ប្រទេសអេស្ប៉ាញ ៖ ក្រសួងសុខាភិបាលអេស្ប៉ាញប្រកាសថា ជាមួយអ្នកស្លាប់ថ្មី៦៣៧នាក់ ទាក់ទិននឹងវីរុសCOVID-19 រយៈពេល២៤ម៉ោងចុងក្រោយនេះចំនួនអ្នកស្លាប់បន្តចុះថយ មកដល់ថ្ងៃទី៦ មេសា នៅអេស្ប៉ាញ សម្រាប់៤ថ្ងៃជាប់គ្នា ។
ទោះបីយ៉ាងណា តុល្យការនៃអ្នកស្លាប់ ដែលមានការចុះថយខ្លះចាប់តាំងពីឡើងដល់កម្រិតកំពូល ដល់៩៥០នាក់ កត់សម្គាល់ឃើញកាលពីថៃ្ងទី២ មេសា អេស្ប៉ាញនៅជំរឿនឃើញអ្នកស្លាប់់៩៣២នាក់ កាលពីថ្ងៃទី៣ មេសា និងថយមកនៅត្រឹម ៨០៩នាក់នាថ្ងៃទី៤មេសា និង៦៧៤នាក់ នាថ្ងៃទី៥មេសា ។ ទន្ទឹមនឹងនេះ ប្រទេសនោះមានអ្នកឆ្លងថ្មី៤.២៧៣នាក់ រយៈពេល២៤ម៉ោងចុងក្រោយនេះ នាំឲ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេស ឡើងដល់១៣៥.០៣២នាក់។
លោកស្រី MARIA JOSE SIERRA នាយិការងនៃមជ្ឈមណ្ឌលសម្របសម្រួលការប្រកាសអាសន្នសុខាភិបាល នៃក្រសួងសុខាភិបាលអេស្ប៉ាញថ្លែងថា យើងសង្កេតឃើញអត្រាកំណើននៃការឆ្លងមានការចុះថយ ស្ទើរក្នុងគ្រប់តំបន់របស់ប្រទេស ។
អីុតាលីមានអ្នកស្លាប់ថ្មី៦៣៦នាក់
យោងតាមតួលេខរបស់ផ្នែកការពារសីុវិលអីុតាលីថា ប្រទេសនោះនាថ្ងៃទី៦មេសាកត់សម្គាល់ឃើញអ្នកស្លាប់ថ្មីដោយសារវីរុស៦៣៦នាក់ តែចំនួនអ្នកឆ្លងថ្មីមានការចុះថយយ៉ាងច្បាស់។ កាលពីថ្ងៃទី៥មេសាប្រទេសនេះប្រកាសពីអ្នកស្លាប់ថែម៥២៥នាក់។
សរុបចាប់តាំងពីកើតមានការឆ្លងក្នុងប្រទេសនេះ ពីថ្ងៃទី២១ កុម្ភៈ មក អីុតាលីជំរឿនឃើញអ្នកស្លាប់ដោយសារវីរុសដល់ទៅ១៦.៥២៣នាក់ ជាតុល្យការផ្លូវការធ្ងន់បំផុតលើពិភពលោក ។ រយៈពេល២៤ម៉ោងចុងក្រោយនេះ ចំនួនអ្នកឆ្លងវីរុស នៅអីុតាលីមាន៣.៥៩៩នាក់ ឡើងដល់សរុប១៣២.៥៤៧នាក់៕
ចែករំលែកព័តមាននេះ