របួសធ្ងន់​ស្រាល​ជាង​២០​នាក់ ក្រោយ​​ពី​រថយន្តក្រុង​ពន្លះ​ជាមួយ​រថយន្ត​ដឹក​កម្ម​​ករ


ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​គ្រោះថ្នាក់​មួយ​បាន​កើតឡើង រវាង​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ពន្លះ​គូទ​ជាមួយ​រថយន្ត​ដឹក​កម្មករ​យ៉ាង​ពេញ ទំហឹង បណ្តាល​ឱ្យរ​បូស​ធ្ងន់​-​ស្រាល​ជាង​២០​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ ១០២-​១០៣ ស្ថិត​ក្នុងភូមិ​ដំរី​ស្លាប់ ឃុំ​ស្រឡៅ ស្រុក​តាំងគោក ខេត្តកំពង់ធំ​។

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​បង្ក​ខាងលើ ជា​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​បូព៌ា​៤៥​កៅអី ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C.9900 ចំណែក​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ព្រោះតែ​រត់គេច​ខ្លួន​បាត់​ស្រមោល ។ រីឯ​រថយន្ត​រង​គ្រោះ​ម៉ាក​សាំង យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2M.62712 បើកបរ​ដោយ​ឈ្មោះ កន ចំរើន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​ឃុំ​ទ្រៀល ស្រុក​តាំងគោក រង​របួសធ្ងន់ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ក​ក្រុង​ដឹក​អ្នក​ដំណើរ​៤៥​កៅអី ដែល​ធ្វើ​ដំណើរ​ពី​ក្រុង​ប៉ោយ​ប៉ែ​តទៅ​ភ្នំពេញ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​ពីក្រោយ​ម៉ាក​សាំង​យ៉ុ​ង​ដឹក​កម្មករ​ទៅ​ធ្វើការ​នៅ​រោងចក្រ​ស្គន់ នា​ខេត្តកំពង់ចាម ក្នុង​ទិស​ដៅ​ស្របគ្នា ពេញទំហឹង​តែ​ម្តង បណ្តាល​រថយន្ត​ដឹក​កម្មករ​ជ្រុល​ទៅ​ជាយ​ផ្លូវ​ខាងស្តាំ​ដៃ ហើយ​ក៏​បុក​នឹង​ពំនូត​ដី​ធ្វើ​ឱ្យ​ក្រឡាប់​រថយន្ត និង​ធ្វើ​ឱ្យ​មនុស្ស​រង​របួសធ្ងន់​៤​នាក់ ក្នុង​នោះ​អ្នក​បើករថយន្ត​ដឹក​កម្មករ​ម្នាក់ និង​មនុស្ស​ស្រាល​១៨​នាក់​ទៀត ។ ចំណែកឯ​អ្នកបើកបរ​រថយន្ត​បង្ក​ដឹក​អ្នកដំណើរ​នោះ ក្រោយ​ពេល​កើតហេតុ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ឯ​រថយន្ត​វិញ​គឺ​រង​ការ​ខូចខាត​ទាំង​២​គ្រឿង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មក​ដល់​កន្លែង​កើតហេតុ រួច​ធ្វើការ​វាស់វែង និង​ត្រួតពិនិត្យ ក្រោយ​ពេល​ពិនិត្យ​រួច រថយន្ត​ទាំង​២​គ្រឿង​ខាងលើ ត្រូវ​បាន​យក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក​តាំងគោក​។ ចំពោះ​មូលហេតុ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជាបឋម​ថា អាច​បង្ក​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត​ទេសចរណ៍​របស់​ក្រុមហ៊ុន​បូព៌ា​ដឹក​អ្នកដំណើរ ដែល​បាន​បើកបរ​ក្នុង​ស្ថានភាព​ងងុយ បានជា​ទៅ​បុក​គូទ​រថយន្ត​ដឹក​កម្មករ បណ្ដាល​ឲ្យ​ក្រឡាប់​រថយន្ត​បែប​នេះ​។ (​កែសម្រួល​ដោយ​៖ បុប្ផា​)

ចរាចរណ៍

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ