ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្មាន​ការ​ផាកពិន័យ​ណាមួយ​ ចំពោះ​អ្នក​មិន​គោរព​​បំរាម​​ទេ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​មិន​មានការផាក​ពិន័យ​ណាមួយ ​ចំពោះ​អ្នក​មិន​គោរព​បំរាម​នោះ​ទេ ប៉ុន្តែ​អង្វរ.ក​ប្រជា​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​ជំងឺកូ​វី​ដ​១៩​​ទាំងអស់​គ្នា​ចូល​ឆ្នាំ​ខ្មែរ ​។…

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​មិន​មានការផាក​ពិន័យ​ណាមួយ ​ចំពោះ​អ្នក​មិន​គោរព​បំរាម​នោះ​ទេ ប៉ុន្តែ​អង្វរ.ក​ប្រជា​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​ជំងឺកូ​វី​ដ​១៩​​ទាំងអស់​គ្នា​ចូល​ឆ្នាំ​ខ្មែរ ​។

ថ្លែង​ក្នុង​ស​ន្និ​សីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​៧​ មេសា ឆ្នាំ​២០២០​ នៅ​វិមាន​សន្តិភាព​ស ម្តេច​តេ​ជោ​ហ៊ុន សែន​បាន​បញ្ជាក់​ថា​៖ «​យើង​មិន​បាន​បិទ​ប្រទេស​ទេ ​! យើង​មិន​បាន​ដាក់​បំរាមគោចរ​ទេ ព្រោះ​គ្មាន​ច្បាប់​ ដើម្បី​ដាក់​ទេ ។​ តែ​ថា​ យើង​សុំ​អង្វ​ករ​កុំ​ធ្វើ​ដំណើរ​អី​! នៅ​សប្បាយ​ជុំ​កូន ចៅ​កុំ​ឲ្យ​ពិបាក ។

​តែ​យើង​គ្មាន​សិទ្ធិ​ផាកពិន័យ​គាត់​ទេ អុីចឹង​សុំ​ឱ្យអ្នក​ច្បាប់​ទាំងឡាយ​ដែលចេះ​តែនិយាយ​ថា ​ធ្វើ​អី​ញ្ចឹ​ង​ត្រូវ ហើយ​ថា បើ​អត់​មាន​ធ្វើ​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រាមាន​អាសន្ន​ទេ រដ្ឋ​មិន​អាច​ផាកពិន័យ​ទេ​ ។ អុីចឹង ត្រូវ​យល់​រដ្ឋាភិបាល​ត្រូវ​មាន​ឧបករណ៍​ក្នុង​ដៃ បើ​និយាយស្តាប់​គ្នា​មិន​បាន​ទេ ប្រកាស​ភ្លាម​បំរាម​គោចរ​ភ្លាម​ថា​ត្រឹម​ម៉ោង​៨​យប់ ដល់​ម៉ោង​៥​ភ្លឺ​ អ្នកត្រូវ​គោរព​»​។

សម្តេច​បន្ត​ថា​ នៅ​ប្រទេស​ហ្វី​លី​ពី​ន​ គេ​ដាក់​បទបញ្ជា​រហូត​ដល់​ចេញ​បញ្ជាក់​បាញ់​សម្លាប់ រហូត​ស្លាប់​ម្នាក់ ប៉ុន្តែ​កម្ពុជា​មិន​ធ្វើ​បែប​នេះ​ទេ ​។ យើង​ធ្វើ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង ប្រទេស ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន គ្រាន់តែ​ចង់​ច្បាប់​មួយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ បើ​អ្នក​មិន​គោរព គឺ​ត្រូវ​ទទួល​ពិន័យ ហើយ​វិសាលភាព​នោះ​អាច​ប្រកាស​ទូ​ទាំង​ប្រទេស ឬ​ប្រកាស​ផ្នែក​ណា មួយ​នៅ​ក្នុង​ប្រទេស​។

សម្តេច​បន្ថែម​ថា​ ការ​ផាកពិន័យ​គ្មាន​ទេ ប៉ុន្តែ​ខ្ញុំ​សូម​អង្វ​ករ​ដល់​ពលរដ្ឋ​ថា ​សុំ​យោគយល់ ហើយ​ការ​យល់​យោគ​នេះ​ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​បញ្ហា​នេះ​មិន​បាន​ធ្វើ​ឲ្យ​មនុស្ស​ទុកចិត្ត​គ្នា​ផង​ដែរ​។ ​ដូច្នេះ​ គួរ​យក​ការ​មិន​ទុកចិត្ត​គ្នា​នោះ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្នា​តែ​ម្តង​ទៅ ​ដើម្បី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ៕​

អត្ថបទសរសេរ ដោយ