ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​មួយ​​នៅ​​តែ​បន្ត​ការ​ប្រកួត​បាល់ទាត់ ទោះ​មាន​ករណី​ឆ្លង​ COVID-19

4 ឆ្នាំ មុន

សហព័ន្ធ​កីឡាបាល់ទាត់​ប្រទេស​ប្រ៊ុ​ន​ឌី (FFB) បាន​និយាយ​ថា ការ​ប្រកួតប្រជែង​ក្នុងស្រុក​នឹង​នៅ​តែ​បន្ត បើ​ទោះជា​មានការ​ឆ្លង​នៃ​វីរុស COVID-19 ក៏​ដោយ បន្ទាប់​ពី​សហព័ន្ធ​បាន​ដាក់​ចេញ​នូវ​វិធានការ​ថ្មី​ៗ ក្នុង​គោលបំណង​ដើម្បី​បញ្ចប់​រដូវ​កាល​ចំ​ពេល​ដែល​មានការ​រាតត្បាត​នេះ ។…

សហព័ន្ធ​កីឡាបាល់ទាត់​ប្រទេស​ប្រ៊ុ​ន​ឌី (FFB) បាន​និយាយ​ថា ការ​ប្រកួតប្រជែង​ក្នុងស្រុក​នឹង​នៅ​តែ​បន្ត បើ​ទោះជា​មានការ​ឆ្លង​នៃ​វីរុស COVID-19 ក៏​ដោយ បន្ទាប់​ពី​សហព័ន្ធ​បាន​ដាក់​ចេញ​នូវ​វិធានការ​ថ្មី​ៗ ក្នុង​គោលបំណង​ដើម្បី​បញ្ចប់​រដូវ​កាល​ចំ​ពេល​ដែល​មានការ​រាតត្បាត​នេះ ។

FFB បាន​សម្រេចចិត្ត​បន្ត​រដូវ​កាល​បច្ចុប្បន្ន បន្ទាប់​ពី​មានការ​ជួប​ប្រជុំ​ជាមួយ​ក្លិប​ទាំងអស់​កាលពី​ថ្ងៃអាទិត្យ ដែល​កីឡាករ​ត្រូវ​បាន​ប្រាប់​មិន​ឱ្យ​អបអរ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ជាមួយ​គ្នា និង​រក្សា​ចម្ងាយ​របស់​ពួក​គេ​ពី​អាជ្ញាកណ្តាល ។ លើស​ពី​នេះ​កីឡាករ​ត្រូវ​បាន​ប្រាប់​ឱ្យ​លាង​សំអាត​ដៃ​មុន​ពេល​ប្រកួត ហើយ​មិន​ត្រូវ​ចាប់ដៃ​ជាមួយ​មន្ត្រី ឬ​កីឡាករ​ក្រុម​ម្ខាង​ទៀត ។

ប្រធាន FFB លោក Ndikuriyo Reverien បាន​ប្រាប់ BBC Sport Africa ថា «​ប្រសិនបើ​មាន​សញ្ញា​នៃ​ការ​រីក​រាលដាល​នៃ​វីរុស​ខ្លាំង យើង​នឹង​បញ្ឈប់​ភ្លាម ។ យើង​នឹង​លេង​ហើយ​ក្នុង​ពេល​តែ​មួយ យើង​នឹង​រក្សា​ទំនាក់ទំនង​ជាមួយ​ក្រសួងសុខាភិបាល​ជា​និច្ច​»​។

សូម​ជម្រាប​ជូន​ថា ប្រទេស​ប្រ៊ុ​ន​ឌី​ដែល​ស្ថិត​ក្នុង​ទ្វីបអាហ្វ្រិក ក៏​មាន​ករណី​ឆ្លង​វីរុស COVID-19 ចំនួន ៣​ករណី​ផង​ដែរ​គិត​ត្រឹម​ថ្ងៃ​ទី ៨ ខែ មេ​សា​នេះ និង​ពុំ​ទាន់​មាន​នរណា​ម្នាក់​ស្លាប់​ដោយសារ​វីរុស​នេះ​នៅឡើយ​ទេ ។

ប្រទេស​ប្រ៊ុ​ន​ឌី ក្លាយជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​៣​ផ្សេង​ទៀត​គឺ ប្រទេស​បេឡា​រុស្ស​, នី​កា​រ៉ា​ហ្គ័​រ និង តា​ហ្ស៊ី​គី​ស្ថាន​ដែល​ត្រូវ​បាន​រក​ឃើញ​ថា នៅ​តែ​បន្ត​ការ​ប្រកួត​បាល់ទាត់​ក្នុងស្រុក អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​នៃ​វីរុស COVID-19 ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ