ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មា​ផើម​១​ក្បាល​ត្រដររស់​ជាប់​ក្នុងផ្ទះ​៤០​​ថ្ងៃ ព្រោះតែ​ម្ចាស់​កើត​កូ​វី​ដ​១៩(​វី​ដេ​អូ​)

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ «​ឡេ​ឡេ​» ដែល​ជា​ឆ្មា​ពូជ​អង់គ្លេស នៅ​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន បាន​ក្លាយជា​និមិត្តរូប​នៃ​ភាព​ធន់​ទ្រាំ​ក្នុង​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​នា​ពេល​បច្ចុប្បន្ន ដែល​បង្ហាញ​យើង​ជា​មនុស្ស​ថា ប្រសិនបើ​វា​អាចរ​ស់បាន​ដោយ​ខ្លួនឯង​នៅ​ក្នុងផ្ទះ​ដែល​ចាក់សោ​អស់​រយៈ​ពេល…

ប្រទេស​ចិន ៖ «​ឡេ​ឡេ​» ដែល​ជា​ឆ្មា​ពូជ​អង់គ្លេស នៅ​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន បាន​ក្លាយជា​និមិត្តរូប​នៃ​ភាព​ធន់​ទ្រាំ​ក្នុង​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​នា​ពេល​បច្ចុប្បន្ន ដែល​បង្ហាញ​យើង​ជា​មនុស្ស​ថា ប្រសិនបើ​វា​អាចរ​ស់បាន​ដោយ​ខ្លួនឯង​នៅ​ក្នុងផ្ទះ​ដែល​ចាក់សោ​អស់​រយៈ​ពេល ៤០​ថ្ងៃ​នោះ យើង​ក៏​អាច​ធ្វើ​បាន​ដូច្នោះ​ដែរ​។

ការ​ជាប់​នៅ​ក្នុងផ្ទះ​ចាប់ផ្តើម​នៅ​ខែមករា ឆ្នាំ​២០២០ នៅ​ពេល​ដែល​វិបត្តិ​កូ​វី​ដ​១៩ នៅ​ទីក្រុង Wuhan ទើបតែ​ចាប់ផ្តើម​។ ម្ចាស់​របស់​ឡេ​ឡេ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ឆ្លង​វីរុស​នេះ ហើយ​មុន​ពេល​ចូល​ឆ្នាំ​ចិន (២៥ មក​រា​) សត្វ​ឆ្មា​ផើម​ឡេ​ឡេ ត្រូវ​ម្ចាស់​ទុក​ចោល​នៅ​ក្នុងផ្ទះ​ម្នាក់ឯង​។ គេ​មិន​បាន​ជួល​ឱ្យ​នរណា​ម្នាក់​មក​មើលថែ​ទេ ដោយសារ​តែ​មិនដឹង​ថា តើ​នៅ​ក្នុងផ្ទះ​អស់​វីរុស​កូ​វី​ដ​១៩​ឬ​នៅ?

មូលហេតុ​ដែល​ឡេ​ឡេ អាចរ​ស់បាន​ដោយ​គ្មាន​ម្ចាស់​នៅ​ក្នុងផ្ទះ​អស់​រយៈពេល​៤០​ថ្ងៃ គឺ​មក​ពី​ម្ចាស់​បាន​ហែក​កញ្ចប់​ចំណី​ឆ្មា​ចោល ទុក​នៅ​ច្រើន​កន្លែង​ក្នុងផ្ទះ មុន​ពេល​គាត់​ទៅ​ធ្វើការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ជាមួយ​គ្នា​នេះ​ដែរ គាត់​បាន​ទិញ​ក្រណាត់​ទន់​ៗ ដាក់​ឱ្យ​ឡេ​ឡេ​កើតកូន ប្រសិនបើ​វា​ត្រូវ​កើត​មុន​ពេល​គាត់​មក​វិញ​។ ក្រៅពី​ចំណី និង​ក្រណាត់ ម្ចាស់​វា​ក៏​បាន​ដាក់​ទឹក​គ្រប់គ្រាន់​សម្រាប់ ឡេ​ឡេ ផឹក​ផង​ដែរ​។

អស់​រយៈពេល​៤០​ថ្ងៃ ដែល​ម្ចាស់​ឡេ​ឡេ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ និង​រារាំង​មិន​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ គ្មាន​នរណា​ម្នាក់​ដឹង​ថា ឡេ​ឡេ​កើតកូន​យ៉ាងណា​ទេ​។ ស្រាប់តែ​ពេល​ម្ចាស់​មក​វិញ គាត់​ក៏​ឃើញ​ឡេ​ឡេ និង​កូន​៤​ក្បាល​របស់​នាង រត់​លេង​ពេញ​ផ្ទះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://www.youtube.com/watch?v=MHU_pPD__aQ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ