ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា ! Bill Gates នឹង​ចំណាយ​រាប់​ប៊ី​លាន​ដុល្លារ​លើ​វ៉ាក់សាំង​សម្រាប់​កូ​វី​ដ ១៩

4 ឆ្នាំ មុន

ការ​ទប់ទល់​នឹង​វីរុស​ដែល​បាន​រាតត្បាត​ស្ទើរតែ​គ្រប់កន្លែង​លើ​ពិភពលោក​តម្រូវ​ឲ្យ​មានការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ផ្នែក​ជា​ច្រើន ។ ក្នុង​ចំណោម​នោះ គឺ​មានការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើត​វ៉ាក់សាំង​មួយ​ដែល​អាច​ទប់ស្កាត់​ការ​រាតត្បាត​នៃ​វីរុស​នេះ​បាន ។ លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates)…

ការ​ទប់ទល់​នឹង​វីរុស​ដែល​បាន​រាតត្បាត​ស្ទើរតែ​គ្រប់កន្លែង​លើ​ពិភពលោក​តម្រូវ​ឲ្យ​មានការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ផ្នែក​ជា​ច្រើន ។ ក្នុង​ចំណោម​នោះ គឺ​មានការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើត​វ៉ាក់សាំង​មួយ​ដែល​អាច​ទប់ស្កាត់​ការ​រាតត្បាត​នៃ​វីរុស​នេះ​បាន ។

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) មានបទពិសោធន៍​មួយ​ចំនួន​ដែរ​ក្នុង​ផ្នែក​នេះ​ដោយ​មូលនិធិ​សប្បុរសធម៌​របស់​លោក​ជា​មូលនិធិ​ដែល​ធ្វើការ​លើ​ការ​ស្រាវជ្រាវ និង​ផលិត​វ៉ាក់សាំង​សម្រាប់​ជម្ងឺឆ្លង​ផ្សេង​ៗ ។ក្រៅពី​បទ​ពិសោធន៍​ហើយ លោក​មាន​ធនធាន​ម្យ៉ាងទៀត​ដែល​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ទប់ទល់​នឹង​វីរុស​នេះនោះ គឺ​ការ​បរិច្ចាគ​លុយរាប់​ប៊ី​លាន​ដុល្លារ ។ មក​ដល់​ពេល​នេះ លោក​បាន​បរិច្ចាគ​ជា​ច្រើន​លើ​ឧបករណ៍​ធ្វើតេស្ត​ទៅ​ហើយ ។

ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ថ្ងៃ​សុក្រ​លើ​កម្មវិធី The Daily Show លោក ហ្គេ​ត​ស៍ បាន​ប្រកាស​ថា​មូលនិធិ​របស់​លោក​កំពុង​តែ​ផ្តល់​ថវិកា​លើ​ការ​សាងសង់​រោងចក្រ​ជា​ច្រើន​សម្រាប់​វ៉ាក់សាំង​ចំនួន ៧ ដែល​មាន​សង្ឃឹម​ខ្ពស់​ជាងគេ ប៉ុន្តែ​ចុង​ក្រោយ​មាន​តែ​វ៉ាក់សាំង​មួយ​ទេ​ដែល​នឹង​ត្រូវ​បាន​ជ្រើសរើស​ក្នុង​ចំណោម​នោះ ។ វា​មាន​ន័យ​ថា លោកមា​នភា​គរ​យក​ច្រើន​ណាស់​ក្នុង​ការ​បរាជ័យ ហើយ​ការ​បរាជ័យ​មួយ​ៗ​នឹង​ធ្វើ​ឲ្យ​លោក​ខាតបង់​រាប់​ប៊ី​លាន​ដុល្លារ ។ ប៉ុន្តែ​បើ​យោង​ទៅ​តាម​លោក ហ្គេ​ត​ស៍ បាន​ឲ្យ​ដឹង​ថា លោក​ដឹង​ច្បាស់​ថា​វា​អាច​នឹង​ធ្វើ​ឲ្យ​លោក​ខាតបង់​ច្រើន ប៉ុន្តែ​វា​នឹង​ជួយ​សន្សំ​សំចៃ​ពេលវេលា ។

លោក ហ្គេ​ត​ស៍ ថែម​ទាំង​អះអាង​ថា ប៉ុន្មាន​ប៊ី​លាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​អាច​ទប់ស្កាត់​វិបត្តិ​សេដ្ឋកិច្ច​ដែល​អាច​កាន់តែ​ធ្ងន់ធ្ងរ​ប្រសិនបើ​មានការ​ពន្យា​ពេល​បន្ត​ទៅ​មុខ​ទៀត ។ វា​អាច​ជា​មេរៀន​ដ៏​ល្អ​មួយ​សម្រាប់​មនុស្ស​ដែល​មាន​គោលបំណង​ចង់​ក្លាយជា​អ្នក​មាននៅ​ថ្ងៃ​មុខ ។

ជាក់ស្តែង មាន​វិធី​ជា​ច្រើន​ណាស់​ដែល​អាច​ជួយ​ឲ្យ​អ្នករក​លុយ​បាន តែ​ក្នុង​ករណី​ខ្លះ វា​តម្រូវ​ឲ្យ​អ្នកមាន​ភាព​ក្លាហាន​ក្នុង​ការ​ទទួលយក​ហានិភ័យ​ដែល​ភ្ជាប់​មក​ជាមួយ​ឱកាស​រក​លុយ ។ ប្រាកដ​ណាស់ ជម្រើស​ជា​ច្រើន​នឹង​បរាជ័យ ប៉ុន្តែ​វា​អាច​ជួយ​ឲ្យ​អ្នក​ខិត​កាន់តែ​ជិត​ក្នុង​ការ​សម្រេច​ក្តី​សុបិន​របស់​អ្នក​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ