​ចំណីអាហារ​ឡើយ ។

បន្ថែម​ពីលើ​នេះ អ្នកជំនាញ​អចល​ទ្រព្យ​បាន​បង្ហាញ​នូវ​ការ​យល់​ឃើញ​ថា​វីរុស​កូ​វី​ដ ១៩ ហាក់​បាន​ធ្វើ​ឲ្យ​វិស័យ​អចល​ទ្រព្យ​នៅ​ទ្រឹង​និង​ការ​ធ្លាក់​ចុះ​នៃ​វិស័យ​អចល​ទ្រព្យ​ក៏​ពិតមែន តែ​បើសិនជា​អ្នក​វិនិយោគ​មាន​ទស្សនៈវិស័យ​វែង​ឆ្ងាយ នោះ​វិបត្តិ​កូ​វី​ដ​១៩ គឺជា​ឱកាស​មាសប្រាក់​សម្រាប់​កើប​លុយ​ទៅ​វិញ ។

លោក ង៉ែត ជូ អ្នកជំនាញ​អចល​ទ្រព្យ​និង​ជាទី​ប្រឹក្សា​សេដ្ឋកិច្ច​មួយ​រូប​បាន​និយាយ​ថា អ​ញ្ចឹ​ង បើសិនជា​អ្នក​រកស៊ី​ចង់​វិនិយោគ​សម្រាប់​រយៈពេល​ខ្លី គឺ​មិន​គួរ​វិនិយោគ​ដោយ​ការ​ទិញ​ផ្ទះ ឬ​ទិញ​ដី ទុក​លក់​សម្រាប់​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នោះ​ទេ ព្រោះ​លទ្ធភាព​នៃ​ការ​រក​ប្រាក់​ចំណេញ​គឺ​គ្មាន​ឡើយ តែ​មាន​តែ​បង្ក​នូវ​ហានិភ័យ នាំ​ខាត​ឡុងចុង​ទៅ​វិញ ។

លោក​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​យើង​អត់​ដឹង​ថា​វិ​បត្ត​ហ្នឹង​នឹង​មាន​ពេលវេលា​អូស​បន្លាយ​ដល់​ពេល​ណា​ទេ ត្រឹម ៣​ខែ ៦​ខែ ឬ​មួយ​ឆ្នាំ ។ អ​ញ្ចឹ​ង​បើ​វិបត្តិ​អូស​បន្លាយ​កាន់តែ​យូរ ឱកាស​នៃ​ការ​វិនិយោគ​របស់​អ្នកមាន​លទ្ធភាព មាន​សាច់ប្រាក់​កាន់តែ​ប្រសើរ » ។ នៅ​ពេល​សាកសួរ​ថា​ហេតុ​អ្វី​បានជា​ត្រូវ​រង់ចាំ​ពី ៣ ទៅ ៦ ខែ​ខាង​មុខ​ដើម្បី​ធ្វើការ​វិនិយោគ​លើ​វិស័យ​អចល​ទ្រព្យ ព្រោះ​ពេល​នេះ​វិស័យ​មួយ​នេះ​ហាក់​រង​ផល​ប៉ះពាល់​ដោយសារ​តែ​កូ​វី​ដ​នោះ លោក ង៉ែត ជូ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​អ​ញ្ចឹ​ង​អ្វី​ដែល​ខ្ញុំ​ជូន​ជា​យោបល់ គឺ​អាច​រង់ចាំ​មើល​ពី ៣ ខែ​ទៅ ៦ ខែ ខាង​មុខ​ទៀត ជា​ពិសេស ជា​ទូទៅ​នៅ​រដូវវស្សា បើ​ទោះបីជា​ទីផ្សារ​ដំណើរការ​ល្អ ក៏​មិនសូវ​មាន​ភ្ញៀវ​ចុះ​ទិញ​អចល​ទ្រព្យ​នោះ​ទេ អ​ញ្ចឹ​ង​ការ​វិនិយោគ​គួរតែ​រង់ចាំ​ពី ៣ ទៅ ៦ ខែ ខាង​មុខ​» ។

លោក​បាន​បន្ត​ថា «​ម្យ៉ាងវិញទៀត អ្នក​វិនិយោគ​គួរ​ដឹង​ថា​ការ​វិនិយោគ​នេះ​គឺជា​ការ​វិនិយោគ​រយៈពេល​វែង មិនមែន​មាន​ន័យ​ថា​ទិញ​រយៈពេល​២ ឬ ៣​ខែ​ហើយ​ដាក់​លក់​វិញ​នោះ​ទេ ព្រោះ​មិន​ប្រាកដ​ថា​បាន​ចំណេញ តែ​អាច​ថា​កប់ដើម ឬ​ត្រូវ​បង្ខំចិត្ត​លក់​ខាត​វិញ ។ អ​ញ្ចឹ​ង​អ្នក​វិនិយោគ​គួរតែ​មាន​លទ្ធភាព​រយៈពេល​វែង និង​មាន​គោលបំណង​វិនិយោគ​រយៈពេល​វែង ។ រយៈពេល​វែង​ដែល​ខ្ញុំ​មាន​ន័យ​កន្លែង​នេះ តាម​ពិត​ទៅ​បើ​វិនិយោគ​ក្រោម ២ ឬ ៣ ឆ្នាំ​មិន​គួរ​ណា​ប្រឡូក​ក្នុង​វិស័យ​អចល​ទ្រព្យ​នេះ​ទេ តែ​យក​ល្អ​គួរតែ​វិនិយោគ​ចាប់ពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ​ឡើង​ទៅ » ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា «​ពីព្រោះ​វិបត្តិ​អាច​នៅ​អូស​បន្លាយ ហើយ​ការ​ងើបឡើង​វិញ​នូវ​សេដ្ឋកិច្ច អាច​ស៊ីពេល​វេលា​យូរ យ៉ាង​ហោច ក៏ ២ ឬ ៣ ឆ្នាំ​ដែរ នេះ​បើ​លឿន​វិញ ហើយ​បើ​យើង​ចង់​លក់​បាន​លឿន​គឺ​មិន​ងាយ​ទេ ព្រោះ​អចល​ទ្រព្យ​គឺជា​ទ្រព្យ​រយៈពេល​វែង​សំដៅ​ថា​មិន​ងាយ​បង្វិល​ជា​សាច់ប្រាក់​វិញ អ​ញ្ចឹ​ង​វា​ល្អ​សម្រាប់​អ្នកមាន​លទ្ធភាព​និង​ចក្ខុវិស័យ​សម្រាប់​ការ​វិនិយោគ​រយៈពេល​វែង​» ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ