ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិបSpurs បញ្ជាក់​​ថា កីឡាករ​Son នឹង​ត្រូវ​បំពេញ​កាតព្វកិច្ច​យោធា​នា​ចុង​ខែ​នេះ

4 ឆ្នាំ មុន

កីឡាករ Son Heung-min នឹង​ត្រូវ​បំពេញ​កាតព្វកិច្ច​យោធា​រយៈពេល៤​ស​ប្តា​ហ៍​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កំណើត​នា​ចុង​ខែមេសា នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur ។ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​មានច្បាប់​មួយ ដែល​តម្រូវ​ឱ្យ​បុរស​ជនជាតិ​កូរ៉េ​ទាំងអស់​ត្រូវ​តែ​បំពេញ​កាតព្វកិច្ច​យោធា​នៅ​អាយុ២៨​ឆ្នាំ​។ កីឡាករ…

កីឡាករ Son Heung-min នឹង​ត្រូវ​បំពេញ​កាតព្វកិច្ច​យោធា​រយៈពេល៤​ស​ប្តា​ហ៍​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កំណើត​នា​ចុង​ខែមេសា នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur ។
ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​មានច្បាប់​មួយ ដែល​តម្រូវ​ឱ្យ​បុរស​ជនជាតិ​កូរ៉េ​ទាំងអស់​ត្រូវ​តែ​បំពេញ​កាតព្វកិច្ច​យោធា​នៅ​អាយុ២៨​ឆ្នាំ​។

កីឡាករ Son ដែល​បច្ចុប្បន្ន​មាន​វ័យ​២៨​ឆ្នាំ​កាលពី​ខែកក្កដា ត្រូវ​បាន​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​កាលពី​ខែ​មុន ដើម្បី​បន្ត​ពន្យា​បាលរ​បួស​ដៃ​របស់​គេ​ដែល​បាន​បាក់​។

ក្លិប​បាល់ទាត់ Tottenham Hotspur បាន​បញ្ជាក់​ថា ខ្សែប្រយុទ្ធ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កូរ៉េ​ខាងត្បូង​រូប​នេះ នឹង​វិល​ត្រឡប់​មក​កាន់​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស​វិញ បន្ទាប់​ពី​ការ​បញ្ចប់​កាតព្វកិច្ច​យោធា​របស់​គេ​នៅ​ក្នុង​ខែឧសភា​។

ក្នុង​នោះ Son ក៏​ចាំបាច់​ត្រូវ​នៅ​ដាច់​ដោយឡែក​ពី​គេ​សម្រាប់​រយៈពេល ២​ស​ប្តា​ហ៍ ដើម្បី​ការពារ​ប្រឆាំង​នឹង​ចម្លង​នៃ​វីរុស COVID-19 ក្រោយ​ហោះហើរ​ពី​អង់គ្លេស​មក​កាន់​កូរ៉េ​ខាងត្បូង ។

សូម​រលឹក​ជូន​ថា រូបគេ​ទទួល​បានការ​លើកលែង​ពី​កាតព្វកិច្ច​យោធា​រយៈពេល​២១​ខែ បន្ទាប់​ពី​បាន​ជួយ​ប្រទេស​កូរ៉េ​ខាងត្បូង​ឈ្នះ​ការ​ប្រកួត​កីឡា​អាស៊ី​ឆ្នាំ​២០១៨ ប៉ុន្តែ​នៅ​តែ​ត្រូវ​បំពេញ​កាតព្វកិច្ច​នេះ​នៅ​រយៈពេល​៤​ស​ប្តា​ហ៍ ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ