តាមប្រមាញ់បានហើយ! មុខ​សញ្ញាយ៉ាង​សកម្ម​ក្នុងមូលដ្ឋាន​សង្កាត់ភ្នំពេញថ្មី​


រាជធានី​ភ្នំពេញ ​៖ ​ជនសង្ស័យ​ឆក់​យ៉ាង​សកម្ម​ម្នាក់​ក្នុង​ចំណោម​បក្សពួក​ជា​ច្រើន​នាក់​ត្រូវ​បាន​កម្លាំង​នគរ​បាល​ខណ្ឌ​សែន​សុខ​ប្រទះ​ឃើញ និង​ដេញតាម​​ឃាត់ខ្លួន​បាន ​ខ​ណៈ​ពេល​ដែល​ជនសង្ស័យ​​ម្នាក់​នោះ​ជិះ​ម៉ូតូ​ម៉ាក​ស្តុ​ប​ពី​មួយ​គ្រឿង​ផ្តួល​រត់​ចូល​ក្នុងផ្ទះ​។

​ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ តាម​បណ្តោយ​ផ្លូវ​លេខ៣៤៥ ភូមិ​៤ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ​សុខ ដេ​វីត ភេទប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ភូមិឃុំកើតហេតុ​ខាងលើ​ ។ ​នៅ​ពេល​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់នេះ​ នគរបាល​បាន​ដកហូត​​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្គូ​ពី ពណ៌​ស​ ​ពាក់​ស្លាក​លេខ ភ្នំពេញ ​១IA-៦៦៧៨​ ។

​តាមប្រភព​ពី​​នគរបាល​ខណ្ឌ​សែន​សុខ​បានអោយ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ខាងលើ​ជា​មុខសញ្ញា​ឆក់​យ៉ាង​សកម្ម​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​និង​​ត្រូវ​បាន​សមត្ថកិច្ច​កំណត់​មុខ​សញ្ញា​អស់​ហើយ​។​​មុន​ពេល​កើត​ហេតុ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​​មួយ​គ្រឿងម៉ាក​ស្គូ​ពី​​​ក្នុង​គោលបំណង​ប្រុង​ធ្វើ​សកម្មភាព​នៅ​ចំនុច ផ្លូវ​លេខ​១០០៣ ខាងត្បូង​ផ្សារ​ទំនើបមួយកន្លែង​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខ​ណៈ​នោះក៏​ត្រូវ​​កម្លាំង​នគរបាល​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​ប្រទះ​ឃើញបាន​ដេញ​តាម​ឃាត់ខ្លួន​តែ​ម្តង​។

​តាម​ប្រភពពី​នគរបាល​​​បាន​ឱ្យ​​ដឹង​ទៀត​ថា នៅ​ក្នុង​ការ​ដេញ​​តាម​ប្រមាញ់ ជនសង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​គេចខ្លួន​ហើយ​ផ្តួល​ម៉ូតូ​មុខផ្ទះ រួច​គេចខ្លួន​ចូល​ក្នុងផ្ទះ ។ ​ភ្លាម​ៗនោះ​ដែរ​នគរបាល​ក៏​មាន​ទំនាស់​ពាក្យ​​សម្តី​ជាមួយ​ក្រុម​គ្រួសារ​ជនសង្ស័យ ដែល​ព្យាយាម​មិន​ប្រគល់​ខ្លួន​ជនសង្ស័យ​ផង​ដែរ​ ។​ ដោយ​មានការ​សហការ​ពី​នគរបាល​ប៉ុស្តិ៍​បឹង​កក់​ទី១ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​នាំ​ខ្លួន​ប​ញ្ចូ​ន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​សាកសួរ ។

តាម​ចម្លើយ​របស់ជនសង្ស័យ​បាន​សារភាព​​ថា កន្លង​មក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​កាបូប និង​ទូរស័ព្ទ​ចំនួន ៣​លើកមក​ហើយ ដោយ​មាន​បក្ខពួក​ចំនួនន​៣​នាក់ ​ខណៈនគរបាល​កំពុង​តែ​សាកសួរ​ ដើម្បី​ឈាន​ទៅ​ឃាត់ខ្លួន បក្ខពួក​ជា​បន្ត​ទៀត ៕​ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ