ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ធ្វើការ​តិច​ម៉ោង​ក៏​អាច​ជួយ​ឲ្យ​អ្នករក​លុយ​បាន​ច្រើន​ដែរ !

3 ឆ្នាំ មុន

ក្នុង​សម័យកាល​នេះ មនុស្ស​ដែល​ជោគជ័យ​ភាគច្រើន​មិន​ចូល​ចិត្ត​ទំនេរ​ចោល​គ្មាន​ការងារ​ធ្វើ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​កាន់តែ​ច្រើន​យក​ការងារ​ដាក់ខ្លួន​រហូត​គ្មាន​ពេល​សម្រាក​ដើម្បី​រក​លុយ​និង​សម្រេច​គោលដៅ​ផ្សេង​ៗ​ក្នុង​ជីវិត ។ សម្រាប់​ការងារ​មួយ​ចំនួន ចំនួន​ម៉ោង​ដែល​អ្នកធ្វើការ និង​លទ្ធផល​ការងារ​របស់​អ្នក​អាច​ជះ​ឥទ្ធិពល​លើ​គ្នា​បាន​ផ្ទាល់ តែ​សម្រាប់​ការងារ​មួយ​ចំនួន​ទៀត​ដែល​ទាមទារ​ការ​គិត​ច្រើន ការ​ធ្វើការ​មិន​ឈប់​ឈរ​មិន​អាច​ជួយ​ឲ្យ​អ្នក​បង្កើត​បាន​គំនិតល្អ​ៗ​និង​ថ្មី​ៗ​បាន​ទេ ។…

ក្នុង​សម័យកាល​នេះ មនុស្ស​ដែល​ជោគជ័យ​ភាគច្រើន​មិន​ចូល​ចិត្ត​ទំនេរ​ចោល​គ្មាន​ការងារ​ធ្វើ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​កាន់តែ​ច្រើន​យក​ការងារ​ដាក់ខ្លួន​រហូត​គ្មាន​ពេល​សម្រាក​ដើម្បី​រក​លុយ​និង​សម្រេច​គោលដៅ​ផ្សេង​ៗ​ក្នុង​ជីវិត ។

សម្រាប់​ការងារ​មួយ​ចំនួន ចំនួន​ម៉ោង​ដែល​អ្នកធ្វើការ និង​លទ្ធផល​ការងារ​របស់​អ្នក​អាច​ជះ​ឥទ្ធិពល​លើ​គ្នា​បាន​ផ្ទាល់ តែ​សម្រាប់​ការងារ​មួយ​ចំនួន​ទៀត​ដែល​ទាមទារ​ការ​គិត​ច្រើន ការ​ធ្វើការ​មិន​ឈប់​ឈរ​មិន​អាច​ជួយ​ឲ្យ​អ្នក​បង្កើត​បាន​គំនិតល្អ​ៗ​និង​ថ្មី​ៗ​បាន​ទេ ។ ខាងក្រោម គឺជា​អត្ថប្រយោជន៍​នៃ​ការ​កាត់​បន្ថយ​ម៉ោង​ធ្វើការ​៖

១. វា​បង្ខំ​ឲ្យ​អ្នក​រៀបចំ​ពេលវេលា​ឲ្យ​បាន​ច្បាស់លាស់
ជាក់ស្តែង មិនមែន​ការងារ​ទាំងអស់​ដែល​អ្នកមាន​ក្នុង​ដៃ​មាន​សារៈសំខាន់​ស្មើ​ៗ​គ្នា​ទេ ។ ពេល​ដែល​ពេលវេលា​មាន​កំណត់ អ្នក​ត្រូវ​តែ​បង្ខំ​ឲ្យ​ខ្លួន​រៀបចំ​ការងារ​សា​ជា​ថ្មី និង​ផ្តោត​ស្មារតី​តែ​លើ​អ្វី​ដែល​សំខាន់​សម្រាប់​អ្នក​ប៉ុណ្ណោះ​ខណៈ​ដែល​បោះបង់​ការងារ​ផ្សេង​ទៀត​ដែល​ខ្ជះខ្ជាយ​ពេលវេលា​របស់​អ្នក ។

២. អ្នក​ចាប់ផ្តើម​ផ្តោត​ស្មារតី​លើ​លទ្ធផល​ការងារ​របស់​អ្នក​វិញ
ពេល​ដែល​អ្នក​ចាប់ផ្តើម​បំពេញ​តែ​ការងារ​សំខាន់ អ្នក​នឹង​ចាប់ផ្តើម​មើលឃើញ​លទ្ធផល​ការងារ​របស់​អ្នក​កាន់តែ​ច្បាស់លាស់​ដែរ ។ ហើយ​ការ​ធ្វើ​ដូច្នេះ​ជួយ​ឲ្យ​អ្នកមាន​ភាព​ងាយស្រួល​ក្នុង​ការ​បដិសេធ​នឹង​ការងារ​ដែល​អ្នក​គិត​ថា​មិន​សំខាន់​សម្រាប់​អ្នក ។

៣. វា​បង្ខំ​ឲ្យ​អ្នកចេះ​ចាត់ចែង​ការងារ​បាន​ល្អ​ជាង​មុន
ប្រសិនបើ​អ្នកមាន​ការងារ​ដែល​ត្រូវការ​ប្រមាណ ១០​ម៉ោង​តែ​អ្នកមាន​តែ ៨​ម៉ោង​សម្រាប់​ធ្វើការ​នោះ វា​នឹង​បង្ខំ​ឲ្យ​អ្នក​ចាប់ផ្តើម​បែងចែក​ការងារ​មួយ​ចំនួន​ដើម្បី​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ​របស់​អ្នក​ដែរ ។ ការ​ធ្វើ​ដូច្នេះ​មិន​ត្រឹមតែ​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ​របស់​អ្នក​ទេ តែ​ថែម​ទាំង​ជួយ​ឲ្យ​អ្នក​ដទៃ​ក្នុង​ក្រុមការងារ​របស់​អ្នករៀន​សូត្រ​បន្ថែម​ផង​ដែរ ។

៤. អ្នក​នឹង​មាន​ភាព​ច្នៃប្រឌិត​ជាង​មុន
យោង​ទៅ​តាម​ការ​សិក្សា​មួយ​នៅ​ឆ្នាំ ២០១៤ ដោយ​សាស្ត្រាចារ្យ​ម្នាក់​មក​ពី​សាកលវិទ្យាល័យ University of California បាន​ឲ្យ​ដឹង​ថា អ្នកនិពន្ធ​រក​ឃើញ​គំនិត​ថ្មី​ៗ​ពេល​ដែល​ពួក​គេ​មិន​ធ្វើការ ។ ជាក់ស្តែង ពេល​ដែល​ខួរក្បាល​មិន​គិត​ពី​ការងារ​គ្រប់ពេល វា​អនុញ្ញាត​ឲ្យ​អ្នក​ចាប់ផ្តើម​គិត​ឃើញ​នូវ​គំនិត​ថ្មី​ៗ​ដែល​អាច​ជួយ​រក​លុយ​ឲ្យ​អ្នក​នៅ​ថ្ងៃ​មុខ​បាន ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ទុក​ពេល​សម្រាប់​សកម្មភាព​ផ្សេង​ៗ​ក្នុង​ជីវិត​អាច​ជួយ​ដល់​សុខភាព​របស់​អ្នក និង​ធ្វើ​ឲ្យ​ជីវិត​អ្នក​កាន់តែ​មាន​សុភមង្គល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ