ក្រសួងកសិកម្ម​ឲ្យ​ពលរដ្ឋ​ដាំ​ដំនាំ​កសិកម្ម​ក្នុងស្រុក​ឲ្យ​បាន​គ្រប់គ្រាន់ ខណៈ​បិទ​ការ​នាំ​ចូល


រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​លោក វេ​ង សា​ខុន បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ដាំ​នាំ​កសិកម្ម​ក្នុងស្រុក​ឲ្យ​បាន​គ្រប់គ្រាន់ ខណៈ​បិទ​ការ​នាំ ចូល ដោយសារ​សកលលោក​កំពុង​ប្រឈម​ជំងឺ​កូ​វី​ដ​១៩ ។ នេះ​បើ​យោង​តាម​ហ្វេ​ស ប៊ុ​ក​របស់ លោក ។

ការ​ណែនាំ​របស់​លោក​រដ្ឋមន្ត្រី​នេះ​បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ត្រូវ​ខិតខំ​ធ្វើការ​ដាំ​ដុះ ជំរុញ​ការ​ផលិត​ក្នុងស្រុក រួម​មានការ​ចិញ្ចឹម​ជ្រូក មាន់ ទា ត្រី និង​ដាំ​បន្លែ ដើម្បី​ផ្គត់ផ្គង់​ឱ្យ​តម្រូវការ​ក្នុងស្រុក ដោយ​យក​ឱកាស​នេះ បង្កើត​ជា​កាលានុវត្តភាព​សម្រាប់​វិស័យ​កសិកម្ម ខណ​:​យើង​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ខាង ក្រៅ​ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។ ខណៈ​ចុះ​មក​ពិនិត្យ​សកម្មភាព​ជាក់ស្តែង និង​វឌ្ឍនភាព​នៃ​គម្រោង​ស្តី​ពី «​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ហៅ​កាត់​ថា ASPIRE» នៅ​ស្រុក​បន្ទាយមាស ខេត្តកំពត នា​ព្រឹក ថ្ងៃ​ទី​៨ ខែមេសា​ឆ្នាំ​២០២០ ។

លោក​វេ​ង សា​ខុន បាន​ណែនាំ​ឲ្យ​អង្គភាព​អនុវត្ត និង​អ្នក​ទទួលផល​ពី​គម្រោង​ត្រូវធ្វើ បច្ចុប្បន្នភាព​អំពី​សកម្មភាព​ថ្មី​ៗ​បន្ថែម​ទៀត ធ្វើ​យ៉ាងណា​ឲ្យ​ស្រប​ទៅ​នឹង​ស្ថានការណ៍​បច្ចុប្បន្ន ដើម្បី​ក្រសោប​យក​ឱកាស​មាស​នេះ​មក​កាន់​ក្នុង​ដៃ​ឱ្យ​បាន​ដោយ​ត្រូវ​បង្កើន​ការ​ផលិត​ទាំង​បរិមាណ និង​គុណភាព ធានា​ដល់​ការ​ផ្គត់ផ្គង់​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន​ក៏​ដូច​ជា ពេល​អនាគត ។ លោក​បាន​ឲ្យ​អាជ្ញាធរ​ថ្នាក់​ខេត្ត ស្រុក ឃុំ ត្រូវ​ចូលរួម​សហការ​ឱ្យ​បាន​ពេញលេញ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ដើម្បី​បង្ក​លក្ខណ​ងាយស្រួល និង​ឧបត្ថម្ភ​គាំទ្រ​គ្រប់​បែប​យ៉ាង​ក្នុង​ទិស​ដៅ​ចំបង គឺ​បង្កើន​ការ​ផលិត​ក្នុងស្រុក​ឱ្យ​បាន​គ្រប់គ្រាន់ ក្នុង​ខណ​:​ដែល​យើង​បិទ​ការ​នាំ​ចូល​កសិផល​ពី​ខាងក្រៅ​។

ដើម្បី​ឱ្យ​ការ​អនុវត្ត​គម្រោង​កាន់តែ​មាន ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ថែម​ទៀត រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​មន្ត្រី​នៃ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​មន្ត្រី​អន្តរ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ ផែនការ​សកម្មភាព​ធ្វើ​យ៉ាងណា​ឱ្យ​ការ​អនុវត្ត​កម្មវិធី​បាន​ល្អ​ប្រសើរ​តាម​គោលដៅ​រំពឹង​ទុក រួម​ជាមួយនឹង​ការ​ប្រើប្រាស់​ហិរញ្ញប្បទាន ប្រកបដោយ​តម្លាភាព​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ ការ​ពិតប្រាកដ​របស់​ប្រជាជន និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ