ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​សំណួរ​ថ្មី​មួយ​របស់ Bill Gates បន្ទាប់​ពី​លោក​ចូល​វ័យ​ជរា

4 ឆ្នាំ មុន

តើ​អ្នក​វាស់វែង​ភាព​ជោគជ័យ​របស់​មនុស្ស​បាន​យ៉ាងដូចម្តេច?តើ​អ្នក​មើល​លើ​អ្វី​ដើម្បី​ដឹង​ថា​អ្នក​បាន​ក្លាយជា​មនុស្ស​ជោគជ័យ? សម្រាប់​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft លោក​ចូល​ចិត្ត​សួរ​ខ្លួនឯង​ថា «​តើ​ខ្ញុំ​បាន​បង្កើត​មិត្តភាព​ថ្មី…

តើ​អ្នក​វាស់វែង​ភាព​ជោគជ័យ​របស់​មនុស្ស​បាន​យ៉ាងដូចម្តេច?តើ​អ្នក​មើល​លើ​អ្វី​ដើម្បី​ដឹង​ថា​អ្នក​បាន​ក្លាយជា​មនុស្ស​ជោគជ័យ? សម្រាប់​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft លោក​ចូល​ចិត្ត​សួរ​ខ្លួនឯង​ថា «​តើ​ខ្ញុំ​បាន​បង្កើត​មិត្តភាព​ថ្មី ឬ​ពង្រឹង​មិត្តភាព​ចាស់ ឬទេ?​» ហើយ​វា​ជា​សំណួរ​ដែល​លោក​តែងតែ​សួរ​ខ្លួនឯង​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​វាស់វែង​លើ​ភាព​ជោគជ័យ​របស់​លោក​ក្នុង​ឆ្នាំ​នោះ ។

លោក​បាន​បង្កើត​ទម្លាប់​នេះ​ព្រោះតែ​មិត្តភាព​ដែល​លោក​បាន​កសាង​មក​ឡើង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ជាមួយនឹង​លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ។ ក្រៅពី​ជា​មិត្ត​ដ៏​ល្អ​ហើយ លោក បា​ហ្វេ​ត ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ជះ​ឥទ្ធិពល​លើ​លោក ហ្គេ​ត​ស៍ ។

ក្នុង​បទ​សម្ភាសន៍​អន​ឡាញ​មួយ​នៅ​ឆ្នាំ ២០១៧ លោក ហ្គេ​ត​ស៍ បាន​និយាយ​ថា លោក​បា ហ្វេ​ត​តែងតែ​និយាយ​ថា​រង្វាស់​ល្អ​ជាងគេ​សម្រាប់​ភាព​ជោគជ័យ គឺ​ចំនួន​មនុស្ស​សំខាន់​របស់​អ្នក​ដែល​សប្បាយចិត្ត និង​ស្រលាញ់​អ្នក ។

លោក​ធ្លាប់​សរសេរ​ក្នុង​អត្ថបទ​មួយ​ដែល​លោក​បាន​ចែករំលែក​កាលពី​ឆ្នាំ ២០១៦ ដែរ​ថា «​ខ្ញុំ​បាន​រៀនសូត្រ​ជា​ច្រើន​ពី វ៉ា​រេ​ន ក្នុង​កំឡុង​ពេល ២៥​ឆ្នាំ​កន្លង​មកនេះ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាងគេ គឺ​ប្រហែលជា​រឿង​មិត្តភាព ។ មិត្តភាព គឺ​ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ជា​មិត្ត​ដែល​អ្នក​ចង់បាន​» ។

ជាក់ស្តែង​មិត្តភាព​ជា​កត្តា​សំខាន់​មួយ​បើ​និយាយ​ពី​សុខភាព និង​សុភមង្គល​របស់​មនុស្ស​ព្រោះ​វា​ជួយ​ឲ្យ​មនុស្ស​ចៀសវាង​អារម្មណ៍​ឯកា ។ យោង​ទៅ​តាម Mayo Clinic បាន​ឲ្យ​ដឹង​ថា ការ​មាន​មិត្ត​ជួយ​ជំរុញ​ដល់​អារម្មណ៍​សប្បាយ​រីករាយ កាត់​បន្ថយ​អារម្មណ៍​ស្ត្រេ​ស និង​បង្កើន​ជំនឿ​ចិត្ត​ឲ្យ​មនុស្ស​ថែម​ទៀត ។

យោង​ទៅ​តាម​ការ​សិក្សា​របស់​សាកលវិទ្យាល័យ Harvard ដែល​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ ១៩៣៨ បាន​ឲ្យ​ដឹង​ដែរ​ថា ទំនាក់ទំនង​ជិត​ស្និ​ទ្ធិ​ជា​អ្វី​ដែល​ជួយ​ឲ្យ​មនុស្ស​មាន​សុភមង្គល​យូរ​ជាងគេ ។ ទំនាក់ទំនង​នោះ​ការពារ​មនុស្ស​ពី​ឧបសគ្គ​ផ្សេង​ៗ​ក្នុង​ជីវិត និង​ជួយ​កាត់​បន្ថយ​ការ​ចុះ​ខ្សោយ​ផ្នែក​រាង​កាយ និង​ផ្លូវចិត្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ