ខេត្តឧត្តរមានជ័យ ៖ ភ្លៀងធ្លាក់មួយមេធំលាយឡំខ្យល់កន្ត្រាក់នៅស្រុកត្រពាំងប្រាសាទ បណ្តាលឱ្យលំនៅឋានរបស់ប្រជាពលរដ្ឋដួលរលំ និងប៉ើងដំបូល១៣ខ្នងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៦ មេសា ឆ្នាំ២០២០។
ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកត្រពាំងប្រាសាទបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមេឃពណ៌ខ្មៅ លុះបន្តិចក្រោយមក ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បណ្តាលឱ្យផ្ទះខ្លះប៉ើងដំបូល និងផ្ទះខ្លះទៀតដួលរលំដល់ដី។
លោកនៅ សំដារារិទ្ធ អភិបាលស្រុកស្រុកត្រពាំងប្រាសាទបានឱ្យដឹងថា ក្រោយពេលកើតហេតុ លោកបាន ដឹកនាំក្រុមការងារ រួមទាំងសមត្ថកិច្ចបានចុះទៅធ្វើការពិនិត្យជាក់ស្តែងក្នុងឃុំចំនួន២គឺឃុំបាក់អន្លូងរងគ្រោះចំនួន៥ខ្នង ក្នុងនោះដួលរលំដល់ដីចំនួន២ខ្នង ប៉ើងដំបូល២ខ្នង និងវត្ត១ធ្លាក់ចេញពីជើងតាង ចំណែកនៅឃុំត្រពាំងប្រាសាទផ្ទះចំនួន៧ខ្នងបានប៉ើងដំបូល៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ