ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ​ខ្លាំង ​ឬ​មនុស្ស​ខ្សោយ?

4 ឆ្នាំ មុន

កូ​វី​ដ​១៩ ​សម្លាប់​មនុស្ស​ជាង​៧៥០០០​នាក់ ​និង​ចម្លងជំងឺ​មនុស្ស​ជាង​មួយ​លាន​បី​សែន​នាក់​ហើយ​។ វា​សាហាវ​។ ប៉ុន្តែ​បើ​យើង​ដឹង​ចំ​ណុ​យ​ច​ខ្សោយ​វា​នោះ វា​នឹង​មិន​អាច​ធ្វើបាប​មនុស្ស និង​សម្លាប់ មនុស្ស​បាន​ឡើយ​។ ចំណុចខ្សោយ​របស់​វា​ គឺ​វា​រស់នៅ​ខាងក្រៅ​ខ្លួន​មនុស្ស​បាន​តែ​រយៈពេល​ប​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ជា​ទូទៅ​។…

កូ​វី​ដ​១៩ ​សម្លាប់​មនុស្ស​ជាង​៧៥០០០​នាក់ ​និង​ចម្លងជំងឺ​មនុស្ស​ជាង​មួយ​លាន​បី​សែន​នាក់​ហើយ​។ វា​សាហាវ​។ ប៉ុន្តែ​បើ​យើង​ដឹង​ចំ​ណុ​យ​ច​ខ្សោយ​វា​នោះ វា​នឹង​មិន​អាច​ធ្វើបាប​មនុស្ស និង​សម្លាប់ មនុស្ស​បាន​ឡើយ​។

ចំណុចខ្សោយ​របស់​វា​ គឺ​វា​រស់នៅ​ខាងក្រៅ​ខ្លួន​មនុស្ស​បាន​តែ​រយៈពេល​ប​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ជា​ទូទៅ​។ ប៉ុន្តែ​បើ​វា​សម្ងំ​ក្នុង​ខ្លួន​មនុស្ស វា​នឹង​រស់នៅ​បាន​យូរ ហើយ​រង់ចាំ​តែ​ដល់​ពេល​ចម្លង​ដល់​មនុស្ស​ផ្សេង​ទៀត​។

ដូច្នេះ រឿង​សំខាន់​ទី​មួយ​ គឺ​យើង​ត្រូវ​ទប់​កុំអោយ​វា​ចូល​ក្នុង​ខ្លួន​មនុស្ស​កាន់តែ​ច្រើន​។ ដូច្នេះ បើ​កាល​ណា​នរណា​ម្នាក់​ឈឺ​ ឬ​ក៏​ធ្លាប់​នៅ​ជិត​អ្នក​ឈឺ បុគ្គល​នោះ​មិន​ត្រូវ​នៅ​ជិត​មនុស្ស​ផ្សេងឡើយ ពោល​គឺ​ត្រូវ​នៅ​ដាច់​ដោយឡែក​ពី​គេ​យ៉ាងតិច​១៤​ថ្ងៃ​។ ដូច្នេះ បុគ្គល​នោះ​នឹង​មិន​ក្លាយជា​ភ្នាក់ងារ​ចម្លង​របស់​មេរោគ កូ​វី​ដ​១៩ នោះ​​ទេ​។

សម្រាប់​មនុស្ស​ជា​វិញ ​គឺ​ត្រូវ​តែ​ប្រយ័ត្ន​ និង​នៅ​អោយ​ឆ្ងាយ​ពី​មនុស្ស​មាន​ជំងឺ ​ឬ​សង្ស័យ​ថា​ មាន​ផ្ទុក​មេរោគ​នេះ​។ ប៉ុន្តែ​យើង​មិនដឹង​ថា ​នរណា​ម្នាក់​ផ្ទុកមេរោគ​ទេ ដោយសារ​តែ​មេរោគ​នេះ ពេល​ខ្លះ​វា​អាច​សម្ងំ​ខ្លួន​នៅ​ក្នុង​ខ្លួន​មនុស្ស​ដោយ​គ្មាន​ចេញ​ជា​រោគ​សញ្ញា​។ មធ្យោបាយ​ដ៏​ល្អ​ក្នុង​ស្ថាន​ភាព​នេះ មនុស្ស​គ្រ់​គ្នា​ត្រូវ​តែ​មិន​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ ឬ​ក៏​ប្រទេស​ដែល​មានការ​រាតត្បាត​មេរោគ​កូ​វី​ដ​១៩​។

ទន្ទឹម​ជាមួយ​គ្នា​នោះ ក៏​មិន​ត្រូវ​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ដែរ​ហើយ​យ៉ាង​ហោច​ណាស់​ស្ថិត​​នៅ​ចម្ងាយ​យ៉ាងតិច​ពី​មនុស្ស​ដទៃ​ចម្ងាយ​២​ម៉ែត្រ ​ដើម្បី​កុំអោយ​ឆ្លង​មេរោគ​ពី​មនុស្ស​ដទៃ​ដែល​ក្អក​ចេញ​មេរោគ​។ មេរោគ​កូ​វី​ដ​១៩ អាច​ចម្លង​មក​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ការ​ក្អក​ក្នុង​ចម្ងាយ​តែ​មួយ​ម៉ែត្រ​ប៉ុណ្ណោះ​។

ទន្ទឹម​ជាមួយ​គ្នា​នោះ ដើម្បី​កុំអោយ​ចម្លង​មេរោគ​មក​ខ្លួន​យើង​នោះ មនុស្ស​ម្នាក់​ៗ​ត្រូវ​តែ​លាង​សម្អាត ដៃ​អោយ​បាន​ញឹកញាប់​ ដោយ​ប្រើ​ទឹកជា​មួយ​សាប៊ូ ឬ ប្រើ​អាល់កុល ឬ​ក៏​ប្រើ​ជែ​ល សម្លាប់​មេរោគ​ ពិស​សេ​មុន​ពេល​ដែល​យកដៃ​មក​ប៉ះ​មុខ មាត់ ច្រមុះ និង ភ្នែក​។ នេះ​គឺ​ដើម្បី​សម្លាប់​មេរោគ​ដែល​យើង អាច​នឹង​យកដៃ​ប៉ះ នៅ​ពេល​ចុច​ជណ្តើរយន្ត កាន់​ដៃ​ទ្វារ ឬ​ក៏​ប៉ះពាល់​លើ​ផ្ទៃ​អ្វីមួយ ដែល​មាន​មេរោគ ស្ថិត​នៅ​។ ដើម្បី​កុំអោយ​មេរោគ​អាច​រស់នៅ​បាន​យូរ​ក្រៅ​ខ្លួន​មនុស្ស យើង​ក៏​ត្រូវ​រស់នៅ​ប្រកប ដោយ​អនាម័យ​សម្អាតផ្ទះ​សម្បែង និង​កន្លែងធ្វើការ ព្រមទាំង​របស់​ប្រើប្រាស់​ជាដើម​។

ទន្ទឹម​នោះ​ការ​ពាក់​ម៉ាស​ក៏​ជា​មធ្យោបាយ​មួយទៀត​ដែល​អាច​កាត់​បន្ថយ​ការ​ចម្លង ​និង​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ផង​ដែរ​។ ដូច្នេះ ពេល​អ្នក​ធ្វើ​ដំណើរ អ្នក​គួរតែ​ពាក់​ម៉ាស​មុខ​។

និយាយ​អោយ​ងាយ នៅ​អោយ​ឆ្ងាយ​ពី​មនុស្ស​ដទៃ​ចម្ងាយ​យ៉ាងតិច​ពីរ​ម៉ែត្រ មិន​ធ្វើ​ដំណើរ​បើ​មិន​ចាំបាច់ ការ​លាងដៃ និង ការ​ពាក់​ម៉ា​ស គឺ​អាច​នឹង​យកឈ្នះ​កូ​វី​ដ​១៩​បាន​ហើយ​។

ពេល​មនុស្ស​គ្រប់​គ្នា​ទូ​ទាំង​ពិភពលោក​អាច​ធ្វើ​ដូច្នេះ​បាន​នោះ កូ​វី​ដ​១៩​គ្មាន​កន្លែង​រស់នៅ​ឡើយ​នៅ​​ក្នុង​ភព​ផែនដី​នេះ​។ ប៉ុន្តែ​ជា​អកុសល​មក​ដល់​ពេល​នេះ យើង​គ្រប់​គ្នា​មិន​ទាន់​អាច​ធ្វើ​បាន​។

វា​ដល់​ពេល​ហើយ​ដែល​ទាំងអស់​គ្នា​អនុវត្ត​វិធានការ​ងាយ​ៗ​នេះ​ ដើម្បី​ឱ្យ​​កូ​វី​ដ​១៩​រត់​ផះ​ក្រ​ញ៉ាំ​៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ