ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ម្នាក់​និយាយ​ថា​លោក​មិន​ត្រូវការ​ពេល​សម្រាក​ពី​ទូរស័ព្ទ​ដៃ​នោះ​ទេ

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) ដែល​ជា​វិនិយោគិន​ដ៏​ជោគជ័យ​មួយ​រូប​ក្នុង​សហរដ្ឋអាមេរិក​មាន​សមត្ថភាព​ឆ្លើយ​តប​នឹង​ទូរស័ព្ទ និង​អ៊ីមែល​បាន​គ្រប់ពេលវេលា ។ ទម្លាប់​នេះ​បាន​ធ្វើ​ឲ្យ​មិត្ត​រួមការ​ងារ​របស់​លោក​ឆ្ងល់​ថា​លោក​មិន​នឿយហត់​ទេ ឬ​ក្នុង​ការ​យក​ទូរស័ព្ទ​ដាក់​ជាប់​ខ្លួន​ស្ទើរតែ​គ្រប់ពេលវេលា​ដូច្នេះ?…

លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) ដែល​ជា​វិនិយោគិន​ដ៏​ជោគជ័យ​មួយ​រូប​ក្នុង​សហរដ្ឋអាមេរិក​មាន​សមត្ថភាព​ឆ្លើយ​តប​នឹង​ទូរស័ព្ទ និង​អ៊ីមែល​បាន​គ្រប់ពេលវេលា ។ ទម្លាប់​នេះ​បាន​ធ្វើ​ឲ្យ​មិត្ត​រួមការ​ងារ​របស់​លោក​ឆ្ងល់​ថា​លោក​មិន​នឿយហត់​ទេ ឬ​ក្នុង​ការ​យក​ទូរស័ព្ទ​ដាក់​ជាប់​ខ្លួន​ស្ទើរតែ​គ្រប់ពេលវេលា​ដូច្នេះ?

លោក ឃ្យូ​បេន បាន​ឆ្លើយ​តប​មក​វិញ​ថា​លោក​មិន​ត្រូវការ​ពេល​សម្រាក​ពី​ទូរស័ព្ទ​ដៃ​ទេ ព្រោះ​លោក​មិន​ត្រូវការ​ជំនួយការ​ណា​ម្នាក់​ដែល​ចាំ​ពន្យល់​លោក​ពី​អ្វី​ដែល​លោក​ត្រូវធ្វើ​ឡើយ ហើយ​លោក​អាច​ធ្វើ​ដោយ​ខ្លួនឯង​បាន​លឿន​ជាង ។ លោក​គិត​ថា​ការ​មាន​ជំនួយការ​ម្នាក់​ប្រៀប​បានជា​ឧបសគ្គ​មួយ​សម្រាប់​លោក​ទៅ​វិញ​ព្រោះ​លោក​គ្រាន់តែ​អាន​ប៉ុន្មាន​ឃ្លា​ដំបូង​ក៏​យល់​ហើយ​ថា​មនុស្ស​ម្នាក់​ចង់បាន​អ្វី​ពី​លោក ផ្ទុយ​ពី​ជំនួយការ​ដែល​លោក​ត្រូវ​បង្រៀន​ទាល់តែ​មនុស្ស​ម្នាក់​នោះ​សម្រប​ខ្លួន​បាន ។

លោក ឃ្យូ​បេន ថែម​ទាំង​ឲ្យ​លេខ​ទូរស័ព្ទ​របស់​ខ្លួន​ឲ្យ​ទៅ​សាធារណជន​ថែម​ទៀត និង​ជំរុញ​ដល់​មនុស្ស​គ្រប់​គ្នា​ឲ្យ​ផ្ញើ​សារ​ទៅ​លោក​រាល់ពេល​ដែល​ពួក​គេ​មានគំនិត​អាជីវកម្ម​ថ្មី​ដែល​លោក​អាច​នឹ​ងា​ចប់​អារម្មណ៍ ឬ​ពេល​ដែល​ពួក​គេ​ចង់​និយាយ​ពី​រឿង​កីឡា ។ លោក​ធ្លាប់​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ឆ្នាំ​មុន​ថា «​គ្រប់​សហគ្រិន ឬ​គ្រប់​អាជីវករ​ប្រហែលជា​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ខ្លួនឯង​បែប​នេះ​ទេ ។ ប៉ុន្តែ​ខ្ញុំ​ហ៊ាន ។ ខ្ញុំ​នឹង​ព្យាយាម​ឆ្លើយ​តប​មនុស្ស​ប្រមាណ​ពី ២០ ទៅ ៣០​នាក់​ក្នុង​មួយ​ថ្ងៃ ។ អ្នក​អាច​ផ្ញើ​សារ​មក​ខ្ញុំ​បាន ។ ខ្ញុំ​គិត​ថា​ការ​ងាយស្រួល​ទាក់ទង គឺ​ពិតជា​សំខាន់​ណាស់​» ។

លោក​បាន​បកស្រាយ​ថែម​ទៀត​ថា លោក​អា​ចរក​លំនឹង​បាន​រវាង​ពេល​សម្រាប់​គ្រួសារ និង​ពេល​សម្រាប់​ធ្វើការ​ដោយ​មិន​ចាំបាច់​ដក​ទូរស័ព្ទ​ចេញពី​ដៃ​របស់​លោក​ឡើយ ។ លើស​ពី​នេះ​ទៅ​ទៀត កូន​ៗ​របស់​លោក​ក៏​ស្ថិត​ក្នុង​វ័យ​មួយ​ដែល​មិន​ចាំបាច់​ត្រូវការ​វត្តមាន​ឪពុក​ជា​ប្រចាំ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ