សកម្មភាព​មនុស្សធម៌​ដ៏​ថ្លៃថ្លា​ស្រប​ពេល​ដែល​មាន​តម្រូវការ និង​ភាព​ចំ​បាច់​នៃ​ការ​ចូលរួម​ពី​សប្បុរសជន​


ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​Covid-19 តាម​រយៈ​សមាគម TYDA នៅ​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២០ ក្រុមហ៊ុន Shenzhou (Cambodia) Co., Ltd បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​២០​ម៉ឺន​ដុល្លា រួម​ទាំង​សម្ភារ​បរិក្ខា​ពេទ្យ​មួយ​ចំនួន​ទៀត ជូន​ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​Covid-19 ។

នេះ​គឺជា​សកម្មភាព​មនុស្សធម៌​ដ៏​ថ្លៃថ្លា​ស្រប​ពេល​ដែល​យើង​ទាំងអស់​គ្នា​មាន​តម្រូវការ និង​ភាព​ចំ​បាច់​នៃ​ការ​ចូលរួម​ពី​សប្បុរសជន​ក្នុង​បេសកកម្ម​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​មេរោគ​ផ្លូវដង្ហើម​ថ្មី​Covid-19 នឹង​លើក​ស្ទួយ​សុខមាលភាព​ប្រជាពលរដ្ឋ ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២០ មាន​សប្បុរសជន​មួយ​ចំនួន​បាន​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​Covid-19 តាម​រយៈ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) ។ ថ្នាក់ដឹកនាំ​សមាគម​សូម​ថ្លែងអំណរគុណ និង​ស្វាគមន៍​ជា​និច្ច​ចំពោះ​សប្បុរសជន​ដែល​មាន​ទឹកចិត្ត និង​បំណង​ចូលរួម​សកម្មភាព​មនុស្សធម៌​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​Covid-19 តាម​រយៈ​សមាគម​TYDA​។
ថ្នាក់ដឹកនាំ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) សូម​ថ្លែងអំណរគុណ និង​ស្វាគមន៍​ជា​និច្ច​ចំពោះ​សប្បុរសជន​ដែល​មាន​ទឹកចិត្ត និង​បំណង​ចូលរួម​សកម្មភាព​មនុស្សធម៌​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​Covid-19 តាម​រយៈ​សមាគម​TYDA៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ