អ្នកជំងឺ​កូ​វី​ដ​១៩ ​នៅ​ឥណ្ឌូ​នេ​ស៊ី​ អាច​ឡើង​ដល់​៩៥០០០​ក្នុង​ខែឧសភា


ចំនួន​នៃ​អ្នកមាន​មេរោគ​កូ​វី​ដ​១៩​នឹង​ឡើង​ដល់​កំពូល​នៅ​ខែឧសភា​ដោយ​ឡើង​ពី​ជិត ២៥០០​នាក់​ដល់ ៩៥០០០​នាក់​។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ឥណ្ឌូ​នេ​ស៊ី លោក ស្រី ស្រ៊ី មុ​លី​យ៉ា​នី បាន​និយាយ​ថា ​ចំនួន អ្នកជំងឺ​កូ​វី​ដ​១៩ នឹង​ឡើង​ខ្លាំង​ហើយ​ទាមទារ​អោយ​មាន​វិធានការ​យុ​ទ្ធ​​សាស្ត្រ​និង​ជា​បន្ទាន់​។

បច្ចុបន្ន​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មាន​អ្នកជំងឺ​កូ​វី​ដ​១៩​ចំនួន​ទើប​ជិត​២៥០០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​មាន​អ្នក ស្លាប់​ចំនួន ២០៩​នាក់​ដោយ​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​។

នេះ​បញ្ជាក់​ពី​ស្ថានភាព​ដ៏​ផុយ​ស្រួយ​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន​។

កម្ពុជា​ទើប​មាន​អ្នកជំងឺ​កូ​វី​ដ​១៩​ចំនួន​១១​នាក់ ប៉ុន្តែ​សម្តេច​តេ​ជោ​ ហ៊ុន ​សែន ​អំពាវនាវ ហើយ​អំពាវ​នាវ​​ទៀត​អោយ​ប្រយ័ត្ន​ទាំងអស់​គ្នា​ដោយសារ​តែ​ស្ថានភាព​ដ៏​លំបាក​នេះ​៕ (កែ​សម្រួលដោយ ៖ បុប្ផា)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ