ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្វះ​តែ​១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​លោកស្រី​វេជ្ជ​បណ្ឌិត​​បាន​ជួប​មុខ​គ្រួសារ បែរជា​អកុសល

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ វេជ្ជបណ្ឌិត​ម្នាក់​ដែល​បាន​ទៅ​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​១៩ នៅ​ក្នុង​ខេត្ត Hubei បាន​ទទួលមរណភាព​ដ៏​គួរ​ឱ្យ​សោកសៅ​បំផុត មុន​ពេល​ដែល​នាង​បាន​ទៅ​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​របស់​នាង​។ លោកស្រី​វេជ្ជបណ្ឌិត Zhang Jingjing…

ប្រទេស​ចិន ៖ វេជ្ជបណ្ឌិត​ម្នាក់​ដែល​បាន​ទៅ​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​១៩ នៅ​ក្នុង​ខេត្ត Hubei បាន​ទទួលមរណភាព​ដ៏​គួរ​ឱ្យ​សោកសៅ​បំផុត មុន​ពេល​ដែល​នាង​បាន​ទៅ​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​របស់​នាង​។

លោកស្រី​វេជ្ជបណ្ឌិត Zhang Jingjing បាន​ចំណាយពេល​ពីរ​ខែ​នៅ​ទីក្រុង Huanggang មុន​ពេល​វិល​ត្រឡប់​ទៅ​ខេត្ត Shandong វិញ នៅ​ថ្ងៃ​ទី​២១ ខែមីនា​។ បន្ទាប់​មក​លោកស្រី​វេជ្ជ​បណ្ឌិត​ត្រូវ​បាន​គេ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ នៅ​ពេល​ត្រឡប់​មក​វិញ​។

ជា​អកុសល នៅ​ថ្ងៃ​ទី​៥ ខែមេសា កន្លង​មកនេះ គាត់​បាន​គាំងបេះដូង​បាត់បង់​ជីវិត​ភ្លាម​ៗ​។ នេះ​គឺ​ខ្វះ​តែ​មួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ គឺ​គ្រប់​រយៈពេល​១៤​ថ្ងៃ ហើយ​គាត់​អាច​ទៅ​ជួបជុំ​គ្រួ​សារបាន​។ តែ​អ្វី​ៗ គឺ​មិន​បាន​ដូច​ចិត្ត​ឡើយ​។ ក្រុម​គ្រូពេទ្យ​បាន​នាំ​គ្នា​ជួយ​សង្គ្រោះ​គាត់​ដែរ តែ​ជួយ​មិន​បាន ហើយ​ក៏​ប្រកាស​ថា រូប​គាត់​បាន​បាត់បង់​ជីវិត​នៅ​ថ្ងៃ​ច័ន្ទ នា​ពេល​ល្ងាច​។

គាត់​បាត់បង់​ជីវិត​ទៅ ដោយ​បន្សល់​ទុក​ប្តី និង​កូនស្រី​អាយុ​៥​ឆ្នាំ ដែល​មិន​បាន​ជួប​មុខ​គ្នា​ពេល​ចុង​ក្រោយ​។ ប្តី​របស់​គាត់​មិន​អាច​ហោះហើរ​មក​ធ្វើបុណ្យ​នោះ​ទេ ព្រោះតែ​ជាប់​បំពេញការងារ​នៅ​អាហ្វ្រិក ហើយ​មិន​អាច​ហោះ​មក​ផ្ទះ​វិញ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោកស្រី​វេជ្ជបណ្ឌិត Zhang បាន​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​១៩​ដែរ តែ​អវិជ្ជមាន​ដល់​ទៅ​៣​លើក​។ វា​មិន​ច្បាស់​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​បេះដូង​គាត់​គាំង ដោយសារ​អ្វី​ពិតប្រាកដ​នោះ​ទេ​។ ម្យ៉ាងវិញទៀត គាត់​ទើបតែ​មាន​អាយុ​ត្រឹម​ខ្ទង់​៣០​ឆ្នាំ​ប៉ុណ្ណោះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghai (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ