ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ចិន ព្រមាន! បើ​ធ្វេសប្រហែស​ពេល​ចូល​ឆ្នាំ​ខ្មែរ កូវីដ១៩ នឹង​ឆ្លង​លក្ខណៈ​សហគមន៍

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក Ai Xiang ជា​វេជ្ជបណ្ឌិត​ម្នាក់ ក្នុង​ចំណោម​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន​ទាំង​៧​នាក់ បាន​ផ្តល់​យោបល់​ថា ខែមេសា​នេះ ជា​ខែ​ដែល​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ…

រាជធានី​ភ្នំពេញ ៖ លោក Ai Xiang ជា​វេជ្ជបណ្ឌិត​ម្នាក់ ក្នុង​ចំណោម​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន​ទាំង​៧​នាក់ បាន​ផ្តល់​យោបល់​ថា ខែមេសា​នេះ ជា​ខែ​ដែល​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ហើយ​ជា​ដំណាក់កាល​សំខាន់​បំផុត ដែល​ត្រូវ​ចូលរួម​ទប់ស្កាត់​នឹង​មេរោគ​កូ​វី​ដ​១៩​នេះ ។

ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន ដែល​ដឹកនាំ​ដោយ​លោក Ai Xiang ប្រធាន​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ និង​ជា​អនុប្រធាន​នាយកដ្ឋាន​ការពារ​សុខភាព នៃ​គណៈកម្មាធិការ​សុខាភិបាល និង​សុខភាព​ក្នុង​តំបន់​ស្វយ័ត​ខេត្ត​ក្វា​ង​ស៊ី ប្រទេស​ចិន ។ ដែល​ភាគី​ចិន បញ្ជូន​មក​ប្រទេស​កម្ពុជា ដើម្បី​ចែករំលែក​បទ​ពិសោធ​ល្អ​ៗ​ដល់​កម្ពុជា​ក្នុង​កិច្ច​ប្រឹងប្រែង​ព្យាបាល និង​ទប់ស្កាត់​និង​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​រាលដាល​នៃ​ជំងឺ​COVID-19​នេះ ។

កាលពី​ថ្ងៃ​ទី​០៣ មេ​សា ២០២០ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​សារព័ត៌មាន​ចិន មួយ​រូប​គឺ​កញ្ញា Sarai Zhang ដែល​គេ​ស្គាល​ថា ជា​អ្នកបកប្រែ​ភាសា​នៅ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ផង​នោះ កញ្ញា​បាន​ធ្វើការ​សម្ភាសន៍​លោក​វេជ្ជបណ្ឌិត Ai Xiang ថា សម្រាប់​ប្រជាជន​ខ្មែរ តើ​លោក​មាន​មតិ ឬ​សំណើរ​អ្វីខ្លះ​សម្រាប់​បង្ការ និង​ទប់ទល់​នឹង​មេរោគ​កូ​វី​ដ​១៩​នេះ ?

វេជ្ជបណ្ឌិត Ai Xiang លោក​បាន​ឆ្លើយ​ជាដំបូង​ថា «​ពាក់​ម៉ាស់ ឧស្សាហ៍​លាងដៃ ជៀសវាង​ចេញ​ទៅ​ខាងក្រៅ​» ។

លោក Ai Xiang បន្ត​ទៀត​ថា ទាំង​បី​វី​ធី​នេះ ប្រជាជន​ខ្មែរ​បាន​យល់​ដឹង​ច្បាស់​ហើយ ធ្វើ​តាម​ទៀត​ក៏​ដោយ សម្រាប់​កម្ពុជា ខែមេសា​នេះ គឺ​ដំណាក់កាល​សំខាន់​គន្លឹះ​តែ​ម្តង សម្រាប់​ទប់ទល់​នឹង​មេរោគ​ដ៏​សាហាវ​នេះ ។ ពិសេស​ក្នុង​ខែ​នេះ ប្រទេស​កម្ពុជា​នឹង​អបអរសាទរ​ចូល​ឆ្នាំ​ថ្មី បើ​យើង​ធ្វេសប្រហែស យល់​ឃើញ​ថា អ្នក​ឆ្លង​ក៏​មិនសូវ​ច្រើន​ទេ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​មួយ​ចំនួន ។ ហើយ​ស្ថិត​នៅផ្ទះ​យូរ មាន​អារម្មណ៍​អផ្សុក​ដែរ ចង់​ឆ្លៀតឱកាស​ចូល​ឆ្នាំ​ថ្មី ជួបជុំ​ជាមួយ​មិត្តភក្តិ បងប្អូន ញាតិសន្តាន ក្រុម​គ្រួសារ​នោះ នឹង​មាន​ហានិភ័យ​ធំ​ណាស់​សម្រាប់​ឆ្លង​មេរោគ​ដោយ​មាន​លក្ខណៈ​សហគមន៍ ។

«​ការ​ឆ្លង​មេរោគ​ដោយ​មាន​លក្ខណៈ​សហគមន៍ ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ណាស់ សម្រាប់​ទប់ទល់​នឹង​កូ​វី​ដ​១៩» តាម​លោក Ai Xiang ពន្យល់​ថា ពាក្យ​នេះ​ប្រហាក់ប្រហែល​ន័យ​ថា ក្នុង​តំបន់​មួយ​មេរោគ​នេះ​ឆ្លង​រវាង​មនុស្ស​និង​មនុស្ស មិន​គ្រាន់តែ​ឆ្លង​រវាង​សមាជិក​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណោះ​ទេ គ្រូពេទ្យ​មិន​អាច​ស្វែងរក និង​កំណត់​ច្បាស់​នូវ​ប្រភព​មេរោគ​មកពីណា ។ នោះ​ចំនួន​មនុស្ស​ឆ្លង​នឹង​ផ្ទុះ​ឡើង​យ៉ាង​ឆាប់រហ័ស ។

លោក​វេជ្ជបណ្ឌិត បន្ថែម​ទៀត​ថា កម្ពុជា​ពេល​នេះ គ្រប់គ្រង​បាន​នូវ​សភាពការណ៍ ដោយសារ​យល់​ដឹង​ច្បាស់​ប្រភព​មេរោគ​មកពីណា ភាគច្រើន​គឺ​មក​ពី​ខាងក្រៅ ដូច​ជា​ជនជាតិ​បរទេស​នាំ​ចូល​… ខ្មែរ​ទៅ​ចូលរួម​កម្មវិធី​នៅ​ម៉ា​ឡេ​ស៊ី​… លោក​អត់​ចង់​ឃើញ​ថា កម្ពុជា​ឈាន​ចូល​សភាពការណ៍​ឆ្លង​មេរោគ​កូ​វី​ដ​១៩ មាន​លក្ខណៈ​សហគមន៍​ទេ ។ បើ​មានការ​ឆ្លង​មេរោគ​ជា​លក្ខណៈ​សហគមន៍​នោះ ចំនួន​មនុស្ស​ឆ្លង​នឹង​ផ្ទុះ​យ៉ាង​លឿន ហេតុ​ដូច្នេះ​សង្ឃឹមថា ប្រជាជន​ខ្មែរ​គ្រប់​គ្នា គួរតែ​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ជាងគេ​ចំពោះ​ប្រការ​នេះ ។

សូម​យក​ប្រទេស​ចិន ជា​ឧទាហរណ៍ ពេល​មេរោគ​កូ​វី​ដ​១៩ ផ្ទុះ​ឡើង គឺ​ចំ​នឹង​បុណ្យចូលឆ្នាំ​ចិន ។ ប្រទេស​ចិន​មាន​ប្រជាជន​ចំនួន​ជាង​១​ពាន់​៤​រយ​លាន​នាក់ តែ​រដ្ឋាភិបាល​ចិន ប្រកាស​បិទ​ទីក្រុង​ទាំងអស់ កុំ​ចេញ​មក បើ​មិន​មានការ​ចាំបាច់ ។ ប្រជាជន​ចិន​ទ្រាំ រហូត​ដល់​បច្ចុប្បន្ន​នេះ ជាង​ពីរ​ខែ​ផុត​ទៅ​ហើយ ប្រទេស​ចិន​ឥឡូវ បាន​ទទួល​ជោគជ័យ ជា​ជំហាន​ដំបូង គឺ​អត់​មាន​អ្នក​ឆ្លង​ថ្មី (​មាន​អ្នក​ឆ្លង​ថ្មី សុទ្ធតែ​អ្នក​ត្រឡប់​មក​ពី​ក្រៅប្រទេស​) ។

វេជ្ជបណ្ឌិត​ជំនាញ​និង​មានបទពិសោធន៍​មក​ពី​ក្រុង​វ៉ូ​ហាន លោក​បាន​បញ្ជាក់​ថា ចំនួន​ប្រជាជន​ខ្មែរ​តិច​ជាង​ចិន​ខ្លាំង​ណាស់ សង្ឃឹមថា ប្រជាជន​ខ្មែរ ក៏​អាច​ទ្រាំ នៅផ្ទះ ក្នុង​បុណ្យចូលឆ្នាំ​ថ្មី​នេះ ។ យើង​នៅផ្ទះ​អត់​ជួបជុំ​គ្នា​តែ​លើក​នេះ ការពារ​អាយុជីវិត​យើង ចាំ​ផុត​ពី​គ្រា​ពិបាក​នេះ យើង​ពិតជា​នឹង​មានឱកាស​ច្រើន សប្បាយ​រីករាយ ។ យើង​អត់​ជួបជុំ​គ្នា​ក្នុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ដើម្បី​ការពារ​ខ្លួន​ផង ការពារ​ក្រុម​គ្រួសារ​ផង ការពា​អ្នក​ផ្សេង​ផង រហូត​ដល់​ការពារ​ប្រជាជន​ខ្មែរ​ទាំងអស់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ