COVID-19 ​នាំ​ឲ្យ​មាន​សង្គ្រាម​ម៉ាស​មិន​​ត្រា​ប្រណី


អង្គការ​សុខភាព​ពិភពលោក ៖ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​WHO លោក​TEDROS ADHANOM GHEYBRESUS ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​វាយ​ត​មៃ្ល​កាលពី​ថ្ងៃ​ទី​៦ ​មេ​សា​ថា ការ​នាំ​គ្នា​ពាក់​ម៉ាស​របស់​មនុស្ស​គ្រប់​គ្នា អាច​នាំ​ឲ្យ​មាន​ភាព​ធ្ងន់ធ្ងរ​ដល់​ការ​ខ្វះខាត​ម៉ាស​សម្រាប់​បណ្ដា​បុគ្គលិក​សុខាភិបាល និង​នាំ​ឲ្យ​មានការ​ប្រឈម​មុខ​ដោយ​ផ្ទាល់ ចំពោះ​ការ​ឆ្លង​វីរុស​COVID-19 ។

លោក​បន្ត​ថា​ ម៉ាស​តែឯង​មិន​អាច​បញ្ឈប់​ការ​ឆ្លង​បាន​ឡើយ​។ បណ្ដា​ប្រទេស​ត្រូវ​តែ​បន្ត​ធ្វើការ​ស្រាវ​ជ្រាវ ដាក់​បណ្តា​អ្នក​ឆ្លង ​និង​អ្នក​សង្ស័យ​ឲ្យ​នៅ​ដាច់​ពី​គេ ព្យាបាល​គ្រប់​អ្នក​ឆ្លង​ព្រមទាំង​តាម​រក​អ្នក​ប៉ះពាល់​អ្នក​ឆ្លង​គ្រប់​រូប​។

នាយក​WHO​បន្ត​ម្យ៉ាងទៀត​ថា ​ការ​ប្រគំ​តន្ត្រី​មួយ​តាម​ទូរទស្សន៍ ផ្ដួចផ្ដើម​គំនិត​ដោយ​តារា​ចម្រៀង​​អា​មេ​រិ​ក​នាង​ឡេ​ឌី​ហ្គា​ហ្គា ដើម្បី​ប្រមូល​មូលនិធិ​សម្រាប់​ជួយ​ទ្រទ្រង់ ដល់​ការ​តស៊ូ​ប្រឆាំង​វីរុស​នឹង​ចាក់​ផ្សាយ​នា​ថ្ងៃ​ទី​១៨​មេ​សា ។ តារាចម្រៀង​ឯទៀត​២​ក៏​ប្រកាស​ពី​ការ​ចូលរួម​ក្នុង​ការ​ប្រគំ​តន្ត្រី​នោះ​ដែរ​។

ការ​ផ្គត់ផ្គង់​ម៉ាស​ការពារ​មាន​ភាព​តានតឹង ​ព្រោះ​សេចក្ដី​ត្រូវការ​ម៉ា​ស​​ខ្លាំង​បំផុត ខណៈ​វីរុស​នោះ​កំពុង​តែ​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង លើ​ពិភពលោក​។ បែប​នេះ​នាំ​ឲ្យ​មាន​សង្គ្រាម​ដណ្ដើម​ម៉ាស​គ្នា​មិន​ត្រា​ប្រណី​។ ប៉ុន្តែ​បែប​នោះ​ក៏​អាច​ជា​ឱកាស​នាំ​ឲ្យ​គេ​បែរមក​ប្រើប្រាស់​ប្រព័ន្ធ​នៃ​ការ​ផ្លាស់​ប្ដូរ​ពិភពលោក ដើម្បី​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​បណ្ដា​ប្រជាជាតិ ធ្វើការ​បែងចែក​ដោយ​សម​ស្រប​បណ្ដា​ឧបករណ៍​ការពារ​។ ប៉ុន្តែ​នៅ​លើ​ទីផ្សារ​បណ្ដា​តួអង្គ​មានការ​ប្រកួតប្រជែង​គ្នា​ខ្លាំង​បំផុត ក្នុង​ការ​ទិញ​ដូរ​ម៉ាស​ដែល​គេ​ហៅ​ថា​សង្គ្រាម​ម៉ាស​។ ប្រឈម​មុខ​នឹង​សេចក្ដី​ត្រូវការ​កាន់តែ​ខ្លាំង បណ្ដា​ឧបករណ៍​ការពារ ការ​ផ្គត់ផ្គង់​ងាក​ដោយ​រហ័ស​ធ្វើ​បែប​ណា​ក៏​ដោយ​ឲ្យ​តែ​បាន​។

ទោះបី​យ៉ាងណា​អ្វី​ៗ​មិន​ខ្មៅ​ងងឹត​គ្រប់យ៉ាង​ទេ​។ នៅ​ក្នុងស្រុក​បណ្ដា​បណ្ដាញ​សាមគ្គីភាព​ត្រូវ​បាន​បង្កើត​ឡើង ពិសេស​ក្នុង​បណ្ដា​សហគមន៍​ចិន​លើ​ពិភពលោក​។ ពេល​ចាប់ផ្ដើម​មានការ​ឆ្លង​វីរុស ជនជាតិ​អា​មេ​រិ​ក​ដើម​កំណើត​ចិន បាន​រៀបចំ​បញ្ជូន​ទៅ​ចិន​បណ្ដា​ឧបករណ៍​ចាំបាច់​។ នៅ​អា​មេ​រិ​ក​ក៏​ទោះបី​លោក​ដូ​ណា​ល់​ត្រាំ​នៅ​តែ​មានះ​ហៅ​វីរុស​នោះ​ថា​វីរុស​ចិន ហើយ​មានការ​រើសអើង​ពូជសាសន៍ តែ​បណ្ដាញ​ទាំងនោះ បាន​បង្កើត​ច្រក​នៃ​ការ​ផ្ដល់​ជំនួយ​បណ្ដា​ឧបករណ៍​ការពារ សម្រាប់​បុគ្គលិក​ព្យាបាល​អា​មេ​រិ​ក​។

អង្គការ​ប្រហាក់ប្រហែល​គ្នា​នេះ​ក៏​មាននៅ​បារាំង ដោយ​នា​ដំណាច់​ខែមីនា​បាន​ប្រមែប្រមូល​ពាណិជ្ជករ​ចិន ដើម្បី​អាច​បញ្ជូន​ម៉ាស​១​សែន​ពី​ក្រុង​សៀង​ហៃ ផ្ដល់​ឲ្យ​តំបន់​ILES-DE FRANCE​បារាំង​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ដោយ​វីរុស​។

ក្នុង​កម្រិត​រដ្ឋ​គេ​ក៏​បាន​បង្កើត​ច្រក​ការ​ទូ​ត​ខាង​ម៉ាស​មួយ​។ ឧទាហរណ៍​ជប៉ុន​និង​បុរី​វ៉ា​ទី​កង់ បាន​បញ្ជូន​ម៉ាស​ជា​ច្រើន​មក​កាន់​វូ​ហាន ពេល​ចាប់ផ្ដើម​ការ​ឆ្លង​ខ្លាំង​នៅ​ទីនោះ​។ តបស្នង​វិញ​ចិន​បាន​បញ្ជូន​បណ្ដា​ឧបករណ៍​ការពារ​មក​កាន់​អឺរ៉ុប​។ ចិន​ក៏​បញ្ជូន​ក្រុម​គ្រូពេទ្យ​និង​ជំនួយ ទៅ​កាន់​អ៊ី​តា​លី​ព្រមទាំង​ទៅ​អ៊ី​រ៉​ង់​ និង​អ៊ី​រ៉ា​ក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ