ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនយោបាយ​ម្នាក់​នៅ​អាហ្វ្រិក​យក​រថយន្ត Mercedes ធ្វើ​ជាម​ឈូស

4 ឆ្នាំ មុន

អាហ្វ្រិក​ ៖ អ្នកនយោបាយ​អាហ្វ្រិក​ខាងត្បូង​ដ៏​លេចធ្លោ​ម្នាក់ ដែល​បាន​ទទួលមរណភាព​កាលពី​ស​ប្តា​ហ៍​មុន ត្រូវ​បាន​គេ​ដាក់​ឱ្យ​នៅ​ក្នុង​ឡាន Mercedes ជាទី​ស្រឡាញ់​របស់​គាត់ ជំនួស​ឱ្យ​មឈូស​ធម្មតា ទៅ​តាម​បំណង​ចុង​ក្រោយ​របស់​គាត់​។ លោក…

អាហ្វ្រិក​ ៖ អ្នកនយោបាយ​អាហ្វ្រិក​ខាងត្បូង​ដ៏​លេចធ្លោ​ម្នាក់ ដែល​បាន​ទទួលមរណភាព​កាលពី​ស​ប្តា​ហ៍​មុន ត្រូវ​បាន​គេ​ដាក់​ឱ្យ​នៅ​ក្នុង​ឡាន Mercedes ជាទី​ស្រឡាញ់​របស់​គាត់ ជំនួស​ឱ្យ​មឈូស​ធម្មតា ទៅ​តាម​បំណង​ចុង​ក្រោយ​របស់​គាត់​។

លោក Tshekede Bufton Pitso ដែល​ជា​អតីត​មេដឹកនាំ​ចលនា​ប្រជាធិបតេយ្យ​សហ​ប្រជា (​យូ​ឌី​អេ​ម​) នៅ​ភាគ​ខាងកើត Cape បាន​ទទួលមរណភាព​កាលពី​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​ដើរ​ដួល​នៅ​ពេល​ដើរទៅ​រក​រថយន្ត​ប្រចាំ​ថ្ងៃ​របស់​គាត់ Mercedes E500 ជំនាន់​ឆ្នាំ​៩០​ផ្លា​យ​។ អតីត​អ្នកជំនួញ​រូប​នេះ​ធ្លាប់​មាន​ឡាន​ម៉ាក Mercedes ដ៏​ប្រណីត​ជា​ច្រើន​គ្រឿង ប៉ុន្តែ​ត្រូវ​បង្ខំចិត្ត​លក់​វា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ធ្លាក់​ក្នុង​គ្រា​លំបាក​។

ទោះជា​យ៉ាងណា​ក៏​ដោយ គាត់​នៅ​តែ​អាច​ទិញ​យក​រថយន្ត E500 ដែល​គេ​ប្រើ​ហើយ មក​ធ្វើ​ជា​រថយន្ត​ប្រចាំ​ថ្ងៃ​បាន​ផង​ដែរ​។ គាត់​បាន​ប្រាប់​កូនចៅ​ថា រថយន្ត​នេះ​គឺជា​អ្វី​ដែល​គាត់​ចូល​ចិត្ត​បំផុត ហើយ​គាត់​ក៏​ចង់​យក​រថយន្ត​នេះ​ទៅ​ជាមួយ​នៅ​ពេល​ដែល​គាត់​បាត់បង់ជីវិត​ដែរ​។ កាលពី​ចុង​ស​ប្តា​ហ៍​មុន​ពួក​គេ​បាន​គោរព​តាម​បំណងប្រាថ្នា​របស់​គាត់​។

មេដឹកនាំ​ដ៏​មាន​ប្រជាប្រិយ​ម្នាក់​នៅ Cape រូប​នេះ បើ​ទោះជា​បាត់បង់​ជីវិត​ហើយ​ក៏​ដោយ ក៏​នៅ​តែ​មាន​ប្រជាជន​ជា​ច្រើន​នាក់​មក​ចូលរួម​ពិធី​បញ្ចុះសព​របស់​លោក​ដែរ​។ ពួក​គេ​នៅ​តែ​មក​ចូលរួម បើ​ទោះបីជា​ពេល​នេះ​កំពុង​តែ​មាន​កូ​វី​ដ​១៩ វាយលុក​ក៏​ដោយ​។

ជាក់ស្តែង​ការ​បញ្ចុះសព​មនុស្ស​នៅ​ក្នុង​រថយន្ត​មិនមែន​ជា​រឿង​ដំបូង​ក្នុង​ករណី​របស់​លោក Pitso ទេ​ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន យើង​ឃើញ​មានការ​ចុះ​ផ្សាយ​អំពី​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ដែល​បាន​គោរព​ឪពុក​ដោយ​កប់​គាត់​នៅ​ក្នុង​រថយន្ត​ម៉ាក BMW X5 ដែល​មាន​តម្លៃ ៩០០០០​ដុល្លារ​ហើយ​កាលពី​៥​ឆ្នាំ​មុន ពាណិជ្ជករ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ទៀត​បាន​បញ្ចុះ​ម្តាយ​របស់​គាត់​នៅ​ក្នុង​រថយន្ត Hummer SUV ៕ (យោង​​តាម​​ប្រភពពី www.odditycentral.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ