ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋខ្មែរ3នាក់ នៅសាធារណរដ្ឋកូរ៉េធ្វើតេស្តវីរុសកូវីដ១៩យ៉ាងណាហើយ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថានភាព​របស់​ពលរដ្ឋ​ខ្មែរ 3​នាក់ ដែល​បាន​ឆ្លង​វីរុស Covid 19 នៅ​សាធារណរដ្ឋ​កូរ៉េ ក្រោយ​ពី​បាន​ធ្វើតេស្ត​ជា​លើក​ទី​2 ដែល​គម្រប់…

រាជធានី​ភ្នំពេញ ៖ ស្ថានភាព​របស់​ពលរដ្ឋ​ខ្មែរ 3​នាក់ ដែល​បាន​ឆ្លង​វីរុស Covid 19 នៅ​សាធារណរដ្ឋ​កូរ៉េ ក្រោយ​ពី​បាន​ធ្វើតេស្ត​ជា​លើក​ទី​2 ដែល​គម្រប់ 14​ថ្ងៃ នៃ​ការ​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ និង​ព្យាបាល​ពី​សំណាក់​គ្រូពេទ្យ ប្អូនស្រី និង​ម្ដាយ​របស់​គាត់ ត្រូវ​បាន​ចេញ​ជា​លទ្ធផល​អវិជ្ជមាន​ហើយ ប៉ុន្តែ​គេ​តម្រូវ​ឲ្យ​នៅ​ធ្វើតេស្ត 2​ដង​បន្ថែម​ទៀត ជា​ការ​ផ្ទៀងផ្ទាត់​ចុង​ក្រោយ ។ នេះ​បើ​យោង​តាម​ហ្វេ​ស ប៊ុ​ក លោក​ឡុ​ង ឌី​ម៉​ង់ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​កូរ៉េ​ខាងត្បូង ចេញផ្សាយ​ថ្ងៃ​ទី​៧ ខែមេសា​នេះ ។

រីឯ​ទារក​របស់​គាត់​ដែល​មាន​អាយុ 3 ខែ ឃើញ​ថា​នៅ​មាន​វិជ្ជមាន covid19 សេសសល់​នៅឡើយ ។ អាស្រ័យ​ហេតុនេះ បើសិនជា​ការ​ធ្វើតេស្ត​លើក​ចុង​ក្រោយ សម្រាប់​ម្ដាយ ប្អូនស្រី​នៅ​តែ​អវិជ្ជមាន​នោះ​គាត់​នឹង​អាច​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ផ្ទះ​មុន ប៉ុន្តែ​ប្អូនស្រី​ត្រូវ​នៅ​បន្ត​ទៀត​ជាមួយនឹង​ទារក​របស់​គាត់​រហូត​ដល់​ជា​សះស្បើយ​ជា​ស្ថាពរ ។

ដោយឡែក​ស្វាមី​របស់​គាត់​ដែល​ជនជាតិ​កូរ៉េ បានជា​សះស្បើយ​ហើយ និង​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ