ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​សម្រេច​បើក​ក្រុង Wuhan វិញ ក្រោយ​​បិទ​អស់​រយៈពេល​៧៦​ថ្ងៃ

4 ឆ្នាំ មុន

ចិន ៖ ប្រទេស​ចិន​បាន​បញ្ចប់​ការ​ចាក់សោ​ក្រុង Wuhan របស់​ខ្លួន ដែល​ជា​ចំណុចកណ្តាល​នៃ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ ក្រោយ​ពី​ជំងឺ​នេះ បាន​ធូរស្បើយ​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​។ ប៉ុន្តែ​ទោះបីជា Wuhan…

ចិន ៖ ប្រទេស​ចិន​បាន​បញ្ចប់​ការ​ចាក់សោ​ក្រុង Wuhan របស់​ខ្លួន ដែល​ជា​ចំណុចកណ្តាល​នៃ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ ក្រោយ​ពី​ជំងឺ​នេះ បាន​ធូរស្បើយ​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​។

ប៉ុន្តែ​ទោះបីជា Wuhan បាន​បើកទ្វារ​ព្រំដែន​របស់​ខ្លួន​ឡើង​វិញ បន្ទាប់​ពី​៧៦​ថ្ងៃ​ក៏​ដោយ ក៏​ការ​រឹតត្បិត​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​នឹង​នៅ​តែ​មាន​ដដែល ហើយ​ក្រុម​មន្ត្រី​ព្រមាន​ថា ការ​គំរាមកំហែង​នៃ​ការ​ឆ្លង​បន្ថែម​ទៀត​នៅ​តែ​អាច​មាន​។

នៅ​ថ្ងៃ​ពុធ ទីបំផុត​អ្នក​រស់នៅ និង​ភ្ញៀវ​ទេសចរ​ដែល​មាន​សុខភាព​ល្អ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​ទីក្រុង Wuhan ដែល​ជា​រដ្ឋធានី​របស់​ខេត្ត​ហ៊ូ​ប៉ី ដោយ​រថភ្លើង និង​ជើងហោះហើរ​បាន​ចាប់ផ្តើម​ឡើង​វិញ ហើយ​ច្រក​ផ្លូវ​ហា​យ​វ៉េ​បាន​បើក​ជា​ថ្មី​។

អាជ្ញាធរ​ផ្លូវដែក​របស់​ទីក្រុង Wuhan បាន​ប៉ាន់​ប្រមាណ​ថា អ្នកដំណើរ​ជាង ៥៥០០០​នាក់​នឹង​ចាក​ចេញពី​ក្រុង​តាម​រថភ្លើង​នៅ​ថ្ងៃ​ពុធ ដោយ​ប្រហែល ៤០% បាន​ភ្ជាប់​សម្រាប់​តំបន់​ដីសណ្ត​ទន្លេ​គុ​ជ​ដែល​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​ចិន​។

ការ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​លើ Wuhan គឺជា​ព្រឹត្តិការណ៍​សំខាន់​ចុង​ក្រោយបង្អស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ របស់​ប្រទេស​ចិន​។ ប្រទេស​នេះ​បាន​រាយការណ៍​ថា មានការ​ឆ្លង​មេរោគ​ក្នុងស្រុក​ថ្មី​ជិត​ស្មើ​សូន្យ​នៅ​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​។

យោង​តាម​គណៈកម្មការ​សុខភាព​ជាតិ​បានឱ្យ​ដឹង​ថា ទីក្រុង Wuhan ដែល​ជា​កន្លែង​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ដំបូង​គេ បាន​រាយការណ៍​ថា កន្លង​មក មានការ​ឆ្លង​ជាង ៥​ម៉ឺន​នាក់ និង​ជាង ២៥០០​នាក់​បាន​ស្លាប់ ដែល​ស្មើនឹង ៧៧% នៃ​ការ​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​ទាំងអស់​នៅ​ក្នុង​ប្រទេស​​ចិន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ edition (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ