ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលបំភ្លឺហើយ ​​ជនចាប់នារី​មាន​ផ្ទៃ​ពោះ​ចង​​ដៃ​នឹង​កន្សែង ផ្ទុះលើបណ្តាញសង្គម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ  ៖ ទីបំផុត ជន​បង្ក​ដែល​ចាប់​នារី​មាន​ផ្ទៃពោះ​ម្នាក់​ចងដៃ​នឹង​កន្សែង បាន​ចូលខ្លួន​មក​បំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពេល​នេះ​ សមត្ថកិច្ច​កំពុង​សួរ​ច​ម្លើយ​ដេ​ី​ម្បី​ធ្វើ​កំណត់ហេតុ ។ នេះបើយោងតាម​ផេកស្នងការរាជធានីភ្នំពេញ ថ្ងៃទី​០៧…

រាជធានីភ្នំពេញ  ៖ ទីបំផុត ជន​បង្ក​ដែល​ចាប់​នារី​មាន​ផ្ទៃពោះ​ម្នាក់​ចងដៃ​នឹង​កន្សែង បាន​ចូលខ្លួន​មក​បំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពេល​នេះ​ សមត្ថកិច្ច​កំពុង​សួរ​ច​ម្លើយ​ដេ​ី​ម្បី​ធ្វើ​កំណត់ហេតុ ។ នេះបើយោងតាម​ផេកស្នងការរាជធានីភ្នំពេញ ថ្ងៃទី​០៧ មេសា នេះ ។ គួររំលឹកថា៖ បុរស​ម្ចាស់ផ្ទះ ចាប់​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ចងដៃ​ជាប់​នឹង​ទ្វារ រឿង​មិន​បង់ថ្លៃ​បន្ទប់​ជួល?

ចាំ​មើល​ទៀត​ តើ​រឿង​នេះ​នឹង​បញ្ចប់​ដោយ​វិធី​ណា ?

https://www.facebook.com/phengvannaknews/videos/673716183382378/

សូមរំលឹកថា ​ទិដ្ឋភាព​ប្រទាំង​ប្រទើស​គ្នា​មួយ ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ មេ​សា ខណៈ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នានា​បាន​បង្ហោះ​រូបភាព​ ដែល​ថត​បានជា​ច្រើន​សន្លឹក​បង្ហាញ​ពី​ភាព​ឃោរឃៅ​ពី​សំណាក់​បុរស​ម្នាក់​ចាប់ដៃ​ស្ត្រី​ពោះធំ​ម្នាក់​ប្រទាក់ប្រទាញ​ទៅ​ចង ដៃ​ជាប់​នឹង​ទ្វារ ។ នោះ​គឺ​កំហឹង​របស់​ម្ចាស់ផ្ទះ​ជួល​មួយ​កន្លែង ដែល​ក្តៅក្រហាយ​នឹង​ស្ត្រី​ម្នាក់​ដែល​ឈប់​ជួល​បន្ទប់​ខ្លួន​ស្នាក់​នៅ​តទៅ​ទៀត ហើយ​រើ​អី​វាន់​ទៅ​ស្នាក់​នៅផ្ទះ​ជួល​ផ្សេង​ក៏​បាន​បង្កជម្លោះ​រហូត​កើត​មាន អំពើ​ហិង្សា​ដោយ​កូនប្រុស​ម្ចាស់ផ្ទះ​ជួល​ខាងលើ បាន​ចាប់​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ម្នាក់ ដែល​ជា​ប្អូនស្រី​របស់​ស្ត្រី​អ្នក​ជួល​ផ្ទះ​នោះ រួច​យក​ក្រមា​ចងដៃ​ជាប់​ជាមួយ​ទ្វារ​ដែក ។

មិនតែប៉ុណ្ណោះ​ម្ចាស់​បន្ទប់​ជួល​បាន​ជម្រុញ​ឲ្យ​ជន​រង​គ្រោះ​ថា ទៅ​ប្ដឹង​ដល់​ណា​ក៏​ប្ដឹង​ទៅ​ព្រមទាំង​ដេញចាប់​ស្ត្រី​ជា​បង ដើម្បី​ចង​ថែម​ទៀត​ផង ប៉ុន្តែ​នាង​រត់​រួច ។ បន្ទាប់​មក​នាង​បាន​យក​រូបភាព​ដែល​នាង​ថត​បាន​ពេល​ដែល​កូន​ម្ចាស់ផ្ទះ​ចាប់​ប្អូន​នាង​ចង​នោះ បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទើប​បង្ក​ឲ្យ​ផ្ទុះ​ការ​រិះគន់​និង​ថ្កោលទោស​ចំពោះ​ទ​ង្វើ​អាក្រក់​មួយ​នេះ​ព្រោងព្រាត​ដែល​មិន​ធ្លាប់​មាន ។ ស្ត្រី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​រក​យុត្តិធម៌​ព្រមទាំង​ទាមទារ​សំណង​ជម្ងឺ​ចិត្តជា​ប្រាក់​ចំនួន​៥​ពាន់​ដុល្លារ​ពី​ជន​ដៃដល់​ផង​ដែរ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់​ជួល​លេខ​A4 ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជន​ដៃដល់​ដែល​ជា​ម្ចាស់ផ្ទះ​ជួល​ខាងលើ​ឈ្មោះ អ៊ូ ប៊ុ​ន​ធី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​ជា​មន្ត្រី​ផ្នែក​សាធារណការ​និង​ដឹក​ជញ្ជូន ប៉ុន្តែ​ពុំ​ដឹង​ថា​នៅ​ក្រសួង​ឬ​មន្ទីរ​ណា​ទេ និង​ម្ដាយ​ឈ្មោះ ស្រេង ឆេ​ង​លី​ន អាយុ​៨១​ឆ្នាំ ក៏​ត្រូវ​បាន​នគរបាល​ហៅ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ដែរ ។ ចំណែក​ស្ត្រី​រង​គ្រោះ​ដោយ​ការ​ចាប់​ចងដៃ និង​ក្រមា​នោះ​ឈ្មោះ អឿ​ន នា​ត អាយុ​៣៣​ឆ្នាំ នាង​មានផ្ទះ​ពោះ​៤​ខែ រីឯ​បង​ស្ត្រី​នាង​ឈ្មោះ អឿ​ន ស្រី​ម៉ៅ អាយុ​៣៧​ឆ្នាំ ។ អ្នក​ទាំង​២​ស្នាក់​នៅផ្ទះ​ជួល​២​ផ្សេង​ពី​គ្នា ស្ថិត​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ និង​មាន​ទីលំនៅ​អចិន្ត្រៃយ៍​ក្នុងភូមិ​ទួល​តា​កោ ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម ។

ស្ត្រី​រង​គ្រោះ​បាន​និយាយ​ថា បងស្រី​របស់​នាង​ឈ្មោះ អឿ​ន ស្រី​ម៉ៅ បាន​ស្នាក់​នៅ​ក្នុងផ្ទះ​ជួល​របស់​ជន​ដៃដល់​ខាងលើ​នោះ​រយៈពេល​១​ឆ្នាំ​កន្លង​មក​ហើយដោយ​តម្លៃ​ផ្ទះ​ជួល​នោះ​ក្នុង​១​ខែ​៤៥​ដុល្លារ ។ ព្រោះតែ​សព្វថ្ងៃ​កើត​មាន​វិបត្តិ​វីរុស​Covid-19 កំពុង​វាយលុក​ធ្វើ​ឲ្យ​បងស្រី​នាង​គ្មាន​លទ្ធភាព​ដើម្បី​រក​ប្រាក់​ឲ្យ​ថ្លៃ​ឈ្នួល​ផ្ទះ​បាន ទើប​បងស្រី​នាង​សម្រេចចិត្ត​ឈប់​ជួល​ផ្ទះ​នោះ​តទៅ​ទៀត ដោយ​បាន​ទៅ​រក​ជួល​ផ្ទះ​ផ្សេង​ទៀត​ស្នាក់​នៅ​ដែល​ក្នុង​១​ខែ​តម្លៃ​ត្រឹមតែ​២៥​ដុល្លារ​វិញ ។

មិនតែប៉ុណ្ណោះ​ក៏​បាន​ប្រាប់​ទៅ​ជន​ដៃដល់​ដែល​ជា​ម្ចាស់ផ្ទះ​ជួល​ខាងលើ​បានដឹង​អស់ហើយ​ថា​នឹង​ចាកចេញ​នៅ​ថ្ងៃ​ទី​១០ ខែ​ម​សា ខាង​មុខតែ​ដោយសារ​តែ​មុន​នឹង​ក្រោយ​គង់តែ​ចេញ​ដដែល ទើប​នៅ​ថ្ងៃ​កើតហេតុ​បងស្រី​នាង​សម្រេចចិត្ត​ជញ្ជូន​អី​វាន់​ចេញ​ទៅ​កាន់​ផ្ទះ​ថ្មី​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​នាង​និង​បងស្រី​បាន​ជួល​ម៉ូតូ​កង់​បី​១​គ្រឿង ជិះ​ទៅ​ដឹក​អី​វាន់ ប៉ុន្តែ​ដោយ​អី​វាន់​ច្រើន​ដឹក​មិន​អស់ ទើប​ដឹក​ទៅ​១​ជើង​សិន ហើយ​នៅ​សល់​ពួក​នាង​បាន​ចាក់សោ​ទ្វារ​បន្ទប់​ទុក​សិន ។ លុះ​ពេល​ដឹក​អី​វាន់​ទៅ​ដល់​បន្ទប់​ថ្មី​នាង​បាន​ទៅ​សម្រាក​ក្នុង​បន្ទប់​នោះ ចំណែក​បងស្រី​នាង​បាន​រើ​អី​វាន់​ចេញពី​ម៉ូតូ​កង់​បី​ដាក់​ក្នុង​បន្ទប់​រួចរាល់ បងស្រី​នាង​បាន​ជិះ​ម៉ូតូ​កង់​បី​នោះ​វិល​ទៅ​ដឹក​អី​វាន់​ដែល​នៅ​សល់​បន្ត​ទៀត ។

លុះ​ពេល​ទៅ​ដល់​បានឃើញ​ម្ចាស់ផ្ទះ​ជួល​វាយ​ផ្ដាច់​សោ​ដែល​បងស្រី​នាង​ចាក់​បន្ទប់​នោះ​ចោល​រួច​យក​សោ​ថ្មី​ចាក់​ជំនួស​វិញ ។ឃើញ​បែប​នេះ​បងស្រី​នាង​សួរនាំ​ក៏​ត្រូវ​ម្ចាស់ផ្ទះ​ជួល​នោះ​រករឿង​ជេ​ប្រមាថ​ទើប​មានរឿង​ទំនាស់​គ្នា​កើតឡើង​តែ​ម្ដង ។ បន្ទាប់​មក​បងស្រី​នាង​បាន​ខ​ល​ហៅ​នាង​ឲ្យ​ទៅ​ជួយ ហើយ​ពេល​ទៅ​ដល់​នាង​បាន​សួរនាំ​ទើបត្រូវ​បានកូន​ប្រុស​ម្ចាស់ផ្ទះ​ប្រើ​អំពើ​ហិង្សា​បម្រុង​យក​ដំបង​វាយ​នាង​រួច​ចាប់​អូស​ដៃ​នាង និង​យក​ក្រមា​ចងដៃ​ទាំង​២​ទៅ​មុខ​អូស​យក​ទៅ​ចង​ជាប់​ទ្វាររបង​ផ្ទះ ។ ខណៈនោះ​ទោះបីជា​នាង​ប្រាប់​ថា​មាន​ផ្ទៃពោះ​និង​ប្រយ័ត្ន​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ​នាង​ក៏​ជន​នោះ​មិន​ព្រម​ឈប់​ដែរ ហើយ​ថែម​ទាំង​ស្រែក​ខ្លាំង​ៗ​ថា​«​ងាប់​ក៏​ងាប់​ទៅ​មិនមែន​កូន​អញ​ទេ ហើយ​ទៅ​ប្ដឹង​អាណា​ប្ដឹង​ទៅ​» ។

សកម្មភាព​នោះ​ត្រូវ​បាន​បងស្រី​នាង​ថត​បាន មិនតែប៉ុណ្ណោះ​ក្រោយ​ចង​នាង​រួច​ហើយ​ជន​ខាងលើ​ដេញចាប់​បងស្រី​នាង​ថែម​ទៀត តែ​ចាប់​មិន​បាន​បងស្រី​រត់​រួច បន្ទាប់​មក​នាង​បាន​យក​មាត់​ខាំ​ស្រាយ​ក្រមា រួច​ដើរ​ចេញ​ទាំង​មាន​អាកា​រៈ​ចុកពោះ​យ៉ាង​ខ្លាំង ។នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​មិន​បាន​មក​ដាក់​ពាក្យ​ប្ដឹង​ភ្លាម​ៗ​នោះ​ទេ ហើយ​ស្ត្រី​ជា​បង​បាន​យក​រូបភាព​ដែល​ថត​បាន​ទៅ​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទើប​ដឹង​ដល់​កម្លាំង​នគរ​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ ។

លុះដល់​វេលា​ព្រឹក​ថ្ងៃ​ទី​៦ ខែមេសា ទើប​ស្ត្រី​រង​គ្រោះ​មក​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​ជួយ​អន្តរាគមន៍ ដោយ​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥​ពាន់​ដុល្លារ​ពី​ជន​ដៃដល់ ហើយ​នៅ​វេលា​ព្រឹក​ថ្ងៃ​ដ​ដល​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ក៏​បាន​ហៅ​ស្ត្រី​ជា​ម្ដាយ​ដែល​ជា​ម្ចាស់ផ្ទះ​ជួល​ទៅ​ធ្វើការ​សាកសួរ អំពី​រឿងហេតុ​ដែល​បាន​កើតឡើង ខណៈ​ដែល​កូនប្រុស​ជា​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ ។ ប៉ុន្តែ​ពុំ​ដឹង​ស្ត្រី​ម្ចាស់ផ្ទះ​ជួល​នោះ​និយាយ​អ្វីខ្លះ​ទេ​ក្រោយមក​នគរបាល​បាន​ឲ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ស្ត្រី​ចំណាស់​ជា​ម្ដាយ​ដែល​ជា​អ្នក​ហុច​ក្រមា​ឱ្យ​លូន​ចង​និង​ឈរ​មើល ត្រូវ​បាន​ប៉ូលិស​ឱ្យ​ត្រឡប់​មក​ផ្ទះ​វិញ ឯ​បុរស​ក្លាហាន​តែ​ជាមួយ ស្ត្រីភេទ​ទន់ខ្សោយ​ថា​ខ្លួន​មិន​រត់​ទេ គឺ​នៅ​មើល​ប្រពន្ធ​ឆ្លងទន្លេ ៕ ​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ