កម្ពុជា​ប្រកាស​ទទួល​ធ្វើ​សមយុទ្ធ​ជាមួយ​បណ្ដា​ប្រទេស​នានា​តែ​ប្រទេស​នោះ​អ្នក​ចេញ​ថវិកា


រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​ប្រកាស​ទទួល​ធ្វើ សមយុទ្ធ​ជាមួយ​បណ្ដា​ប្រទេស​នានា​ទាំងអស់ តែ​ប្រទេស​ចង់​ធ្វើ​សមយុទ្ធ ប្រទេស​នោះ​អ្នក ចេញ​ថវិកា និង​ជ្រើសរើស​យក​ប្រធានបទ​ដែល​មាន​អត្ថប្រយោជន៍​សម្រាប់​កម្ពុជា​ផង​ដែរ ។

ការ​បញ្ជាក់​របស់​សម្ដេច​តេ​ជោ លើក​ឡើង​បែប​នេះ​មាន​ពួក​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​មួយ​ចំនួន​ថា កម្ពុជា​សមយុទ្ធ​ជាមួយ​ចិន​នា​ពេល​ថ្មី​ៗ​នេះ ស្រប​ពេល​ជំងឺ​កូ​វី​ដ​-១៩ កំពុង​រីក​រាលដាល​ពេញ​សកលលោក និង​កម្ពុជា​ដោយ​មិន​ខ្លាច​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ មក​កង ទ័ពរ​ខ្មែរ ។ ដើម្បី​ដឹង​ច្បាស់​នោះ ក្នុង​សន្និសីទ​សារព័ត៌មាន​ពាក់ព័ន្ធ​បច្ចុប្បន្នភាព​នៃ​ជំងឺ​កូ​វី​ដ​១៩ នា​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​វិមាន​សន្ដិភាព សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា ការ​ធ្វើ​សមយុទ្ធ​រវាង​កម្ពុជា​-​ចិន បាន​បញ្ចប់​ដោយ​រលូន នា​ពេល​ថ្មី​ៗ​នេះ កងទ័ព​រទាំង​ប្រទេស​ទាំង​ពីរ បាន​តេស្ដ​រក​មេរោគ​កូ​វី​ដ​-១៩ ជា​រៀងរាល់ថ្ងៃ ហើយ​ជាទី​ចុង​បំផុត​គ្មាន​កងទ័ពរ​កម្ពុជា​-​ចិន ណាមួយ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ទេ ។

ជាមួយ​គ្នា​នោះ សម្ដេច​ចោទសួរ​ថា តើ​នៅ​លើ​នាវា​របស់​អា​មេ​រិ​ក ដែល​ចូល​ចត​នៅ​វៀតណាម ឆ្លង​ប៉ុន្មាន​ហើយ ? សម្ដេច​បញ្ជាក់​ថា ក្រោយ​ពី​បញ្ចប់​សម យុទ្ធនា​ពេល​ថ្មី​ៗ​នេះ ដោយ​រលូន​នោះ កម្ពុជា​-​ចិន ក៏ ត្រូវ​បាន​ពង្រឹង​មួយ​បន្ថែម​ទៀត ហើយ​កម្ពុជា​សង្ឃឹមថា ចិន​នឹង​បន្ដ​ផ្ដល​ជំនួយ មក​កម្ពុជា ជា​បន្ដបន្ទាប់​ទៀត ។ សម្តេច​បាន​គូស​បញ្ជា​ល់​ថា ៖ « គេ​បាន​វាយប្រហារ​កម្ពុជា​ពិភពលោក​កំពុង​មានការ​ច្របូក​ច្រ​បូល ធ្វើ​សមយុទ្ធ​នាគ​មាស​នៅ​តែ​បន្ដ ក៏​គេ​ជេរ​កម្ពុជា ។ ប៉ុន្ដែ​កម្ពុជា​មិន​ទាន់​ដល់​កម្រិត​នៃ​ដាក់​ប្រទេស​ក្នុង​គ្រាស​អាសន្ន​ទេ បានជា​កម្ពុជា​នៅ​ជំនះ​ធ្វើ ។

ឥឡូវ​មាន​ប្រទេស​ណា​ទៀត​ចង់​ធ្វើ​សមយុទ្ធ ខ្ញុំ​ទទួល​អា​មេ​រិ​ក​ក៏​ដោយ បារាំង​ក៏​ដោយ អូស្ដ្រាលី ក៏​ដោយ​មកពីណា​ក៏​ដោយ ខ្ញុំ​ទទួល​នៅ​ធ្វើ​សមយុទ្ធ​បាន សូម​អញ្ជើញ​មក​» ។

ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​លើក​ឡើង​ថា ស្ថិត​ក្នុង​បរិបទ​កូ​វី​ដ​-១៩ កើន​មាន​ឡើង គេ​បាន​ទាញ​កម្ពុជា ចូល​ក្នុងភូមិ​សាស្ដ្រ​ន យោ​បាយ ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម ។ ប៉ុន្តែ​សម្ដេច​ថា កម្ពុជា​គ្មាន​យក​អ្នក​ប្រទេស​ណាមួយ​យក ធ្វើ​ជាស​ត្រូវ​ឡើយ ។ ផ្ទុយ​ទៅ​វិញ​សម្តេច​បាន​អះអាង​ថា បណ្តា​ប្រទេស​នានា​លើ​សកលលោក​ចង់​ធ្វើ​សមយុទ្ធ​ជាមួយ​កម្ពុជា តែ​ត្រូវ​ចេញ​ថវិកា​ដោយ​ខ្លួនឯង ហើយ​សមយុទ្ធ​នេះ ត្រូវ​ជ្រើសរើស​យក​ប្រធានបទ ដែល​មាន​អត្ថប្រយោជន៍​សម្រាប់​កម្ពុជា មាន​ដូច​ជា សមយុទ្ធ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម និង​សមយុទ្ធ​សង្គ្រោះ​គ្រោះ​មហន្តរាយ ជាដើម ។

សម្តេច​សង្ង​ន់ ថា «​រឿង​សមយុទ្ធ​នេះ បញ្ហា​វា​ចាប់ផ្ដើម​ពេលវេលា​ពេល​នោះ​ពេលវេលា​នៃ​ការ បោះ​ឆ្នោត​ដែល​គេ​សុំ​ផ្អាក​ជា​បណ្ដុះ​អាសន្ន តែ​ក្រោយមក​គេ​យក​ធ្វើ​ហេតុ​ផង ឥឡូវ​សូម អញ្ជើញ​មក​ចង់​ធ្វើ​សមយុទ្ធ​អី? ឲ្យ​អា​មេ​រិ​ក​លើក​សំណើរ​មក ពេល​មុន​គ្រាន់តែ​ជា​ពេលវេលា ជិត​បោះ​ឆ្នោត សមយុទ្ធ​មួយ​ណា​ក៏​មិន​ធ្វើ​ដែល តែ​ក្រោយមក​ទៅ​ជាមួយ​ផ្សេង​ទៅ​វិញ ។ ឥឡូវ​មក​ធ្វើ​មក​ខ្ញុំ​ស្វាគមន៍​ត្រៀម​ធ្វើ​សមយុទ្ធ​ជាមួយ​គ្រប់​ប្រទេស​ទាំងអស់​ដែល​ចង់​ធ្វើ ប៉ុន្ដែ​ចេញ​លុយ​ខ្លួនឯង​» ។

ក្នុង​ឱកាស​នោះ​ដែរ សម្ដេច​ផ្ដាំផ្ញើ​ថា ឈប់​ផ្សាយ​ថា កម្ពុជា​ទាត់​ចោល​ជំនួយ​អា​មេ​រិ​កលើ​បញ្ហា​វិស័យ​យោធា ឬ​ក៏​ឈប់​សហប្រតិបត្តិការ​សមយុទ្ធ​កុំ​និយាយ​បន្ដ​ទៀត ។ សម្ដេច​ថា កម្ពុជា​ត្រៀម​ជា​និច្ច​សម្រាប់​សហការ​ជាមួយ​បណ្ដា​ប្រទេស​នានា ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ