ម៉េចអ៊ីចឹង ! ផលិតផលថ្មីបំផុតរបស់ Apple គឺអ្នកមិនអាចទិញបានទេ
កាលពីថ្ងៃអាទិត្យកន្លងមកនេះ លោកនាយកប្រតិបត្តិ ធីម ឃុក (Tim Cook) របស់ក្រុមហ៊ុន Apple បានប្រកាសថា ក្រុមហ៊ុនបានបញ្ជូនម៉ាស់ប្រមាណ…
កាលពីថ្ងៃអាទិត្យកន្លងមកនេះ លោកនាយកប្រតិបត្តិ ធីម ឃុក (Tim Cook) របស់ក្រុមហ៊ុន Apple បានប្រកាសថា ក្រុមហ៊ុនបានបញ្ជូនម៉ាស់ប្រមាណ…
កាលពីថ្ងៃអាទិត្យកន្លងមកនេះ លោកនាយកប្រតិបត្តិ ធីម ឃុក (Tim Cook) របស់ក្រុមហ៊ុន Apple បានប្រកាសថា ក្រុមហ៊ុនបានបញ្ជូនម៉ាស់ប្រមាណ ២០លានសម្រាប់ ហើយកំពុងតែសហការជាមួយនឹងអ្នកផ្គត់ផ្គង់ក្នុងការច្នៃម៉ូដ ផលិត និងចែកចាយរបាំងមុខសម្រាប់បុគ្គលិកធ្វើការក្នុងវិស័យសុខាភិបាល ។
អ្នកនាំពាក្យរបស់ Apple បានឲ្យដឹងថា ក្រុមហ៊ុននឹងបញ្ជូនចេញរបាំងមុខប្រមាណ ១លានសម្រាប់នៅចុងសប្តាហ៍ក្រោយ ។ វាជាផលិតផលថ្មីបំផុតរបស់ Apple ហើយវាជាអ្វីដែលមនុស្សភាគច្រើនមិនអាចទិញបានឡើយ ។
ក្រៅពីនេះទៀតនោះ លោក ឃុក បានប្រកាសថាចំនួនម៉ាស់ដែលត្រូវបានបរិច្ចាគដោយខ្សែសង្វាក់ផ្គត់ផ្គង់របស់ Apple បានកើនដល់ ២០លានសម្រាប់ទៅហើយ ។ការចូលរួមរបស់ Apple នេះគឺពិតជាមានសារៈសំខាន់ណាស់ខណៈដែលឧបករណ៍ការពារខ្លួនពីវីរុសកូវីដ ១៩ កំពុងតែមានតម្រូវការខ្ពស់ក្នុងសហរដ្ឋអាមេរិក ជាពិសេសនៅតាមមន្ទីរពេទ្យដែលកំពុងខ្វះខាតខ្លាំងជាងគេ ។
ក្រុមហ៊ុនបាននិយាយទៀតថាពួកគេកំពុងតែសហការជាមួយនឹងមន្ទីរពេទ្យ និងរដ្ឋាភិបាលដើម្បីបញ្ជូនរបាំងមុខទៅកន្លែងដែលមានមនុស្សត្រូវការច្រើនជាងគេ ។ គួរបញ្ជាក់ទៀតថា Apple មានខ្សែសង្វាក់ផ្គត់ផ្គង់ដែលទំនើប និងធំជាងគេលើលោក ដែលមានន័យថាពួកគេមានសមត្ថភាពក្នុងការផលិត និងបញ្ជូនផលិតផលបានលឿន ។
ជាទូទៅ Apple ផ្តោតធនធានដែលខ្លួនមានលើផលិតផលសម្រាប់អតិថិជន ។ ក្រុមហ៊ុននេះតែងតែព្យាយាមស្រាវជ្រាវលើ iPhone iPad និង MacBook ជំនាន់ថ្មីជានិច្ច ខណៈដែលបន្តបង្កើតកម្មវិធី Software ផ្សេងៗដែលអតិថិជននឹកស្មានមិនដល់ថាខ្លួនត្រូវការ ។ ប៉ុន្តែក្នុងកំឡុងពេលនេះ ក្រុមហ៊ុន Apple មានបេសកម្មថ្មីនោះ គឺជួយដល់បុគ្គលិកធ្វើការក្នុងវិស័យសុខាភិបាលដើម្បីទប់ទល់នឹងវីរុសកូវីដ ១៩ ដែលកំពុងព្យាយាមសង្គ្រោះអ្នកជម្ងឺ និងការពារប្រជាជនដទៃក្នុងសហរដ្ឋអាមេរិក ៕
ចែករំលែកព័តមាននេះ