ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិទៅភ្ជួរស្រែ បែរ​ជា​ប្រទះឃើញ​គំនរគ្រាប់​

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ លោក​វរសេនីយ៍ទោ រិ​ទ្ធិ សូ​ណា អធិការដ្ឋាន​នគរបាល​ស្រុក​ត្បែងមានជ័យ បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២០…

ខេត្តព្រះវិហារ ៖ លោក​វរសេនីយ៍ទោ រិ​ទ្ធិ សូ​ណា អធិការដ្ឋាន​នគរបាល​ស្រុក​ត្បែងមានជ័យ បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២០ កន្លង​ទៅ មាន​ប្រជាពលរដ្ឋ​ម្នាក់​នៅ​ភូមិ​មហាផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ បាន​ទៅ​ភ្ជួរស្រែ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​១៧​គ្រាប់ ។

លោក​អធិការដ្ឋាន​នគរបាល​ស្រុក​បាន​បន្ត​ថា ក្រោយ​ប្រទះ​ឃើញ​ភ្លាម ប្រជាពលរដ្ឋ​ម្នាក់​នោះ​បាន​រាយការណ៍​មក​សមត្ថកិច្ច បន្ទាប់​មក​សមត្ថកិច្ច​នគរបាល​ស្រុក​ត្បែងមានជ័យ បាន​សហការ​ជាមួយ​អង្គការ​កម្ចាត់​មីន​កម្ពុជា ចុះ​ទៅ​ធ្វើការ​ពិនិត្យ​ប្រមូល​យក​ទៅ​ទុក​ត្រៀម​កំទេច​ចោល ។

សូម​បញ្ជាក់​ថា គ្រាប់​មិន​ទាន់​ផ្ទុះ​ដែល​ប្រមូល​បាន​ទាំងអស់​ចំនួន​១៧​គ្រាប់ ក្នុង​នោះ​មាន​ប្រភេទ​គ្រាប់​ផ្លោង​៣៧​មី​ល្លី​ម៉ែត្រ ចំនួន​១៥​គ្រាប់​, ក្បាល​គ្រាប់​៦០​មី​ល្លី​ម៉ែត្រ ចំនួន​១​គ្រាប់ និង​ប្រភេទ​គ្រាប់​បេ​៤០ ចំនួន​១​គ្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ