ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចូល​បំភ្លឺ​របស់​ជន​ចាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចង​ដៃ​នឹង​​កន្សែង តើ​គាត់​និយាយ​អ្វីខ្លះ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រភពបានឱ្យដឹងបន្តទៀតថា ក្រោយពី​ជន​បង្ក​ដែល​ចាប់​នារី​មាន​ផ្ទៃពោះ​ម្នាក់​ចងដៃ​នឹង​កន្សែង បានចូលខ្លួនមក​សារភាព​ដោយខ្លួនឯងនៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​សមត្ថកិច្ច​បាន​រៀប​ចំ​​សំណុំ​រឿងហើយ ប៉ុន្តែ​​នៅមិនទាន់ដឹងថា មានចំណាត់​ការបែបណា​នៅឡើយទេ ព្រោះ​រង់ចាំសម្រេច​ពី​ថ្នាក់​លើសិន​ គិតត្រឹមរសៀលថ្ងៃទី០៧…

រាជធានីភ្នំពេញ ៖ ប្រភពបានឱ្យដឹងបន្តទៀតថា ក្រោយពី​ជន​បង្ក​ដែល​ចាប់​នារី​មាន​ផ្ទៃពោះ​ម្នាក់​ចងដៃ​
នឹង​កន្សែង បានចូលខ្លួនមក​សារភាព​ដោយខ្លួនឯងនៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​សមត្ថកិច្ច​បាន​រៀប​ចំ​​សំណុំ​រឿងហើយ ប៉ុន្តែ​​នៅមិនទាន់ដឹងថា មានចំណាត់​ការបែបណា​នៅឡើយទេ ព្រោះ​រង់ចាំសម្រេច​ពី​ថ្នាក់​លើសិន​ គិតត្រឹមរសៀលថ្ងៃទី០៧ មេសា ដដែលនេះ ។ សូមរំលឹកថា៖ ចូល​បំភ្លឺហើយ ​​ជនចាប់នារី​មាន​ផ្ទៃ​ពោះ​ចង​​ដៃ​នឹង​កន្សែង ផ្ទុះលើបណ្តាញសង្គម

​ទាក់ទងការចូលមកបំភ្លឺនេះ គឺបុរសដៃដល់​បាន​និយាយ​ប្រាប់សមត្ថកិច្ច​​ថា ស្ត្រី​ឈ្មោះ​អឿ​ន នៀក ដែល​មាន​ផ្ទៃពោះ​៤​ខែ​នោះ ​ពុំ​មែន​ជា​អ្នក​ជួល​ផ្ទះ​គាត់​ឡើយ ហើយ​គាត់​ក៏​មិន​ធ្លាប់​ស្គាល់​ដែរ ។ ប៉ុន្តែ​នៅ​ពេល​កើតហេតុ ​ស្រាប់តែ​លេចមុខ​ស្ត្រី​រូប​នេះ​ ទៅ​ដល់​ផ្ទះ​ជួល​របស់​គាត់ ​ហើយ​បាន​ស្រែក​ជេរ​បញ្ចោរ​ម្ដាយ​​គាត់​យ៉ាង​ចាស់ដៃ​។ ​មិនតែប៉ុណ្ណោះ​ នៅ​ពេល​គាត់​រារាំង​ស្ត្រី​នោះ​ហើយ​ប្រាប់​ថា បើ​កើតទុក្ខ​មិន​សុខចិត្ត​អី​ សូម​ទៅ​ប្ដឹង​សមត្ថកិច្ច​​​ទៅ​ កុំមក​រករឿង​ម្ដាយ​ខ្ញុំ​ ព្រោះ​ម្ដាយ​ខ្ញុំ​មាន​ជំងឺ​បេះដូង​ និង​លើសឈាម​ផង ។

ស្រាប់តែ​ស្ត្រី​រូប​នោះ​ បាន​ទាត់​ធាក់​និង​ខ្វាច​ក្រ​ញ៉ៅ​រូប​គាត់​ បណ្ដាលឱ្យ​មុត​ក្រចក​ ព្រមទាំង​ដាល់​រូប​គាត់​ថែម​​ទៀត​ផង ។ ខណៈនោះ​គាត់​អត់​បាន​តបត​វិញ​នោះ​ទេ ដោយ​គាត់​គ្រាន់តែ​ចាប់ដៃ​អូស ​ហើយ​យក​ក្រមា​ចង​ តែ​ពុំ​មែន​ចង​ជាប់​រើ​មិន​រួច​នោះ​ទេ ​គ្រាន់តែ​រុំ​ៗ​ប៉ុណ្ណោះ ដើម្បី​រារាំង​ស្ត្រី​រូប​នោះ​ និង​ការពារ​ខ្លាច​ម្ដាយ​លោក​ខឹង ​រហូត​គាំងបេះដូង​ ឬ​ដាច់​ស​សៃ​ឈាម​ស្លាប់ ​។

បុរស​នោះ​បាន​ប្រាប់​នគរបាល​ទៀត​ថា គាត់​គឺជា​មន្ត្រី​នៃ​ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ព្រមទាំង​ជា​គ្រូបង្រៀន​ម្នាក់​នៅ​ឯ​ខេ​ត្ក​កំពង់ស្ពឺ​ ដែល​មាន​សិស្ស​រាប់រយ​នាក់​ដែរ និង​មិន​ចង់​ឲ្យ​មានរឿង​អ្វី​កើតឡើង​ដូច​ជា​ពេល​នេះ​ទេ ហើយ​គាត់​ជា​បុរស​មិន​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​នោះ​ទេ ។​ នៅ​មុន​ពេល​កើត​ បងស្រី​ស្ត្រី​នោះ​ដែល​ជា​អ្នក​ជួល​ផ្ទះ​ស្នាក់​នៅ​ បាន​មាន​ទំនាស់​ជាមួយ​ម្ដាយ​គាត់ ផ្ដើម​ចេញពី​រឿង​សោ​បន្ទប់ ។ ប៉ុន្តែ​នៅ
​សុខ​ៗ ​បែរ​រ​ជា​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​៤​ខែ​ខាងលើ មិនមែន​ជា​អ្នក​ជួល​ផ្ទះ​គាត់​ផង​ បាន​ទៅ​អុកឡុក​រករឿង​ជេរ​ម្ដាយ​គាត់ ​ដែល​ជា​មនុស្ស​ចាស់ជរា​ម្នាក់​ សុទ្ធតែ​មី​កញ្ចាស់​ជាដើម ​។​

គាត់​យល់​ថា ​ស្ត្រី​ទាំង​២​នាក់​បងប្អូន​ខាងលើ​ បាន​រៀបចំ​ផែនការ​ធ្វើ​គាត់​សុ​ី ធ្វើ​ឲ្យ​គាត់​អាប់អោន​​កិត្តិយស ខាតបង់​ទ្រព្យសម្បត្តិ មិនតែប៉ុណ្ណោះ ។ ហើយដោយ​សារបន្ទាប់​ពី​ស្ត្រី​នោះ​ជេរ​ម្ដាយ​គាត់​ៗ ​ក៏​បាន​ឃាត់​ឈប់​ឲ្យ​ស្ត្រី​នោះ​ជេរ​ប្រមាថ​តទៅ​ទៀត​ និង​ឲ្យ​ចាក​ចេញពីផ្ទះ​គាត់​ តែ​ស្ត្រី​នោះ​មិន​ព្រម ហើយ​បាន​ស្ទុះ​មក​វាយ​ខ្វាច​រូប​​គាត់​ទៀត ទើប​កើតរឿង​បែប​នេះ​ឡើង​។​

ក្រៅពី​ការ​បកស្រាយ​បំភ្លឺ​នូវ​រឿង​ ដែល​បាន​កើតឡើង​បុរស​នេះ​ ក៏​បាន​ដោះ​អាវ​បង្ហាញ​ពីរ​បួស​ស្នាម​នៅ​លើ​ខ្លួន​គាត់ ​ដែល​គាត់​អះអាង​ថា​ ជា​ស្នាម​ក្រចកដៃ​របស់​ស្ត្រី​ឈ្មោះ​អឿ​ន នៀក ក្រ​ញ៉ី​ខ្វាច​មក​លើ​រូប​គាត់​ថែម​ទៀត​ផង ហើយ​គាត់​មិន​បាន​រត់គេច​ខ្លួន​ទេ​ គឺ​គាត់​មានធុរៈ​មើល​ប្រពន្ធ​វះ​សម្រាលកូន​នៅ​ពេទ្យ​បូ​រិ​ន្ទ ក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​។

សូម​រម្លឹក​ផង​ដែរ​ថា កាលពី​វេលា​ម៉ោង​១២​ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៥ ​មេសា ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់​ជួល​លេខ​A4 ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ​មាន​អំពើ​ហិង្សា​​កើតឡើង​រវាង​បុរស​ខាងលើ រួម​ជាមួយ​ម្ដាយ​​​គាត់ និង​ភាគី​ម្ខាង​ទៀត គឺ​ស្ត្រី​ទាំង​២​នាក់​ខាងលើ ដែក​តាម​រូបភាព​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បង្ហាញ​ថា ស្ត្រី​ជា​ម្ដាយ​ជា​អ្នក​ហុច​ក្រមា​ឲ្យ​ទៅ​បុរស​ជា​កូនចាប់​ស្ត្រី​មាន​ផ្ទៃពោះ​ខាងលើ ​ចងដៃ​អូស​ទៅ​ចង​ជាប់​ជាមួយ​ទ្វារ​ដែក​របង​ផ្ទះ​។​

មិនតែប៉ុណ្ណោះ​ បុរស​នោះ​បាន​ស្រែក​ជំរុញ​ឲ្យ​ស្ត្រី​ខាងលើ​ទៅ​ប្ដឹង​ដល់​ណា​ក៏​ប្ដឹង​ទៅ​គាត់​មិន​ខ្លាច​ទេ ហើយ​អ្វី​ដែល​ខ្លាំង​ជាង​នេះ​ទៀត​នោះ ស្ត្រី​ខាងលើ​ប្រាប់​ថា​ នាង​មាន​ផ្ទៃពោះ​ប្រយ័ត្ន​ប៉ះពាល់​កូន​នាង ស្រាប់តែ​បុរស​នេះ​ឆ្លើយ​ថា «​ស្លាប់​ក៏​ស្លាប់​ទៅ​ មិនមែន​កូន​អញ​ទេ » ហើយ​បន្ទាប់​ពី​ឃើញ​រូបភាព​នោះ​ បាន​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ ពី​សំណាក់​មជ្ឈដ្ឋាន​នានា និង​បាន​ថ្កោលទោស​នូវ​ទ​ង្វើ​បុរស​នោះ​គ្រប់​គ្នា​ ។

ក្រោយ​ពេល​មានរឿង​បែប​នេះ​កើតឡើង នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៦ ​​ម​សា ទើប​ស្ត្រី​រង​គ្រោះ​ទៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​ ជួយ​អន្តរាគមន៍​រក​យុ​ត្តិ​ធ​ម៌ ​ដោយ​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥​ពាន់​ដុល្លារ ពី​បុរស​ឈ្មោះ​អ៊ូ ប៊ុ​ន​ធី និង​ម្ដាយ​របស់​គាត់ ។​ ​

សូមបញ្ជាក់ទៀតថា បុរស​ដៃដល់ខាងលើ​ ឈ្មោះ​អ៊ូ ប៊ុ​ន​ធី អាយុ​៤១​ឆ្នាំ ​ជា​មន្ត្រី​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន ​ព្រមទាំង​បាន​អះអាង​ថា ​គាត់​គឺជា​​គ្រូបង្រៀន​ម្នាក់​ដែរ ។ ចំណែក​ម្ដាយ​ដែល​ជាប់ចោទ​ថា ​បាន​រួម​ដៃ​ហុច​ក្រមា​ឲ្យ​កូនប្រុស​ចងដៃ​ស្ត្រី​មាន​ផ្ទៃពោះ​នោះ​ ឈ្មោះ​ស្រេង ឆេ​ង​លី​ន អាយុ​៨១​ឆ្នាំ អ្នក​ទាំ​២​នាក់​ស្នាក់​នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ​។ ​ដោយឡែក​ ស្ត្រី​រង​គ្រោះ​ដោយ​ការ​ចាប់​ចងដៃ​ និង​ក្រមា​​​ឈ្មោះ​អឿ​ន នៀក អាយុ​៣៣​ឆ្នាំ នាង​មានផ្ទះ​ពោះ​៤​ខែ ​។ ហើយ​បង​​ស្រីឈ្មោះ​អឿ​ន ស្រី​ម៉ៅ អាយុ​៣៧​ឆ្នាំ អ្នក​ទាំង២​ស្នាក់ ​នៅផ្ទះ​ជួល​២​ផ្សេង​ពី​គ្នា​ ស្ថិត​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ និង​មាន​ទីលំនៅ​អចិន្ត្រៃយ៍​ ក្នុងភូមិ​ទួល​តា​កោ ឃុំ​ទួល​ស្នួល ស្រុក​​ក្រូចឆ្មារ ខេត្តកំពង់ចាម​។

បាន​បង្ហោះ​ដោយ Pheng Vannak News នៅ អាទិត្យ 5 មេសា 2020

អត្ថបទសរសេរ ដោយ