​​មុនកើតរឿងអកុសលនេះ ​ដោយសារមិន​ឱ្យនាងទៅ​អ៑ុត​សក់​ព្រោះ​​ខ្លាច​ឆ្លង​​កូ​វី​ដ​​១៩


ខេត្ត​ប៉ៃលិន ៖ ​​ក្រោយ​ពី​ឪពុក​ម្តាយ​បានហាមឃាត់​មិន​អោយ​នាង​(កូនស្រី​)ទៅ​អ៊ុតសក់​ត្រង់ ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ស្រាប់​កូន​ស្រី​​អាយុ​១៤​ឆ្នាំ​ម្នាក់នេះបានបញ្ចប់ជីវិតនៅ​​​ក្នុង​បន្ទប់ ដោយគ្មាន​អ្នក​ណា​ម្នាក់​បាន​ដឹង​នោះ​ទេ​ ។ លុះពេល​​អ្នកផ្ទះ ហៅ​ច្រើន​ដង​មិន​ឆ្លើយ និង​មិនឃើញ​ចេញ​មក​ក្រៅ ​ក៏ដើរ​ចូល​ទៅ​មើល​ផ្អើល​ស្រែក​យំ​​តែម្តង ។ ហេតុការណ៍​​​កើតឡើង​ កាលពី​វេលា​ម៉ោង​៥ល្ងាច​ថ្ងៃ​ទី​០៦ មេ​សា ២០២០ ស្ថិតនៅ​ចំណុច​មុខ​ផ្លូវ​ចូល​ទៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ ​ក្នុងភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​​ឱ្យ​ដឹង​ថា យុវតី​រងគ្រោះ​អាយុ​១៤​ឆ្នាំ បច្ចប្បន្ន​ជា​សិស្ស មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​ខាងលើ ។ ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុក្មេង​ស្រី​រូប​នេះ បាន​ដើរទៅ​ជួប​សុំ​ម្តាយ​អ៊ុត​សក់ត្រង់​នៅ​ឯ​ផ្សារ ជាមួយ​មិត្តភក្តិ ។ គ្រាន់តែ​ឮ​ដូច្នេះ គាត់​​​ស្រែក​ហាមប្រាម ​មិន​ឱ្យ​ចេញ​ដើរទៅ​ក្រៅ​ផ្ទះ ឬ​ទៅ​ផ្សារ​ឡើយ ។ ដោយ​សារ​ខ្លាចក្រែង​​ឆ្លង​ជំងឺកូ​រ៉ូ​ណា ឬ​កូ​វី​ដ​១៩ ព្រោះ​ពួក​គាត់​បាន​មើល​ហ្វេ​សបុក ឃើញ​ស្ថាន​ភា​ពនៅ​​ក្រៅ ឆ្លង​រាលដាល​​ឆាប់​រហ័សពេក​​ ។

គ្រាន់តែ​ឪពុក​ម្តាយ​ហាមប្រាម​រួច ​នាងក៏​មិន​និយាយ​ស្តី​អ្វី​នោះ​ទេ ​ក៏ដើរ​ចូល​ទៅ​សំងំក្នុង​បន្ទប់​ដេក ​ដោយ​លែង​និយាយ​ស្តី​អ្វី​រក​អ្នក​ណា​ទាំងអស់ ។​ ស្រាប់តែ​ល្ងាច​ថ្ងៃ​ដដែល មិនឃើញ​នាង​ចេញពី​ក្នុង​បន្ទប់ ​​បើកទ្វារ​មើលក៏ភ្ញាក់ផ្អើលពេញភូមិតែម្តង ។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ