ភាពសោកសៅ​បំផុត​នៅ​អា​មេ​រិ​ក ​បាន​ចាប់​ផ្ដើមហើយ


សហរដ្ឋអាមេរិក៖ យោង​តាម​សាកលវិទ្យាល័យ​ច​ន​ហុប​គី​ន​ថា ចំនួន​អ្នក​ឆ្លង​វីរុស​COVID-19 ​នៅ​សហ​រដ្ឋអាមេរិកបាន​កើន​លើស​ពី​៣៥០.០០០​នាក់​ហើយ​ គិត​មក​ដល់​ថ្ងៃ​ទី​៦​ មេ​សា វេលា​ម៉ោង​១៥​និង​៣០
​នាទី​ម៉ោង​ក្នុងស្រុក​ ។ សាកលវិទ្យាល័យ​នេះ​ ដែល​អា​អាជ្ញាធរ​អា​មេ​រិ​កអនុញ្ញាត​ឲ្យ​ចេញ​តុល្យការ​ប្រចាំ​ថ្ងៃ​ថា ចំនួន​អ្នក​ឆ្លង​វីរុស​នៅ​សហរដ្ឋអាមេរិក​បាន​ឡើង​ដល់​៣៥២.៥៤៦​នាក់​ជាមួយ​អ្នក​ស្លាប់ ឡើង​ដល់​១០.៣៨៩​នាក់​។

រដ្ឋ​ញូ​វ​យ៉​ករង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ ដោយសារ​វីរុស ជាមួយ​អ្នក​ឆ្លង​១៣០.៦៨៩​នាក់ និង​អ្នក​ស្លាប់​៤.៧៥៨​នាក់​។ ក្នុង​ចំណោមរ​ដ្ឋេ​ឯទៀត​ៗ​ដែល​មាន​អ្នក​ឆ្លង​លើស​ពី​១០.០០០​នាក់​មាន​ដូច​ជា​រដ្ឋ​ញូ​វ​ចឺ​សី​ុ មី​ជី​ហ្គេ​ន កាលី​ហ្វ័​រ​នី​ញ៉ា ល្វី​ហ្សា​ណា ផ្ល​រី​ដា ម៉ា​សាជូ​សេត ផេ​ន​សី​ុ​ល​វេ​នៀ​និង​អី​ុ​ល​លី​ណ​យ​។ កម្រិត​ពិភព​លោក​ក្នុង​ចំណោម​ប្រទេស​និង​ដែនដី​ជាង​១៨០ កត់សម្គាល់​ឃើញ​អ្នក​ឆ្លង​វីរុស​សរុប​១.៣២៤.៩០៧​នាក់ និង​អ្នក​ស្លាប់​សរុប​៧៣.៧០៣​នាក់ ចំណែក​មនុស្ស​ជាង​២៧៥.០០០​នាក់​បានជា​សះស្បើយ​។

វិបត្តិ​សុខាភិបាល​បណ្ដាល​មក​ពី​វីរុស​COVID-19 នា​ថ្ងៃ​ទី​៦​មេ​សា​បើ​តាម​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​កថា បាន​ឈាន​ចូល​ស​ប្ដា​ហ៍​ដ៏​សោកសៅ​បំផុត ដែល​នាំ​ឲ្យ​គេ​នឹកឃើញ​ដល់ អនុស្សាវរីយ៍​នៅ​PEARL HAR​BOR​និង​ការ​វាយប្រហារ​ភេរវកម្ម ថៃ្ង​ទី​១១​កញ្ញា​២០០១​។លោក​ANDREW CUOMO​អភិបាល​រដ្ឋ​ញូ​វ​យ៉​ក ចំណុចកណ្ដាល​នៃ​ការ​ឆ្លង​នៅ​អា​មេ​រិ​ក បាន​សម្រេច​ពន្យារពេល​កា​រប​ង្ឋាំ​ង​មនុស្ស​រហូត​ដល់​ថ្ងៃ​ទី​២៩​មេ​សា ដោយ​លោក​អះអាង​ថា​នៅ​មិន​ទាន់​ដល់​ពេល​បន្ធូរ​ដៃ​បាន​នៅឡើយ​។

ដោយសារ​តែ​ចំនួន​មនុស្ស​ស្លាប់​កើន​ច្រើន​ពេក​សមាជិក​សភា​ម្នាក់​នៃ​ក្រុង​ញូ​វ​យ៉​ក​គូសបញ្ជាក់​នា​ថ្ងៃ​ទី​៦​មេ​សា​ថា ក្រុង​ញូ​វ​យ៉​ក​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ អាច​ត្រូវការ​បញ្ចុះ​បណ្ដោះអាសន្ន​បណ្ដា​អ្នក​ស្លាប់​ដោយ​សារ​ការ​ឆ្លង​វីរុស ក្នុង​ឧទ្យាន​ក្រុង​សិន​ព្រោះ​ក្នុង​បណ្ដា​កន្លែង​តម្កល់សព​ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការ​ទទួល​សព ​។

តាម​TWITTER​សមាជិក​សភា​រូប​នេះ​លោក​MARK LEVINE​គូសបញ្ជាក់​ថា ខណៈ​ចំនួន​អ្នក​ស្លាប់ ក្នុង​ទីក្រុង​សេដ្ឋកិច្ច​នោះ​បាន​កើន​ច្រើន​បំផុត ចាប់តាំងពី​១០​ថ្ងៃ​មក​ហើយ ជាមួយ​អ្នក​ស្លាប់​២.៤៧៥​នាក់​គិត​មក​ដល់​ព្រឹក​ថៃ្ង​ទី​៦​មេ​សា ក្រុង​ញូ​វ​យ៉​ក​ក្នុង​ពេល​ដ៏​ឆាប់ នឹង​អនុវត្ត​ការ​បញ្ចុះសព​អ្នក​ស្លាប់​បណ្ដោះអាសន្ន​ក្នុង​ឧទ្យាន​ក្រុង ​។

បណ្ដា​រណ្ដៅ​នឹង​ជីក​ជា​ជួរ សម្រាប់​បញ្ចុះ​មឈូស​សព​ក្នុង​មួយ​ជួរ​ៗ ១០​មឈូស​។ អភិបាលក្រុង​ញូ​វ​យ៉​ក​លោក​BILL DE BLASIO មុន​នេះ​បន្តិច​ក៏​បាន​លើក​ឡើង​ដែរ ពី​ការ​បញ្ចុះសព​បណ្ដោះអាសន្ន​រហូត​ដល់​ពេល​បញ្ចប់វិបត្តិ​។ លោក​MARK LEVINE​គូសបញ្ជាក់​ទៀត​ថា ចំនួន​អ្នក​ស្លាប់​មិន​ត្រឹម​មានការ​កើន​ឡើង​ក្នុង​បណ្ដា​មន្ទីរពេទ្យ​ប៉ុ​ណ្នោះ​ទេ តែ​នៅ​តាម​ផ្ទះ​ក៏​មាន​អ្នក​ស្លាប់​ក្នុង​១​ថ្ងៃ​ៗ​ពី​២០​ទៅ​២៥​នាក់​ដែរ​៕

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ