ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​ការ​គ្រប់គ្រង​ប្រទេស​​ស្ថិត​ក្នុង​ភាព​អាសន្ន​នឹង​ចេញ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ សម្តេច​តេ​ជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​សេចក្តីព្រាងច្បាប់ស្តី​ពី​ការ​គ្រង់​គ្រង​ប្រទេស​ជាតិ​ ស្ថិត​ក្នុង​ភាព​អាសន្ន​អាច​នឹង​ត្រូវ​ព្រឹទ្ធសភា​អនុ​ម័​ត​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​ ។ ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ​៖​ សម្តេច​តេ​ជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​សេចក្តីព្រាងច្បាប់ស្តី​ពី​ការ​គ្រង់​គ្រង​ប្រទេស​ជាតិ​ ស្ថិត​ក្នុង​ភាព​អាសន្ន​អាច​នឹង​ត្រូវ​ព្រឹទ្ធសភា​អនុ​ម័​ត​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​ ។ ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ខណៈ​ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បា​នប​ញ្ជូន​សេចក្តីព្រាងច្បាប់​នេះ​ ទៅ​កាន់​គណៈកម្មការ​ជំនាញ​ដើម្បី​ពិនិត្យ ​និង​សិក្សា​នា​ព្រឹក​ថ្ងៃ​ដដែល​នេះ ​។ សម្តេច​តេ​ជោ​ ហ៊ុន សែន​ បាន​ថ្លែង​ក្នុង​ស​ន្និ​សីទ​សារព័ត៌​មាន នៅ​ថ្ងៃ​ទី​៧​​ មេសា​ ​យ៉ាង​ដូច្នេះ​ថា​ «​ព្រឹក​ថ្ងៃ​ទី​៧​ មេ​សា ​នេះ ​គណៈ​អចិន្ត្រៃយ​រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ ហើយ​ក៏​មានការ​ជូនដំណឹង​សភា​ថា ​នៅ​ថ្ងៃ​ទី​១០​ មេ​សា សភា​នឹង​បើក​សម័យប្រជុំ ពេល​អង្គ​ដើម្បី​អនុម័ត​ច្បាប់​នេះ»​។

សម្តេច​បន្ត​ថា​ ទោះបីជា​សភា​ឆ្លង​ច្បាប់​នេះ ​ស្តី​ពី​ក៏​អាច​ចំណាយ​ពេលវេលា​ប្រហែល​ជាមួយ​ស​ប្តា​ហ៍​ទៀត ដែល​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ហើយ នឹង​ឆ្លងកាត់​ដៃ​ព្រឹទ្ធសភា ហើយ​មិន​អាច​ដឹងថា​ ព្រឹទ្ធសភា​ប្រជុំ​វិ​សាមញ្ញ​ ឬ​ទោះបីជា​យើង​បាន​ស្នើ​សុំ​ព្រឹទ្ធសភា​រួច​ហើយ ប៉ុន្តែ​ដោយសារ​សុវត្ថិភាព​មិនដឹង​ថា ​ព្រឹទ្ធសភា​អាច​ប្រជុំ​មុន​ចូល​ឆ្នាំ​បាន​ឬ​អត់? ប៉ុន្តែ​បើ​ប្រជុំ​បានក៏​ច្បាប់​នេះ ​ត្រូវ​ក្រុមប្រឹក្សាធម្មនុញ្ញ​បើក​កិច្ចប្រជុំ​ពី​ធម្មនុញ្ញភាព​។

សម្តេច​បញ្ជាក់​៖ «​ថ្ងៃនេះ​ទី​៧ ហើយ​ថ្ងៃ​សុក្រ​ទី​១០ ​មេ​សា រដ្ឋសភា​នឹង​អនុម័ត ហើយ​ដល់​ព្រឹទ្ធសភា​ដល់​ថ្ងៃ​ទី​១៣,១៤,១៥ ហើយអី​ញ្ចឹ​ង​ទេ​ច្បាប់​អាច​នឹង​ចូល​ជា​ធរមាន នៅ​ថ្ងៃក្រោយ​ចូល​ឆ្នាំ​ខ្មែរ​។ ចូល​ឆ្នាំ​នៅ​តែ​ចូល គ្រាន់តែ​ចូល តែ​ឲ្យ​ទទួល​ទេវត្តា តែ​មិន​ឲ្យ​ឈប់​សម្រាក​ទេ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ក្រោយ​ចូល​ឆ្នាំ​»​។
លោក​ឡេ​ង ប៉េង​ឡុ​ង​អ្នកនាំពាក្យ​រដ្ឋសភា​បាន​ឲ្យ​ដឹង​ថា​សេ ច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ត្រូវ​បាន​ប្រគល់​ជូន​គ ណៈ​កម្ម​ការ​ជំនាញ​ពិនិត្យ និង​សិក្សា​។

លោក​បន្ត​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា នា​ព្រឹក​ទី​៧ ខែ​មេសា ឆ្នាំ​២០២០​ ដោយអង្គប្រជុំ​គណៈ កម្ម​កា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​ធ្វើការ​ពិភាក្សា និង​អនុម័ត​តាម​របៀប​វារៈ ដោយ​មា ន​លទ្ធផល​អនុម័ត​ទទួលស្គាល់ លោក​ជំទាវ នូ សុវណ្ណ​នី ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ ជំនួស លោក ជា វ៉ា​ន់​ដេ​ត ដែល​បាន​សុំ​លាលែង​។ ការ​ប្រកាស​សុពលភាព នៃ​អាណត្តិ​របស់ លោក​ជំទាវ នូ សុវណ្ណ​នី ជា​សមាជិកា​រដ្ឋសភា​នីតិកាល​ទី​៦ នឹង​ធ្វើ​ឡើង​នៅ ក្នុង​សម័យប្រជុំ​រដ្ឋសភា នា​ពេល​ខាង​មុខ​នេះ​។

អង្គប្រជុំ​បាន​អនុម័ត​សំណើសុំ​ផ្លាស់​ប្តូរ​មុខ​តំណែង​តំណាងរាស្ត្រ នៃ​គណ​ប ក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដាក់​ជូន​សម័យប្រជុំ​រដ្ឋសភា នា​ពេល​ខាង​មុខ បោះ​ឆ្នោត​ផ្តល់​សេច ក្តី​ទុកចិត្ត ផ្ទេរ និង​ជ្រើសតាំង លោក ឡូយ សុ​ផាត ជា​ប្រធាន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក ជំនួស លោកជា វ៉ា​ន់​ដេ​ត ជ្រើសតាំង លោក ចាយ បូ​រិ​ន ជា​អនុប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវន​កម្ម ជំនួស​លោកឡូយ សុ​ផាត​ ។ ជ្រើសតាំង លោក​ជំទាវ លី គឹ​ម​លៀង ជា​លេខាធិការ​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវន​កម្ម ជំនួស លោក ចាយ បូ​រិ​ន ជ្រើសតាំង លោក ស៊ូ ភិ​រិ​ន្ទ ជាស​មា​ជិ ក​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវន​កម្ម ជំនួស លោក​ជំទាវ លី គឹ​ម​លៀង​។

លោក​បន្ត​ថា​ អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពីការ​គ្រប់គ្រង​ប្រទេសជាតិ​ ស្ថិត​ក្នុង​ភាព​អាសន្ន ដល់​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ដោយ​សហការ​ជាមួយ​គណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ និង​មុខងារសាធារណៈ​នៃ​រដ្ឋសភា ពិនិត្យ សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភាវិញ​៕

អត្ថបទសរសេរ ដោយ