ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សច្ចៈ​ជា​វាចា​ញុំា​ង​ប្រយោជន៍​ឱ្យ​សម្រេច

4 ឆ្នាំ មុន

សច្ចៈ​ជា​ពាក្យ​ទៀងទាត់ ពាក្យពិត​ត្រង់ ពាក្យ​មិន​ប្រែប្រួល បាន​ដល់​ការ​និយាយ​ពាក្យពិត ធ្វើ​ការងារ​ពិត ។ ពាក្យពិត ការងារ​ពិត​នេះ ជា​កិច្ច​ញុំ​ា​ង​ប្រយោជន៍​ឱ្យ​សម្រេច​បាន ។…

សច្ចៈ​ជា​ពាក្យ​ទៀងទាត់ ពាក្យពិត​ត្រង់ ពាក្យ​មិន​ប្រែប្រួល បាន​ដល់​ការ​និយាយ​ពាក្យពិត ធ្វើ​ការងារ​ពិត ។ ពាក្យពិត ការងារ​ពិត​នេះ ជា​កិច្ច​ញុំ​ា​ង​ប្រយោជន៍​ឱ្យ​សម្រេច​បាន ។

វចី​សច្ចៈ​ជា​វាចា​មិន​ស្លាប់​ពិត វចី​សច្ចៈ​នេះ​ជា​ធម៌​គឺ​អ្នកប្រាជ្ញ​ទាំងឡាយ តែង​សន្សំ​ហើយពី​មុន​ៗ​មក អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម តែង​ស្ថិត​នៅ​ក្នុង​សច្ចធម៌​គឺ​ធម៌​ជា​ប្រយោជន៍​ដល់​ខ្លួន​ផង និង​ប្រយោជន៍​អ្នក​ដទៃ​ផង តាម​ធម្មតា​មិន​ឃ្លៀងឃ្លាត​ឡើយ ។

ក៏​ពាក្យ​ថា​វាចា​មិន​ស្លាប់​នេះឯង ជា​គ្រឿង​សម្តែង​សេចក្តី​ល្អរ​បស់ពាក្យ​សច្ចៈ ជា​វាចា​ធ្វើ​ឱ្យ​សម្រេចប្រយោជន៍​គ្រប់​ប្រការ បើ​ទុក​ណា​ជា​បុគ្គល​អ្នក​ពោល​នោះ​ស្លាប់​ហើយ​ក្តី វាចា​របស់​គេ​នោះ​ក៏​មិន​ចេះ​ស្លាប់ រមែង​មាន​អ្នក​លើកតម្កើង​ឱ្យ​សព្ទសាធុការពរ អស់​កាល​ជា​និច្ច​និរន្តរ៍​តរៀង​ទៅ ដូច​យ៉ាង​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​នេះ​ស្រាប់​ជា​វាចា​មិន​ស្លាប់​ពិត ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ