ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន La Liga បង្ហើប​សេណា​រី​យ៉ូ​៣​ត្រូវ​ពិភាក្សា ដើម្បី​ចាប់ផ្តើម​លី​គ​អេ​ស្ប៉ា​ញ​ឡើង​វិញ

4 ឆ្នាំ មុន

លោក Javier Tebas ប្រធាន​ក្របខ័ណ្ឌ​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga បាន​និយាយ​ថា ក្របខ័ណ្ឌ​នេះ​អាច​នឹង​ចាប់ផ្តើម​ការ​ប្រកួត​វិញ​នៅ​ថ្ងៃ​ទី ២៨ ខែ…

លោក Javier Tebas ប្រធាន​ក្របខ័ណ្ឌ​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga បាន​និយាយ​ថា ក្របខ័ណ្ឌ​នេះ​អាច​នឹង​ចាប់ផ្តើម​ការ​ប្រកួត​វិញ​នៅ​ថ្ងៃ​ទី ២៨ ខែ ឧសភា ខាង​មុខ​ ដែល​នេះ​ជា​សេណា​រី​យ៉ូ​ដ៏​ល្អ​បំផុត ក្នុង​ចំណោម​សេណា​រី​យ៉ូ​ទាំង​៣ ដែល​ត្រូវ​លើកយក​មក​ពិភាក្សា ។

មិន​មាន​ក្រុម​អេ​ស្ប៉ា​ញ​ណាមួយ អាច​ធ្វើការ​ប្រកួតប្រជែង​ចាប់តាំងពី​ថ្ងៃ​ទី ១១ ខែ មីនា​នៅ​ពេល​ដែល​ក្រុម Atletico Madrid បាន​ទម្លាក់​ក្រុម Liverpool ចេញពី​ក្របខ័ណ្ឌ Champions League ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស COVID-19 ។

Tebas និយាយ​ថា ការ​ហ្វឹកហាត់​នឹង​មិន​អាច​ធ្វើ​ទៅ​បាន​ទេ រហូត​ដល់​មានការ​ជូនដំណឹង​ពី​អាជ្ញាធរ ។ ក្នុង​នោះ​លោក​ក៏​បាន​ប៉ាន់​ស្មានថា ក្លិប​នៅ​អេ​ស្ប៉ា​ញ​អាច​នឹង​ខាតបង់​ប្រាក់​ចំនួន​១​ពាន់​លាន​អឺ​រ៉ូ ប្រសិនបើ​ការ​ប្រកួត​បាល់ទាត់​នា​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​រំសាយ​ចោល ។

បុរស​វ័យ​៥៧​ឆ្នាំ​រូប​នេះ បាន​បង្ហើប​កាលបរិច្ឆេទ​ចាប់ផ្តើម​ចំនួន​បី ដែល​កំពុង​ត្រូវ​បាន​ពិភាក្សា​ជាមួយ UEFA ដោយ​និយាយ​ថា «​ក្នុង​ចំណោម​សេណា​រី​យ៉ូ​ផ្សេង​ៗ​គ្នា​ដែល​យើង​កំពុង​សំឡឹង​មើល​ជាមួយ UEFA ដើម្បី​ត្រឡប់​ទៅ​កាន់ការ​ប្រកួតប្រជែង​វិញ​ក្នុង​នោះ​គឺ​ថ្ងៃ​ទី ២៨ ឧសភា​, ៦ មិថុនា ឬ ២៨ មិថុនា​» ។

លោក​បាន​បន្ត​ទៀត​ថា «​ប្រសិនបើ​យើង​ក្រឡេក​មើល​ផល​ប៉ះពាល់​សេដ្ឋកិច្ច រួម​ទាំង​ប្រាក់​ដែល​យើង​នឹង​ទទួល​បាន​ពី​ការ​ប្រកួត​ពានរង្វាន់​ទ្វីបអឺរ៉ុប និង​ប្រាក់​ចំណូល​របស់​ក្លិប​នៅ​អេ​ស្ប៉ា​ញ​នឹង​បាត់បង់ ប្រសិនបើ​យើង​មិន​លេង​ម្តងទៀត​គឺ​មាន​ទំហំ ១​ពាន់​លាន​អឺ​រ៉ូ ។ ហើយ​ប្រសិនបើ​យើង​លេង​ដោយ​គ្មាន​អ្នក​ទស្សនា វា​នឹង​អាច​ខាតបង់​ប្រមាណ ៣០០​លាន​អឺ​រ៉ូ ។ ហើយ​ទោះបី​លេង​ដោយ​អ្នក​ទស្សនា​ក៏​នឹង​ត្រូវ​ខាតបង់ ១៥០​លាន​អឺ​រ៉ូ​» ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ