គុណសម្បត្តិ​សំខាន់៤ យ៉ាង​ត្រូវ​តែ​មាន ​ប្រសិនបើ​អ្នក​ចង់​ជោគជ័យ​ក្នុង​អាជីវកម្ម !


មុខងារ​ជា​អាជីវករ គឺ​មិន​ងាយស្រួល​ដូច​ការ​គិត​របស់​មនុស្ស​មួយ​ចំនួន​ទេ​ព្រោះ​វា​ត្រូវការ​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាងច្រើន ហើយ​ក៏​មិន​អាច​ធានា​ថា​អ្នក​នឹង​ជោគជ័យ​ដែរ ។ កត្តា​ផ្សេង​ៗ​អាច​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​បង្ហាញ​ថា​អាជីវកម្ម​របស់​អ្នក​អាច​ជោគជ័យ ឬទេ​។ ក្រៅពី​កត្តា​ដែល​អ្នក​មិន​អាច​គ្រប់គ្រង​បាន មាន​កត្តា​មួយ​ចំនួន​ដូច​ជា​គុណសម្បត្តិ​របស់​អាជីវករ​ដែល​អាច​ជះ​ឥទ្ធិពល​លើ​អាជីវកម្ម​បាន​ផ្ទាល់ ។ខាងក្រោម​នេះ​គឺជា​គុណសម្បត្តិ​សំខាន់​ៗ​ដែល​អ្នក​ត្រូវ​មាន​ប្រសិនបើ​អ្នក​ចង់​មើលឃើញ​អាជីវកម្ម​របស់​អ្នក​ជោគជ័យ​៖

១. ការ​មានចំណេះ​ដឹង​ច្បាស់លាស់​ពី​អាជីវកម្ម​របស់​អ្នក
អ្នក​ប្រហែលជា​មិន​សម្រេចចិត្ត​ចាប់ផ្តើម​អាជីវកម្ម​អ្នក​ទេ​ប្រសិនបើ​អ្នក​មិន​មាន​ចំណាប់អារម្មណ៍ ឬ​មានចំណេះ​ដឹង​ច្បាស់លាស់​លើ​វា ។ បទ​ពិសោធន៍​របស់​អ្នក​អាច​ផ្តល់​នូវ​គំនិតល្អ​ៗ​សម្រាប់​ផលិតផល និង​សេវាកម្ម ។ ប៉ុន្តែ​អាជីវករ​ដែល​ជោគជ័យ​មិន​តែងតែ​នៅ​មួយ​កន្លែង​ទេ ពួក​គេ​តែងតែ​ចង់​ប្រើប្រាស់​ចំណេះដឹង​ដែល​មាន​និង​បន្ត​រៀនសូត្រ​បន្ថែម​ជា​និច្ច​ដូច​ជា​រក​វិធី​ដើម្បី​ធ្វើ​ឲ្យ​ផលិតផល ឬ​សេវាកម្ម​កាន់តែ​ល្អ​ប្រសើរ​ឡើងជា​ដើម ។

២. មាន​គោលដៅ​ច្បាស់លាស់
អាជីវករ​ដែល​ជោគជ័យ​ជា​មនុស្ស​ដែល​មាន​គោលដៅ​ច្បាស់លាស់​ទាំង​គោលដៅ​ផ្ទាល់ខ្លួន និង​គោលដៅ​ក្នុង​អាជីវកម្ម ។ គោលដៅ​ដែល​ច្បាស់លាស់ និង​អាច​វាស់វែង​បាន​អាច​ផ្តល់​ជា​ទិស​ដៅ និង​ការ​ជំរុញ​ទឹកចិត្ត​ដែល​ជួយ​ឲ្យ​អ្នក​ផ្តោត​ស្មារតី​លើ​អ្វី​ដែល​សំខាន់​សម្រាប់​អ្នក ។

៣. មានការ​តស៊ូ​ប្រឹងប្រែង
អាជីវករ​ដែល​ជោគជ័យ​ក៏​ជា​មនុស្ស​ដែល​ឧស្សាហ៍​ព្យាយាម​ផង​ដែរ និង​ភាគច្រើន​ជា​មនុស្ស​ដែល​លះបង់​អ្វី​ៗ​ជា​ច្រើន​ដើម្បី​អាជីវកម្ម​របស់​ខ្លួន ។ ប៉ុន្តែ​វា​មិន​មាន​ន័យ​ថា​អ្នក​ត្រូវ​ចំណាយពេល ១០០​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍​លើ​អាជីវកម្ម​អ្នក​ទេ ។ ពេលវេលា​គឹ​មិន​សំខាន់​ដូច​លទ្ធផល​ទេ ហើយ​ការ​ជោគជ័យ​សម្រាប់​អាជីវករ​គឺ​អាច​សម្រេច​បាន​នៅ​ពេល​ដែល​អ្នក​ខិតខំ​ប្រឹងប្រែង​លើ​គ្រប់​ការងារ​ដែល​មាន​ក្នុង​ដៃ ។

៤. រក្សា​គំនិត​បើក​ទូលាយ
ទោះជា​អ្នកជា​អ្នកដឹកនាំ​អាជីវកម្ម​មួយ​រូប​ក្តី អ្នក​ត្រូវ​តែ​ទទួលស្គាល់​ថា​អ្នក​មិនដឹង​អ្វី​ៗ​គ្រប់យ៉ាង​ទេ ។ អ្នក​ត្រូវ​តែ​រក្សា​ភាព​បើក​ទូលាយ​ដើម្បី​ទទួលយក​ព័ត៌មាន​ផ្សេង​ៗ​ទោះជា​វា​មិន​ស្រប​ទៅ​នឹង​គំនិត​របស់​អ្នក​ពិតមែន​ក្តី ។ អ្នក​ត្រូវ​តែ​ហ៊ាន​ទទួលស្គាល់​ថា​អ្នក​មិន​តែងតែ​ជា​មនុស្ស​ដែល​ឆ្លាត​វៃ​ជាងគេ​ទេ ហើយ​អ្នក​ត្រូវ​ដឹង​ពី​ពេល​ដែល​អ្នក​គួរ​ទទួលយក​គំនិត​អ្នក​ដទៃ​ដែរ ៕

គួរ​យល់​ដឹង

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ