ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​បូមទឹក​ដាក់​ដំណាំ​ជាប់​ព្រំ​ដី​គ្នា ម្ខាង​តុលាការ​ឃុំខ្លួន ម្ខាង​ទៀត​ដេកពេទ្យ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ​កាលពី​​ល្ងាច​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២០ លោក វ៉ា​ន់ សុ​បញ្ញា ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកា​​ឃុំខ្លួន​បុរស​ម្នាក់​​បានវាយ​ទៅ​លើ​ស្ត្រី​ម្នាក់ទៀត​…

ខេត្ត​កណ្តាល ​៖ ​កាលពី​​ល្ងាច​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២០ លោក វ៉ា​ន់ សុ​បញ្ញា ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកា​​ឃុំខ្លួន​បុរស​ម្នាក់​​បានវាយ​ទៅ​លើ​ស្ត្រី​ម្នាក់ទៀត​ ដោយសារ​ជម្លោះ​រឿង​បូមទឹក​ដាក់​ដំណាំ​លើ​ដី​ជាប់​ព្រំ​គ្នា ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​ហិង្សា​ដោយ​ចេតនា​តាម​មាត្រា​២១៧ នៃ​ក្រមព្រហ្មទណ្ឌ​ ដែល​​បាន​ប្រព្រឹត្ត​នៅ​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​វេលាម៉ោង​៣​រសៀល​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២០ ។

ជន​រង​គ្រោះ​ឈ្មោះ សម្បត្តិ ល​ក្ខ័ ភេទ​ស្រី អាយុ៤៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​រាំង​ដេក​២ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ចំណែក​ជន​ត្រូវ​ចោទ​ឈ្មោះ សន សុង ភេទ​ប្រុស អាយុ៤២​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​រាំង​ដេក​២ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

​តាម​ប្រភពពី​នគរបាល​ស្រុក​កៀនស្វាយ​បានអោយ​ដឹង​ថា​ ជន​រង​គ្រោះ​បាន​ទៅ​ធ្វើ​ស្មៅ​សំអាត​ដី​របស់ខ្លួន​នៅ​លើ​កោះ​ក្រោយ​ផ្ទះ ស្រប​ពេល​នោះ​ជន​សង្ស័យ​កំពុង​បូមទឹក​ស្រោច​ដំណាំ​លើ​ដី​ជាប់​ព្រំ​ជាមួយ​ជន​រង​គ្រោះ ហើយ​ទឹកបាន​ហូរ​មក​លើ​ដី​ជន​រង​គ្រោះ ឃើញ​ដូចនេះ ជន​រង​គ្រោះ​បាន​លើក​ទុយោ​ទឹក​របស់​ជន​ស​ង្ស័យ​នោះ​ចេញ ។

តាមប្រភពដដែលបានបន្ត​ថា ភ្លាមៗ​នោះ​ជនសង្ស័យ​ខឹង​បាន​ជេ​រប្រមាថ​ទៅ​លើ​ជន​រង​គ្រោះ ព្រមទាំង​ស្ទុះ​ទៅ​ទះកំផ្លៀង​ជន​រង​គ្រោះ​មួយ​ដៃចំ​ថ្ពាល់​ខាងស្តាំ​ បណ្តាល​ឲ្យ​វិលមុខ​ដួល​ទៅ​លើ​ដី​មុត​ឈើស្រួច​ចំ​ប្រអប់ជើង​ខាងស្ដាំ​ចេញ​ឈាម ហើយ​ជ្រុះ​ក្រវិល​មួយ​ចំហៀង​ទៀតផង ។

​ក្រោយពេលកើតហេតុ ​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​គគីរ​ធំ ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្ដឹង​ភ្លាម កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ នាំ​ជនសង្ស័យ​មក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ និង​បន្ត​នីតិវិធី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ