ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​៖ កម្មករ​រោងចក្រ​ព្យួរ​កា​ងារ​ទទួល​បាន​​៧០​ដុល្លារ ដោយសារ​រោងចក្រ​ខ្វះ​លទ្ធភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាស​ឲ្យ​ដឹង​ថា ​ថ្មី​ៗ​នេះ​ក្រោយ​ពី​ទទួល​បាន​នូវ​សំណើរ​មួយ​ពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ដែល​សុំ​អន្តរាគមន៍​ពី​រដ្ឋ ព្រោះ​ម្ចាស់​រោងចក្រ​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​បង់​ដល់​កម្មករ​រោងចក្រ​ដែល​ត្រូវ​ព្យួរការងារ​ ដោយសារ​តែ​ការ​បិទ​រោងចក្រ​ ព្រោះ​បញ្ហា​កូ​វី​ដ​១៩ នោះទេ។ ពេល​នេះ​រដ្ឋ​សម្រេចសម្រួល​ផ្តល់​ដល់​កម្មករ​ម្នាក់​ៗ​ទទួល​បាន​សរុប…

រាជធានី​ភ្នំពេញ​ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាស​ឲ្យ​ដឹង​ថា ​ថ្មី​ៗ​នេះ​ក្រោយ​ពី​ទទួល​បាន​នូវ​សំណើរ​មួយ​ពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ដែល​សុំ​អន្តរាគមន៍​ពី​រដ្ឋ ព្រោះ​ម្ចាស់​រោងចក្រ​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​បង់​ដល់​កម្មករ​រោងចក្រ​ដែល​ត្រូវ​ព្យួរការងារ​ ដោយសារ​តែ​ការ​បិទ​រោងចក្រ​ ព្រោះ​បញ្ហា​កូ​វី​ដ​១៩ នោះទេ។ ពេល​នេះ​រដ្ឋ​សម្រេចសម្រួល​ផ្តល់​ដល់​កម្មករ​ម្នាក់​ៗ​ទទួល​បាន​សរុប ៧០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ ខណៈ​កាលពី​លើក​មុន​អះអាង​ថា ​អាច​ជួយ​បាន​ដល់ ៩០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ​នោះ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ធ្លាប់​បាន​មាន​ប្រសាសន៍​កន្លង​មក​ថា សម្រាប់កម្ម​ក​រទាំង​អស់នោះ​ដែល​ត្រូវ​បាន​ព្យួរការងារ​បណ្ដោះអាសន្ន គឺ​នៅ​ទទួល​បាន​ប្រាក់បៀវត្ស​ន៍​៦០​ភាគ​រយ​ផង​ដែរ ដោយ​ក្នុង​នោះ​ថៅកែ​រោងចក្រ ផ្ដល់​៤០​ភាគរយ និង​រដ្ឋ​ផ្ដល់​២០​ភាគរយ​។

ក៏​ប៉ុន្តែ​សម្តេច​តេ​ជោ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី ៧ មេ​សា ​នៅ​ស​ន្និ​សីទ​​កាសែត​នៅ​វិមាន​សន្តិភាព​ដោយ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ម្ចាស់​រោងចក្រ​ដែល​តម្រូវ​ឲ្យ​ចេញ ៤០​ភាគរយ​ពី​មុន និង​រដ្ឋ ២០ ភាគរយ កន្លង​មក​ មិន​អាច​អនុវត្ត​បាន​ទេ ដោយសារ​តែ​ម្ចាស់​រោងចក្រ​អត់​មាន​លទ្ធភាព​ទេ ដូច្នេះ​តម្រូវ​ឲ្យ​រដ្ឋ​ចេញ ៤០ និង​ឲ្យ​ម្ចាស់​រោងចក្រ ៣០ ដុល្លារ​វិញ «​អ​ញ្ចឹ​ង​អ្នក​ដែល​ព្យួរ គឺ​កម្មករ​ម្នាក់​ទទួល​បាន អត្ថប្រយោជន៍​សរុប ៧០ ដុល្លារ​អា​មេ​រិ​ក​» ដែល​ពី​មុន​គឺថា ​នឹង​ទទួល​បាន ៩០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ​នោះ ។

សូម​រម្លឹក​ថា លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជា​ជី​វះ​ធ្លាប់​ប្រាប់​សារព័ត៌មាន​ឲ្យ​ដឹង​ថា​គិត​ត្រឹម​ថ្ងៃ​ទី ១ មេ​សា គឺ​មាន​រោងចក្រ​សរុប ៩១ រោងចក្រ​បាន​បិទទ្វារ​ និង​ប៉ះពាល់​កម្មករ​ប្រមាណ​ជាង ៦​ម៉ឺន​នាក់​៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ