ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង​៨:៣០​នាទី​យប់​ថ្ងៃ​ទី​៧ មេ​សា​នេះ​នឹង​មានរឿង​ហេតុ​ដ៏​អស្ចារ្យ​មួយ​!

4 ឆ្នាំ មុន

បរទេស​៖ គ្រាន់តែ​ឈាន​ជើង​ចូល​ដល់ ឆ្នាំ ២០២០ ភ្លាម​ៗ​ពិភពលោក​ហាក់​កំពុង​វឹកវរ​ខ្លាំង​រឿង​វីរុស​កូ​វី​ដ​១៩ ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ជា​ច្រើន បន្ទាប់​ពី​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​ដ៏​ឃោរឃៅ​នៅ​អូស្ត្រាលី​ដែល​បាន​សម្លាប់​ជីវិត​សត្វ​កម្រ​រាប់​លាន​ក្បាល ។ វីរុស​កូ​វី​ដ​១៩ អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​និង​រួម​ទាំង​កម្ពុជា​ផង​នោះ…

បរទេស​៖ គ្រាន់តែ​ឈាន​ជើង​ចូល​ដល់ ឆ្នាំ ២០២០ ភ្លាម​ៗ​ពិភពលោក​ហាក់​កំពុង​វឹកវរ​ខ្លាំង​រឿង​វីរុស​កូ​វី​ដ​១៩ ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ជា​ច្រើន បន្ទាប់​ពី​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​ដ៏​ឃោរឃៅ​នៅ​អូស្ត្រាលី​ដែល​បាន​សម្លាប់​ជីវិត​សត្វ​កម្រ​រាប់​លាន​ក្បាល ។

វីរុស​កូ​វី​ដ​១៩ អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​និង​រួម​ទាំង​កម្ពុជា​ផង​នោះ ហាក់​រង​គ្រោះ​ធ្ងន់ធ្ងរ ដោយសារ​តែ​វិស័យ​សំខាន់​ជា​ច្រើន​បាន​រង​ផល​ប៉ះពាល់​បិទទ្វារ​អាជីវកម្ម​ជា​បន្តបន្ទាប់ ។ ក៏​ប៉ុន្តែ​កូ​វី​ដ​១៩ ក៏​មិន​អាច​បញ្ឈប់​ព្រះ​ច័ន្ទ​ឲ្យ​ចែង​ចាំ​បាន​នោះ​ឡើយ ជាក់ស្តែង​ក្នុង​រាត្រី​ថ្ងៃ​ទី ៧ មេ​សា វេលា​ម៉ោង ៨: ៣០ នាទី​នេះ ព្រះ​ច័ន្ទ​ដ៏​ធំ​មួយ​នឹង​រះ​ឡើង​បំភ្លឺ​ពេល​រាត្រី​ធ្វើ​ឲ្យ​ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​មិន​អាច​បំភ្លេច​នៃ​សតវត្សរ៍​ទី ២១ ។ ព្រះ​ច័ន្ទ​ធំ​ជាងគេ​បំផុត​នៅ​ឆ្នាំ ២០២០ នឹង​លេច​ចេញ​នូវ​វេលា ប្រហែលជា​ម៉ោង ៨ និង ៣០ នាទី​យប់​នេះ ដែល​ផែនដី​នឹង​បានឃើញ​ព្រះ​ចន្ទ​ធំ​បំផុត ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ព្រះ​ចន្ទ​ទំនើប​ពណ៌​ផ្កាឈូក​។

ព្រះ​ចន្ទ​ដ៏​ធំ​បំផុត​មួយ​នេះ កើតឡើង​នៅ​ពេល​ដែល​ស្ថិត​នៅ​ក្នុង​គន្លង​រាង​ពងក្រពើ ហើយ​ព្រះ​ច័ន្ទ​គឺ​វិល​នៅ​ជិត​ផែនដី​បំផុត​ដែល​ធ្វើ​ឱ្យ​យើង​មើលទៅ​ព្រះ​ច័ន្ទ កាន់តែ​ធំ​ជាង​មុន ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ India Times ថ្ងៃ​ទី ៧ មេ​សា​នេះ ។ បើ​និយាយ​ឲ្យ​ចំ​ទៅ ព្រះ​ចន្ទ​មាន​ទំហំ​ធំ​ជាង ១៤ ភាគរយ​និង ៣០ ភាគរយ​ភ្លឺ​ជាង​ព្រះ​ចន្ទ​ពេញវង់​ធម្មតា​។ តោះ​! យប់​នេះ​រង់ចាំ​មើល​ពី​ផ្ទះ​របស់​យើង​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ