ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិន័យ​ហាម​ព្រះសង្ឃ​និមន្ត​បិណ្ឌបាត​នៅ​ទីតាំង​មួយ​ចំនួន

4 ឆ្នាំ មុន

ផ្អែក​តាម​គម្ពីរ​វិន័យ​បិដក​បាន​បង្ហាញ​ថា អគោចរ​៦​កន្លែង​ដែល​ភិក្ខុ​សាមណេរ​គប្បី​ចៀសវាង​ក្នុង​ការ​ត្រាច់ចរ​និមន្ត​បិណ្ឌបាត​នោះ​គឺៈ ១-​ជា​កន្លែង​អាស្រ័យ​នៅ​របស់​ស្ត្រី​ពេស្យា ឬ​ស្ត្រី​ផ្កាមាស ដែល​ចិញ្ចឹមជីវិត​អាស្រ័យ​សម្រស់ ជាទី​ដែល​ភិក្ខុសង្ឃ​អ្នក​បិណ្ឌបាត​មិន​គួរ​និមន្ត​ទៅ​ឡើយ ២-​ផ្ទះ​ស្ត្រី​មេម៉ាយ ៣-​គឺ​លំនៅ​ឋាន​ស្ត្រី​ក្រមុំចាស់ ៤-​កន្លែង​ស្នាក់​អាស្រ័យ​របស់​បណ្ឌក (​ខ្ទើយ​)…

ផ្អែក​តាម​គម្ពីរ​វិន័យ​បិដក​បាន​បង្ហាញ​ថា អគោចរ​៦​កន្លែង​ដែល​ភិក្ខុ​សាមណេរ​គប្បី​ចៀសវាង​ក្នុង​ការ​ត្រាច់ចរ​និមន្ត​បិណ្ឌបាត​នោះ​គឺៈ

១-​ជា​កន្លែង​អាស្រ័យ​នៅ​របស់​ស្ត្រី​ពេស្យា ឬ​ស្ត្រី​ផ្កាមាស ដែល​ចិញ្ចឹមជីវិត​អាស្រ័យ​សម្រស់ ជាទី​ដែល​ភិក្ខុសង្ឃ​អ្នក​បិណ្ឌបាត​មិន​គួរ​និមន្ត​ទៅ​ឡើយ

២-​ផ្ទះ​ស្ត្រី​មេម៉ាយ

៣-​គឺ​លំនៅ​ឋាន​ស្ត្រី​ក្រមុំចាស់

៤-​កន្លែង​ស្នាក់​អាស្រ័យ​របស់​បណ្ឌក (​ខ្ទើយ​) ក៏​ភិក្ខុសង្ឃ​មិន​គួរ​និមន្ត​ទៅ​ដែរ ព្រោះ​មើលទៅ​មនុស្ស​នោះ​ដូច​តែ​ស្ត្រី​អ៊ីចឹង​ដែរ

៥-​កន្លែង​ភិក្ខុនី គឺ​ភិក្ខុ​ស្ត្រី ដែល​សម័យ​ពុទ្ធកាល​មាន តែ​បច្ចុប្បន្ន​មិន​មាន​ទេ

៦-​គឺ​រោង​សុរា ភិក្ខុសង្ឃ​អ្នក​បិណ្ឌបាត​មិន​គួរ​និមន្ត​ទៅ​ឡើយ ។

អគោចរ​ជា​កន្លែង​ដែល​អ្នកបួស​មិន​គួរ​ទៅ ប៉ុន្តែ​បើសិន​លោក​និមន្ត​បិណ្ឌបាត​នៅ​តាម​ផ្លូវ​កាត់​ទីតាំង​ទាំងនោះ គឺ​មិនជា​បញ្ហា​អី្វ​ទេ ព្រោះ​នេះ​វា​មិនមែន​ជា​អាកា​រៈ​ដែល​ភិក្ខុសង្ឃ​ត្រូវ​មាន​ថេរ​ដីកា ឬ​ក៏​ស្ត្រី​ជា​បរិស័ទ​មាន​ពាក្យ​សម្ដី​អី្វ​មក​សាសង​ឡើយ ព្រោះ​ក្នុង​ច្បាប់​ពុទ្ធសាសនា ព្រះសង្ឃ​មួយ​អង្គ ស្ត្រី​ម្នាក់ និយាយ​គ្នា​លើស​ពី​៦​ម៉ាត់​ឡើង​ទៅ​នឹង​មានទោស ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ