ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ប្រកាស​អាសន្ន​ហើយ

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​នៅ​ថ្ងៃនេះ ដើម្បី​មាន​វិធានការ​កាន់តែ​ខ្លាំង​ប្រឆាំង​នឹង​កូ​វី​ដ​១៩ ។ ការ​ប្រកាស​អាសន្ន​នឹង​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​កាន់តែ​ច្រើន ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ប្រជាជន​នៅផ្ទះ និង​បិទ​ការ​រកស៊ី ដើម្បី​ទប់ស្កាត់​នឹង​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩ ។ ការ​ប្រកាស​អាសន្ន​នេះ​នឹង​ធ្វើ​ឡើង​ចំពោះ​ទីក្រុង​តូ​ក្យូ​និង​ខេត្ត​ចំនួន​៦​ផ្សេង​ទៀត ។…

ប្រទេស​ជប៉ុន​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​នៅ​ថ្ងៃនេះ ដើម្បី​មាន​វិធានការ​កាន់តែ​ខ្លាំង​ប្រឆាំង​នឹង​កូ​វី​ដ​១៩ ។

ការ​ប្រកាស​អាសន្ន​នឹង​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​កាន់តែ​ច្រើន ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ប្រជាជន​នៅផ្ទះ និង​បិទ​ការ​រកស៊ី ដើម្បី​ទប់ស្កាត់​នឹង​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩ ។

ការ​ប្រកាស​អាសន្ន​នេះ​នឹង​ធ្វើ​ឡើង​ចំពោះ​ទីក្រុង​តូ​ក្យូ​និង​ខេត្ត​ចំនួន​៦​ផ្សេង​ទៀត ។ ការ​ប្រកាស​អាសន្ន​នេះ​នឹង​មាន​រយៈពេល​រហូត​ដល់​ខែឧសភា ។

លោកនាយក​រដ្ឋមន្ត្រី​អា​បេ​ថា ឥឡូវ​ដល់​ពេល​ដែល​ប្រជាជន​ត្រូវ​ផ្លាស់​ប្តូរ​សកម្មភាព​របស់​ខ្លួន​ហើយ ។
លោក​អា​បេ​ក៏​បាន​ប្រកាស​ត្រៀម​លុយ​ចំនួន​១០០០០០០ លាន​ដុល្លារ ដើម្បី​ទប់ទល់​ជាមួយ​កូ​វី​ដ​១៩​ផង​ដែរ ។ នេះ​ស្ថិត​នៅ​ក្នុង​ចំណោម​លុយ​ដែល​ត្រូវ​បាន​បញ្ចេញ​ដើម្បី​ទប់ទល់​នឹង​ផល​ប៉ះពាល់​ដោយ​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ