ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ធ្វើ​សន្និសីទ​សារព័ត៌មាន​អំពី​បច្ចុប្បន្នភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​រាល់ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​នីមួយ

4 ឆ្នាំ មុន
  • ភ្នំពេញ

នៅថ្ងៃនេះ ក្រសួងសុខាភិបាល​បានប្រកាស ស​ម្រ​ច​ធ្វើ​សន្និសីទ​សារព័ត៌មាន​អំពី​បច្ចុប្បន្នភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​រៀងរាល់ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​នីមួយ​ៗ​វេលា​ម៉ោង​៩:៣០​នាទី​ព្រឹក នៅ​ទីស្តីការក្រសួង​សុខាភិបាល ។ នេះបើយោងតាមក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី០៨ ខែមេសានេះ ។ ការ​ប្រកាស​របស់​ក្រសួង​នេះ…

នៅថ្ងៃនេះ ក្រសួងសុខាភិបាល​បានប្រកាស ស​ម្រ​ច​ធ្វើ​សន្និសីទ​សារព័ត៌មាន​អំពី​បច្ចុប្បន្នភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​រៀងរាល់ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​នីមួយ​ៗ​វេលា​ម៉ោង​៩:៣០​នាទី​ព្រឹក នៅ​ទីស្តីការក្រសួង​សុខាភិបាល ។ នេះបើយោងតាមក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី០៨ ខែមេសានេះ ។

ការ​ប្រកាស​របស់​ក្រសួង​នេះ ​បន្ទាប់​ពី​សម្តេច​តេ​ជោ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ក្រសួង​ធ្វើ​ស​ន្និ​សិ​ទ​សារព័ត៌មាន ​ដើម្បី​បង្ហាញ​សាធារណជន​បានដឹង​ពី​ព័ត៌មាន​ជំងឺ​កូ​វី​ដ​១៩ ។

​ក្រសួង​បាន​បញ្ជាក់​ថា សន្និសីទ​នេះ​មាន​គោលបំណង​ជម្រាប​ជូន​ដល់​អ្នក​សារព័ត៌មាន និង​ប្រជាជន​នៅ​ទូ​ទាំង​ប្រទេស​អំពី​៖១.​ស្ថានភាព​និង​បច្ចុប្បន្នភាព​នៃ​ជំងឺ​កូ​វី​ដ​១៩ ។ ​២. រាយការណ៍​ពី​ការ​រាតត្បាត​និង​អន្តរាគមន៍​ឆ្លើយ​តប ។ ៣. ផ្តល់​ព័ត៌មាន​ស្តី​ពី​វិធាន​ការណ៍​ទប់ស្កាត់​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩ និង​បញ្ហា​ពាក់ព័ន្ធ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ